Joining the Dots

Issue 56

អ្នកវិនិយោគជនជាតិអូទ្រីសកំពុងសម្លឹងឆ្ពោះទៅរកការវិនិយោគក្នុងប្រទេសថៃដែលជាច្រកផ្លូវទៅកាន់តំបន់អាស៊ានធំជាងគេ។

ក្នុងឆ្នាំ 2015 ការនាំចេញពីប្រទេសថៃទៅអូទ្រីសមានតម្លៃ 560 លានអឹរ៉ូ ជាមួយនឹង 280 លានអឺរ៉ូឆ្លងកាត់ផ្លូវផ្សេងទៀត។ ឥឡូវនេះអូទ្រីសមានបំណងទាក់ទាញដៃគូអាជីវកម្មថ្មីក្នុងប្រទេសថៃ និងទូទាំងតំបន់។ សភាពាណិជ្ជកម្មរបស់សហព័ន្ធ ត្រូវបានគេស្គាល់ថា 'Advantage Austria' ដែលមានប្រតិបត្ដិការណ៍ជាង 110 ការិយាល័យនៅជុំវិញប្រទេសចំនួន 80 កំពុងផ្ដល់ភាពងាយស្រួល និងសេវាអភិវឌ្ឍពាណិជ្ជកម្មសម្រាប់ទាំងក្រុមហ៊ុនអូទ្រីស និងដៃគួអាជីវកម្មអន្ដរជាតិរបស់ពួកគេ។ ការិយាល័យមួយរបស់ខ្លួនស្ថិតនៅក្នុងប្រទេសថៃ។

លោក Gunther Sucher អ្នកផ្តល់ប្រឹក្សាពាណិជ្ជកម្មនៅស្ថានទូតអូទ្រីស និងជាអ្នកតំណាងរបស់ Advantage Austria នៅប្រទេសថៃ ធ្លាប់បានបម្រើការងារនៅក្នុងប្រទេសកូឡុំប៊ី ហុងកុង ហុងគ្រី និង អៀរឡង់ មុនពេលមកទីក្រុងបាងកក។

Sucher និយាយថា: «អង្គការនេះផ្តល់នូវការស្រាវជ្រាវទីផ្សារ និងការគាំទ្រការចូលទីផ្សារ ការកំណត់អត្តសញ្ញាណដៃគូអាជីវកម្មច្បាស់លាស់ និងការរៀបចំកិច្ចប្រជុំ b2b "។ "យើងរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្ម បេសកកម្មអាជីវកម្ម ហើយអូទ្រីសស្ថិតក្នុងពិព័រណ៍ពាណិជ្ជកម្មនៅទីក្រុងបាងកក។ យើងក៏ជួយដល់អ្នកនាំចូលរបស់អូទ្រីសក្នុងការទទួលផលិតផលពីប្រទេសថៃផងដែរ»។

លោក Sucher ប្រកាសថា 90% នៃអ្នកនាំចេញរបស់អូទ្រីសទៅប្រទេសថៃជាទំនិញឧស្សហកម្ម ភាគច្រើនផ្ដោតជាពិសេលើគ្រឿងម៉ាស៊ីន បច្ចេកវិទ្យាបរិស្ថាន ផលិតផលក្រដាស និងសារធាតុគីមី។ ប្រទេសនេះល្ពីខាងអាហារ និងភេសជ្ជៈមានគុណភាពខ្ពស់របស់ខ្លួន រួមទាំងស្រាទំពាំងបាយជូរផងដែរ។

គាត់មានប្រសាសន៍ថា "ថៃនាំចេញទៅអូទ្រីសភាគច្រើនគឺរថយន្ដ គ្រឿងបន្លាស់រថយន្ដ គ្រឿងអេឡិចត្រូនិច ស្បែក វាយនភ័ណ្ឌ ផលិតផលកញ្ចក់ និងគ្រឿងអលង្កា ជាពិសេសគ្រឿងអលង្កា Swarovski"។

Swarovski គឺជាអ្នកវិនិយោគទុនអូទ្រីសសំខាន់ម្នាក់ក្នុងប្រទេសថៃជាមួយនឹងរោងចក្រជាច្រើននៅក្នុងប្រទេស ដែលមាននិយោជិតកំពុងធ្វើការប្រមាណជា 10,000 នាក់។ មួយផ្សេងទៀតគឺប្រព័ន្ធផ្លូវដែក Voestalpine ។ លោក Sucher និយាយថា "ពួកគេនឹងចាប់ផ្ដើមផលិតផ្លូវដែកភ្លោះក្នុងប្រទេសថៃនៅរដូវស្លឹកឈើជ្រុះឆ្នាំនេះ ហើយនិងចែកចាយទៅដល់តំបន់ទាំងមួល ដែលជាការឆ្លុះបញ្ចាំងអោយឃើញពីសក្ដានុពលដ៏ខ្ពស់នៃការសាងសងផ្លូវដែកក្នុងទីផ្សារអាស៊ាន។"

