Issue 63

វិស័យទេសចរណ៍ថៃបន្តដើរតួសំខាន់ក្នុងកំណើនរបស់ប្រទេសជាមួយកំណត់ត្រាផលចំណេញ និងយុទ្ធនាការថ្មី អាជ្ញាធរទេសចរណ៍ថៃ (TAT) ត្រៀមខ្លួនរួចរាល់ក្នុងការរៀបចំ ATF 2018 ។

TAT បានប្រកាសគោលដៅរបស់ខ្លួនសម្រាប់ឆ្នាំ 2017 និងបានដំណើរការយុទ្ធនាការថ្មីរបស់ខ្លួន ការរៀបចំដំណើរ​ទេសចរណ៍របស់យើងជាមួយគ្នានៅវេទិកាទេសចរណ៍អាស៊ាន (ATF) ឆ្នាំ 2017 ដែលបានរៀបចំ​ដោយប្រទេសសិង្ហបុរីពីថ្ងៃទី 16 ដល់ 20 ខែមករា ។

"ក្នុងឆ្នាំ 2016 ពួកយើងបានសម្រេចស្ថានភាពបំបែកកំណត់ត្រាថ្មី ពាក់ព័ន្ធនឹងប្រាក់ចំណេញ និងចំនួនការមកដល់នៃអ្នកទេសចរចំនួន 32.6 លាននាក់ ដែលបង្កើតប្រាក់ចំណេញ 1.65 លានលានបាត (ប្រហែល 46 ពាន់លានដុល្លារអាមេរិក) និងកើនឡើង 9% បើប្រៀបធៀបជាមួយឆ្នាំមុន" បណ្ឌិត Yuthasak Supasorn, ទេសាភិបាល TAT នៅក្នុង​ព្រឹត្តការណ៍ បាននិយាយ ។

"ក្នុងឆ្នាំ 2017 ដើម្បីសម្រេចគោលដៅរបស់យើងនៃ 1.8 លានលានបាត (ប្រហែល 50 ពាន់លានដុល្លារអាមេរិក) ជាមួយអ្នកធ្វើដំណើរបរទេស 34.5 លាននាក់ ពួកយើងបានបង្កើតយុទ្ធនាការច្នៃប្រឌិតថ្មី ដែលហៅថាបទពិសោធន៍​ក្នុងស្រុកពិសេស ដើម្បីផ្សព្វផ្សាយវិស័យទេសចរណ៍ប្រទេសថៃដល់ពិភពលោក ។

"ថ្ងៃនេះ មនុស្សកាន់តែច្រើនឡើងកំពុងស្វែងរករឿងរ៉ាវក្នុងស្រុកពិតប្រាកដ និងត្រឹមត្រូវ ។ ដូច្នេះ ពួកយើងផ្តល់បទ​ពិសោធន៍ក្នុងស្រុកថៃពិសេសដល់ភ្ញៀវទេសចររបស់យើង ដើម្បីទាក់ទាញពួកគេ និងផ្លាស់ប្តូរការយល់ឃើញរបស់ពួក​គេក្នុងការមកលេងប្រទេសថៃ មិនត្រឹមតែសម្រាប់បទពិសោធន៍ដើរកំសាន្តទេ ប៉ុន្តែក៏សម្រាប់ការសិក្សា និងប៉ះផ្ទាល់រចនាបទរស់នៅថៃពិតប្រាកដ ... និងជួបប្រទះវត្ថុដ៏ល្អជាច្រើនក្នុងប្រទេសដ៏អស្ចារ្យនេះ ។"

ទេសាភិបាល TAT ក៏បានជូនដំណឹងដល់អ្នកទស្សនាថាប្រទេសកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះ ATF 2018 ក្នុងខេត្តឈៀងម៉ៃ និងបានប្រកាសប្រធានបទរបស់ខ្លួន អាស៊ាន - ការតភ្ជាប់ចីរភាព ឧត្តមភាពគ្មានដែនកំណត់ ។ គាត់បានសង្ឃឹម​ថាព្រឹត្តិការណ៍នេះនឹងផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងប្រទេសសមាជិកអាស៊ាន ។

