Issue 64

រីសតផ្កាយប្រាំរបស់ប្រទេសថៃកំពុងទទួលផលប្រយោជន៍ពីការសង្កត់ធ្ងន់របស់ TAT លើវិស័យទេសចរណ៍សុខភាព និងសុខុមាលភាពសកលដែលរីកចម្រើន ។

ការនិយមទេសចរណ៍សុខភាព និងសុខុមាលភាពបានចាប់យកបេះដូង និងដួងព្រលឹងនៃអ្នកធ្វើដំណើរកំសាន្តជុំវិញសកលលោក ។ យោងតាមការតាមដានសេដ្ឋកិច្ចសុខុមាលភាពសកលឆ្នាំ 2017 ប្រាក់ចំណេញពីទេសចរណ៍សុខុមាលភាពសកលបានកើនឡើងដល់ 14% ពី 494.1 ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ 2013 ដល់ 563.2 ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ 2015 ។ អត្រាកំណើននេះ គឺលើសជាងទ្វេដងនៃការចំណាយ​ទេសចរណ៍ (6.9%) សរុប ។ អ្នកធ្វើដំណើរពិភពលោកបានធ្វើដំណើរសុខុមាលភាព 691 លានដង ក្នុងឆ្នាំ 2015, 104.4 លានដងច្រើនជាងឆ្នាំ 2013 ។

ប្រទេសថៃគឺស្ថិតក្នុងចំណោមទីផ្សារទេសចរណ៍សុខុមាលភាពកំពូល 10 ក្នុងអាស៊ីប៉ាស៊ីហ្វិក ។ Dr Yuthasak Supasorn, អភិបាលនៃអាជ្ញាធរទេសចរណ៍ថៃ (TAT) បានអះអាងពីសារៈសំខាន់នៃវិស័យនេះក្នុងសន្និសីទព័ត៌មានផែនការសកម្មភាពឆ្នាំ 2017 របស់គាត់ នៅថ្ងៃទី 11 ខែកក្កដា ឆ្នាំ 2016 ការរំលេចទេសចរណ៍សុខភាព និងសុខុមាលភាពជាមួយក្នុងចំណោមទីផ្សារល្អបួន ដែលនឹងបន្តផ្តោតខ្លាំងនៃអាជ្ញាធរ ក្នុងឆ្នាំ 2017 ។ Dr Supasorn ក៏បានបញ្ជាក់ថា TAT នឹងផ្តោតបន្ថែមលើអ្នកធ្វើដំណើរស្រ្តី និងមនុស្សចាស់ដែលស្វែងរកទេសចរណ៍​សុខភាព និងសុខុមាលភាព ។

Nammon Dachakajornsook, នាយកផ្នែកលក់ និងផ្សព្វផ្សាយនៅរីសតស្ប៉ា Kirimaya Golf, Khao Yai, សូមស្វាគមន៍ឱកាសជំនួញនេះ ។

"ពួកយើងពិតជាបានត្រៀមខ្លួនរួចរាល់សម្រាប់ការនិយមទេសចរណ៍នេះ" គាត់និយាយ ។ "ស្ប៉ារបស់ពួកយើង ស្ប៉ា MAYA អាចផ្តល់សេវាកម្មស្ប៉ាជាច្រើនដល់អតិថិជនដែលស្វែងរកស្តង់ដាផ្កាយប្រាំ ។ វាផ្តល់ការព្យាបាល signature, ការព្យាបាលមុខ និងរាងកាយ និងកម្មវិធីម៉ាស្សា ។ ហើយបើអតិថិជនណាតម្រូវការភាពឯកជន​ខ្លាំង ពួកយើងក៏អាចផ្តល់សេវាកម្មរបស់ពួកយើងក្នុងបន្ទប់ពួកគេផ្ទាល់ ។ អតិថិជនរបស់យើងទាំងអស់ពេញចិត្តជាមួយបរិយាកាសស្ងប់ស្ងាត់ និងសន្តិភាព ។ ម៉្យាងទៀត ផលិតផលរបស់ពួកយើងទាំងអស់ត្រូវបាន​ផលិតពីរុក្ខជាតិថៃធម្មជាតិ និងគ្មានជាតិគីមី ។"

Komjet Chantaravisoot, នាយកប្រតិបត្តិនៃរីសត និងស្ប៉ា Santhiya ជឿជាក់ថាប្រទេសថៃមានអ្វីមួយជារបស់ថៃសំខាន់ក្នុងការផ្តល់ជូនអតិថិជនរបស់ខ្លួន ។

"រីសតរបស់យើងមិនត្រឹមតែផ្តល់អារម្មណ៍នៃភាពជាថៃតាមរយៈការតុបតែង និងរបៀបដែលពួកយើងស្វាគមន៍​អតិថិជនរបស់យើង ដើម្បីធ្វើឲ្យពួកគេមានអារម្មណ៍ ដូចដែលពួកគេកំពុងមកលេងផ្ទះប្រពៃណីថៃ ប៉ុន្តែពួកយើង​ក៏ផ្តល់បទពិសោធន៍ស្ប៉ាពិសេសដែរ" គាត់និយាយ ។ "ពួកយើងបានទទួលមតិយោបល់​យ៉ាងល្អពីភ្ញៀវរបស់ពួកយើង ជាពិសេសនៅ Santhiya Koh Yao Yai ដែលមានផ្ទះថៃប្រពៃណីធ្វើពីឈើម៉ៃសាក់ចំនួនប្រាំបួន មួយបញ្ចូលក្នុងធម្មជាតិ និងផ្តល់ទេសភាពសមុទ្រ ។ បន្ទប់សម្រាប់ម៉ាស្សាប្រេង និងជើង, បន្ទប់ស្ទីម និងអាង​ត្រាំទឹកក្តៅឯកជនក៏ត្រូវបានផ្តល់ជូនអតិថិជនដែលស្រឡាញ់ភាពឯកជនរបស់ពួកគេ និងសម្រាកក្នុងពេលតែ​មួយ ។"

Chantaravisoot ជឿជាក់ថាភាពជាថៃក៏លាតសន្ធឹងដល់គុណភាពពិសេសនៃផលិតផលក្នុងស្រុកដែលបានប្រើ និងការផ្តោតលើសេវាកម្មដែលបានផ្តល់ជូន ដែលជាមរតកដល់ភាពជោគជ័យចីរភាពរបស់ប្រទេស ។

"បុគ្គលិករបស់ពួកយើងមានជំនាញ ហើយពួកគេមានគំនិតសេវាកម្ម" គាត់និយាយ ។ ផលិតផលដែលយើងប្រើក្នុងស្ប៉ារបស់ពួកយើងគឺជាផលិតផលថៃទាំងអស់ដែលបានផលិតពីរុក្ខជាតិថៃ ។ ដោយមានក្លិនលេចធ្លោ និងក្លិនក្រអូប និងបទពិសោធន៍ដែលអតិថិជនរបស់យើងមិនដែលទទួលបានក្នុងប្រទេសផ្សេង អ្នកដែលបាន​មកជួបយើងម្តង នឹងតែងតែត្រឡប់មករកយើងម្តងទៀត ។"

សម្រាប់ព័ត៌មានបន្ថែម សូមចូល ៖ www.kirimaya.com, www.santhiya.com

រូបថតផ្តល់ជូនដោយរីសតស្ប៉ា Kirimaya Golf, Khao Yai , រីសត និងស្ប៉ា Santhiya

សសេរដោយ Patcharee Taedangpetch

 

366204