មហាវិទ្យាល័យបច្ចេកទេសថៃ-អូទ្រីសនៅ Sattahip បានបង្កើតឡើងជាមួយការគាំទ្រពីប្រជាជនអូទ្រីសស្ទើរតែ 50 ឆ្នាំមកហើយ ហើយជាគំរូដ៏ប្រសើរផ្សេងទៀតនៃសហប្រតិបត្ដិការណ៍ល្អប្រសើររវាងប្រទេសទាំងពីរ។ មហាវិទ្យាល័យផ្ដល់នូវវគ្គសិក្សាជំនាញ រួមទាំងការថែទាំផ្លូវដែក ជាតំបន់មួយដែលអូទ្រីសទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យ។

នៅឆ្នាំនេះ ក្រៅពីការប្រារព្ធពិធីតេស្ដស្រាទំពាំងបាយជូរពិសេស Advantage Austria នឹងរៀបចំព្រឹត្ដិការណ៍ពាណិជ្ជកម្មវិស័យជាក់លាក់ក្នុងការការពារសន្ដិសុខ និងគ្រោះមហន្ដរាយ។ នៅឆ្នាំក្រោយ ខ្លួននឹងផ្ដោតសំខាន់លើវិស្វកម្ម ហើយនៅឆ្នាំ 2018 គឺផ្ដោតលើបច្ចេកវិទ្យាពេទ្យ។

បើយោងតាមលោក Sucher តំបន់ CLMVT (កម្ពុជា ឡាវ មីម៉ាន់ម៉ា វៀតណាម និងថៃ) អាចបង្កើតផលប្រយោជន៍ទៅវិញទៅមក ប្រសិនបើពួកគេធ្វើការរួមគ្នា ជាពិសេសក្នុងលក្ខខណ្ឌនៃការផ្លាស់ប្ដូរពលករជំនាញ។ ដូចជាប្រទេសថៃគឺគួរតែកសាងទៅលើគុណសម្បត្ដិយុទ្ធសាស្ដ្ររបស់ខ្លួន។

គាត់និយាយថា "ភាពខ្លាំងរបស់ថៃគឺថាខ្លួនមានហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍយ៉ាងល្អ ហើយទីតាំងភូមិសាស្ដ្ររបស់ខ្លួនផ្ដល់ការផ្សារភ្ជាប់ទាំងសមុទ្រដ៏ស្រស់ស្អាត និងខ្យល់អាកាសបរិសុទ្ធ។ គាត់បន្ថែមថា​ ដោយហេតុផលទាំងនេះហើយ ទើបក្រុមហ៊ុនអូទ្រីសជាច្រើនកំពុងពិចារណាបង្កើតអាជីវកម្មនៅក្នុងប្រទេសថៃ។ "អូទ្រីសវាយតម្លៃការអភិវឌ្ឍនាពេលអនាគតក្នុងប្រទេសថៃថានឹងមានផលវិជ្ជមាន និងស្ថេរភាព មានការវិនិយោគធំថ្មីៗមួយចំនួននៅពេលនេះ ដែលបង្ហាញថាយើងទុកចិត្ដលើអនាគតរបស់ប្រទេសថៃ។"

ពត៌មានបន្ថែម សូមចូលទៅកាន់ www.advantageaustria.org/th

សំដីថ្លែងដោយ Pimsirinuch Borsub

 

Issue 55

អនុប្រធានផ្នែកវប្បធម៌និងបំណិនរបស់ក្រុមហ៊ុន Accor ចែករំលែកពីកំលាំងពលកម្ម​ជាសារវន្ត​របស់ខ្លួន​នៅ​អាស៊ាន​កំពុងធ្វើ​ឱ្យ​តំបន់​នេះ​ក្លាយ​ជា​គោលដៅធ្វើដំណើរដ៏ទាក់ទាញ​ខ្លាំងក្លាមួយ។