សមាជិកនៃវិស័យទេសចរណ៍ថៃក៏ស្ថិតក្នុងអារម្មណ៍ក្លៀវក្លាផងដែរ ។

"សណ្ឋាគាររបស់ពួកយើងត្រូវបានកក់ពេញពេញមួយឆ្នាំ ស្ទើរតែរៀងរាល់ឆ្នាំ" Komjet Chantaravisoot នាយកប្រតិបត្តិ Santhiya រីសត និងស៉្បា បាននិយាយ ។ "អ្នកទេសចរអន្តរជាតិ ជាពិសេសជនជាតិអឺរ៉ុប ពិតជាស្រឡាញ់ Thainess ដែលបានបង្ហាញតាមរយៈការតុបតែងរបស់ពួកយើង និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងសេវាកម្មល្អនៃ​ប្រជាជនថៃ ។ ទាំងនេះជាចំណុចទាក់ទាញនៃប្រទេសដែលពួកយើងគួរតែរក្សា"

Piyawan Chirayus នាយកផ្នែកលក់នៃសណ្ឋាគារ Merlin នៅកោះភូកេត ខណៈដែរយល់ស្របពីចំណុចខ្លាំងនៃវិស័យ​ទេសចរណ៍ថៃ បានសង្កត់ពីតម្រូវការសហការជិតស្និទ្ធក្នុងវិស័យ ។

"ទោះបីជា ស្ថានភាពទេសចរណ៍របស់យើងពិតជាវិជ្ជមាន ពួកយើងនៅត្រូវការជួបអ្នកទិញរបស់យើងដោយផ្ទាល់​ដើម្បីស្តាប់ពីមតិយោបល់របស់ពួកគេ ដើម្បីបន្តធ្វើឲ្យសេវាកម្មរបស់យើងកាន់តែប្រសើរឡើងដើម្បីបំពេញការរំពឹងទុក​របស់ពួកគេ និងបង្កើនការពេញចិត្តរបស់ពួកគេ ដើម្បីធ្វើឲ្យពួកគេត្រឡប់មកលេងម្តងហើយម្តងទៀត" គាត់បាន​និយាយ ។

Mingkwan Metmowlee អនុប្រធានសមាគមន៍ភ្នាក់ងារធ្វើដំណើរថៃក៏បានបញ្ចេញយោបល់ពីចំណុចខ្លាំងនៃវិស័យ​ទេសចរណ៍របស់ប្រទេសដែរ ។

"ប្រទេសថៃមានសក្តានុពលខ្ពស់ក្នុងវិស័យ​ទេសចរណ៍" គាត់បាននិយាយ ។ "ពួកយើងមានវត្ថុចាំបាច់ទាំងអស់ដើម្បី​គាំទ្រអ្នកទេសចរ ដែលរាប់បញ្ចូលទាំងការដឹកជញ្ជូន សេវាកម្ម ទីតាំងទេសចរណ៍ វប្បធម៌ និងចំណេះដឹង ។ យោងតាមយុទ្ធនាការថ្មី មកលេង ASEAN@50: ការអបអរមាស បានដំណើរការនៅព្រឹត្តិការណ៍ ពួកយើងគិតថាឆ្នាំ 2017 នឹងជាឆ្នាំដ៏ល្អសម្រាប់វិស័យ​ទេសចរណ៍ថៃ ដោយអ្នកដំណើរអាស៊ានកាន់តែច្រើនបង្ហាញចំណាប់អារម្មណ៍ក្នុងការ​មកលេងប្រទេសថៃ ។"

សម្រាប់ព័ត៌មានបន្ថែម សូមចូល ៖ www.atf2017.com, www.tourismthailand.org

រូបថតនៅ ATF2017

សសេរដោយ Patcharee Taedangpetch

 

365657