តំបន់អាស៊ាន​កំពុងទទួលនូវ​ចំនួនភ្ញៀវទេសចរណ៍​កាន់តែច្រើនឡើងរាល់ឆ្នាំ។ យោងតាមទិន្នន័យ​​បឋម​របស់​លេខាធិការដ្ឋាន​អាស៊ាន​ ឆ្នាំ 2015 បញ្ជាក់ថា​ភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ​ 98 លាននាក់​បាន​ចូល​មកទេសចរណ៍​ក្នុងបណ្តាប្រទេសអាស៊ាន​ កើនចំនួន 7.3% លើសពីឆ្នាំមុន។ ក្រុមប្រទេស CLMVT (កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ) ទទួលភ្ញៀវទេសចរណ៍​ចំនួន 44.42 លាននាក់ ឬ​ប្រហែល​ 42% នៃ​ភ្ញៀវទេសចរណ៍សរុបមកកាន់តំបន់អាស៊ាន។

ដើម្បីសម្រួលដល់​ការកើនឡើងនៃចំនួនភ្ញៀវទេសចរណ៍ សណ្ឋាគារត្រូវបានបើកដំណើរការកាន់តែច្រើន​ឡើង​ទូទាំងតំបន់ ជាមួយនឹង​តម្រូវការគុណភាពកម្លាំងពលកម្ម។ អនុប្រធាន​ផ្នែកវប្បធម៌និងជំនាញ​ ផ្នែកខាងលើ SEA និងតំបន់ NEA របស់សណ្ឋាគារ​ Accor លោក Christophe Lejeune បានមើលឃើញ​ពី​ការផ្លាស់ប្តូរនេះ​ក្នុងវិស័យ​បដិសណ្ឋារកិច្ចនិងទេសចរណ៍អាស៊ាន​សម្រាប់ពីរទសវត្សរ៍ចុងក្រោយ​នេះ ហើយ​លោក​មានជំនឿថា​កម្លាំងពលកម្ម​ដ៏ខ្លាំងក្លាក្នុងតំបន់​នឹងផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មនេះ។

លោក Lejeune និយាយថា "ក្នុងទសវត្សន៍​ឆ្នាំ 1980 ខ្ញុំ​បានមកដល់​ប្រទេសថៃ​ និងបានសម្លឹងឃើញពីភាព​ខ្លាំង​នៃឧស្សាហកម្មសណ្ឋាគារ​ ហើយ​ខ្ញុំពិតជាចាប់អារម្មណ៍​យ៉ាងខ្លាំង​ជាមួយនឹង​គុណភាព​នៃផលិត​ផល​ទេសចរណ៍។" "ខ្ញុំបានចូលរួមជាមួយ Novotel Rayong ក្នុងឆ្នាំ 1995 ហើយចាប់ពីពេលនោះមក ខ្ញុំ​បានបម្រើ​ការងារ​ឱ្យ​សណ្ឋាគារ Accor នៅប្រទេសថៃ ឥណ្ឌូនេស៊ី វៀតណាម និងកម្ពុជា។"

លោក Lejeune និយាយថាចំណុចខ្លាំង​ទីមួយរបស់ថៃគឺប្រជាជន។ "ចំនួន​ភ្ញៀវទេសចរណ៍​យ៉ាងច្រើន​បាន​ធ្វើ​ដំណើរចូលទៅប្រទេសថៃ​ម្តងហើយម្តងទៀត​ពីព្រោះប្រទេសថៃ​គឺជាគោលដៅ​តែមួយគត់៖ ប្រជាជន​ថៃ​មាន​ភាពប៉ុនប្រសព្វផ្នែកបដិសណ្ឋារកិច្ច​និង​ធ្វើឱ្យភ្ញៀវទេសចរណ៍មានអារម្មណ៍​កក់ក្តៅ​និងស្វាគមន៍។ ពួកគេ​ដឹងពីវិធីដែលធ្វើឱ្យ​ភ្ញៀវមានអារម្មណ៍​ពិសេស។"

លោក Lejeune បន្ថែមថា "ក្នុងតំបន់អាស៊ាន​ ប្រជាជន​អត្ថប្រយោជន៍ពិតប្រកដនិង​ខ្លាំងក្លា​ក្នុង​ឧស្សាហកម្ម​សេវាកម្ម។" "កម្លាំងពលកម្ម​ក្នុងប្រទេសថៃ កម្ពុជា និង​វៀតណាម​មានភាពក្មេងនិង​ខ្លាំងក្លា។ ខ្ញុំ​មើល​ឃើញ​ថា​ប្រជាជនអាស៊ីអាគ្នេយ៍មានភាពសហគ្រិនជាពិសេស៖ ពួកគេ​ចូលចិត្តធ្វើដំណើរនិង​ទទួល​យក​នូវ​ហានិភ័យ។ ពួកគេក៏​ចង់​សាកល្បង​នូវអ្វីដែល​ផ្សេងយ៉ាងឆាប់បំផុតផងដែរ។"

លោក Lejeune យល់ថាវាមានការផ្លាស់ប្តូរថ្មីមួយក្នុងការជ្រើសរើសបុគ្គលិក។

លោក Lejeune និយាយថា "យើងត្រូវមានការប្រកួតប្រជែងទាំងផ្នែកប្រាក់បៀរវត្សន៍​និងអាជីព។" "ជាមួយ​នឹង​ 'ជំនាន់ឌីជីថល' នេះ ការជ្រើសបាននិយោជិតល្អគឺសំខាន់ណាស់។ ក្មេងជំនាន់ក្រោយ​មានការបារម្មខ្លាំងអំពី​គំរូ​អាជីវកម្ម​និងបញ្ហា ដូចជា​ការទទួលខុសត្រូវសង្គមរួម​គ្នា​ និង​និរន្តរភាព​របស់ក្រុមហ៊ុន​។"

លោកចែករំលែកផងដែរថា ដោយសារការផ្លាស់ប្តូរ​ប្រភេទនៃកម្លាំងពលកម្ម ការផ្តល់​ការបណ្តុះបណ្តាល​និយោជិតបច្ចុប្បន្ននេះអនុវត្តតាមគំរូ​ 70:20:10 គឺមានន័យថា​ចំនួន 70% ជាការបណ្តុះបណ្តាលមិត្តទៅមិត្ត រួមទាំង​សិក្ខាសាលានិងសន្និសីទ, ចំនួន 20% ជាសកម្មភាពសិក្សាតាមប្រព័ន្ធអ៊ិនធឺណិត​ពីទម្រង់​ឌីជីថល ដូចជា webinars និងចំនួនត្រឹមតែ​ 10% ប៉ុណ្ណោះជាការបណ្តុះបណ្តាល​ដោយផ្ទាល់។

លោក Lejeune និយាយថា "ដោយក្រុមហ៊ុនកាន់តែអភិវឌ្ឍធំទៅៗ យើងមិនអាច​ពឹងផ្អែក​តែ​ការ​បណ្តុះ​បណ្តាល​ដោយផ្ទាល់​បានទេ ដែលជាការចំណាយពេលច្រើន។"

លោកជឿថា ការភ្ជាប់​តំបន់អាស៊ាន​នឹងធ្វើ​ឱ្យភាពងាយស្រួល​កាន់តែខ្លាំងឡើង​សម្រាប់​ភ្ញៀវទេសចរណ៍​ចូល​មកទស្សនា​ក្នុងប្រទេសជាច្រើន​ ព្រោះ​ប្រទេសនីមួយៗ​មាន​វប្បធម៌ដោយឡែក​របស់​ខ្លួន។ នៅឆ្នាំ 2017 សណ្ឋាគារ Accor មានផែនការបើកដំណើរការ​សណ្ឋាគារសរុប​ចំនួន​ 19 សណ្ឋាគារថ្មី​នៅ​ក្នុងប្រទេស​ថៃ ឡាវ វៀតណាម និង​មីយ៉ាន់ម៉ា បន្ថែម​ទៅលើ​សណ្ឋាគារសរុបចំនួន 92 ដែលមានស្រាប់​ក្នុង​ប្រទេសទាំងនេះ។

"ការចូលរួម​អាជីវកម្ម​ [ក្នុងអាស៊ីអាគ្នេយ៍] គឺសំខាន់ណាស់។ ប្រទេសថៃគឺជាច្រក​មួយ​សម្រាប់​ប្រទេស​ក្នុងតំបន់អាស៊ីទាំងមូល ហើយវាសំខាន់​ដែលយើង​ត្រូវមានសណ្ឋាគារទំនើបបំផុតមួយនៅទីនេះ នោះគឺ​ SO Sofitel សណ្ឋាគារ Muse Bangkok ដោយ M Gallery និង Pullman។ បច្ចុប្បន្ន​ យើងកំពុង​ដំណើរការ​សណ្ឋាគារមួយក្នុងមួយសប្តាហ៍នៅអាស៊ី។"

អត្ថបទដោយ Pimsirinuch Borsub

 

Issue 53

សក្ដានុពលរបស់ផ្សារទំនើបប្រទេសថៃ គឺបង្ហាញការទាក់ទាញទីផ្សារសម្រាប់ក្រុមហ៊ុនចំណីអាហារប្រទេសម៉ាលេស៊ី។

ឧស្សាហកម្មលក់រាយបន្តរបស់ថៃគឺកើនឡើងប្រហែល ១០% ដែលធ្វើឲ្យវាក្លាយជាទីផ្សារដ៏ធំបំផុតមួយនៅក្នុងប្រទេសថៃ ក៏ដូចជានៅផ្នែកដ៏សំខាន់មួយរបស់អាស៊ានផងដែរ។

លោក NiqmanRafaee M. Saharស្នងការពាណិជ្ជកម្មនិងទីប្រឹក្សានៃស្ថានទូតម៉ាលេស៊ីមានប្រសាសន៍ "លោកអ្នកអាចមើលឃើញថាមានហាង និងផ្សារទំនើបបើកកាន់តែច្រើនឡើងៗ ហេតុនេះហើយពួកគេត្រូវការផលិតផលផ្សេងៗគ្នាក្នុងចំនួនដ៏ច្រើន"។ "ម៉ាលេស៊ីអាចផ្ដល់នូវសង្វាក់ផលិតផលទូលំទូលាយដល់ទីផ្សារ។"

លោក Saharចាត់ទុក THAIFEXថាជាពិព័រណ៌ពាណិជ្ជកម្មដ៏សំខាន់មួយក្នុងការបង្ហាញនូវផលិតផលទៅកាន់ទីផ្សារក្នុងតំបន់។ "យើងមានក្រុមហ៊ុនម៉ាលេស៊ី ជាង៧០ក្រុមហ៊ុនដែលចូលរួមជាមួយនឹងការតាំងពិព័រណ៌THAIFEXដើម្បីបង្ហាញអំពីផលិតផល និងសេវារបស់ម៉ាលេស៊ី"លោកមានប្រសាសន៍ដោយបន្ថែមថា រដ្ឋាភិបាលម៉ាលេស៊ីលើកទឹកចិត្តដល់ទំនិញទាំងនេះតាមរយៈកម្មវិធី Matrade។

ក្រុមហ៊ុនសំខាន់ធំៗពីប្រទេសថៃ ដែលមានដូចជាក្រុមហ៊ុន CP, ក្រុមហ៊ុន Makro, ក្រុមហ៊ុនBigCនិងក្រុមហ៊ុន BerliJucker សុទ្ធបានឃើញនូវឱកាសដែលបានបង្ហាញពីផលិតផលម៉ាលេស៊ី។

លោកមានប្រសាសន៍ថា "ប្រទេសថៃគឺជាទីផ្សារដ៏គួរឲ្យចាប់អារម្មណ៍ មិនមែនចំពោះតែអ្នកទិញនៅក្នុងស្រុកប៉ុណ្ណោះទេ ក៏ប៉ុន្តែសម្រាប់អ្នកទេសចរជាច្រើនដែលចូលមកប្រទេសថៃដើម្បីទិញទំនិញ"។ ផលិតផលធម្មតារួមមាន អាហារសម្រន់, ស្ករសូកូឡា, នំ, ផលិតផលអាហារនិងភេសជ្ជៈសម្រេចនានា។"ទាំងនេះគឺជាផលិតផលដែលអ្នកប្រើប្រាស់ស្វែងរកចង់ទិញ។"

យោងទៅតាមការលើកឡើងរបស់លោកSoharទំហំទីផ្សារនៅក្នុងប្រទេសថៃ គឺមានការកើនឡើង ៣,៥% សម្រាប់ប្រភេទផលិតផលចំណីអាហារ និងភេសជ្ជៈ និងកើនឡើង ២០ ទៅ២៥% សម្រាប់ផលិតផលសម្រេចដែលអាចពិសាបាន។លោកមានប្រសាសន៍ថា "ប្រជាជននៅក្នុងទីក្រុងបាងកក ជាពិសេសអ្នកដែលរវល់ខ្លាំង នោះពួកគេចូលចិត្តទិញផលិតផលសម្រេចដែលអាចពិសាបាន"។ "ប្រជាជនគឺបារម្ភទៅលើផលិតផលដែលផ្តល់ប្រយោជន៍ដល់សុខភាព ជាពិសេសគឺប្រជាជនកម្រិតថ្នាក់កណ្ដាល។ ម៉ាលេស៊ីអាចផ្ដល់ជូននូវផលិតផលសម្រេចដែលអាចពិសាបានជាអាហារដែលផ្ដល់ប្រយោជន៍ដល់សុខភាព, អាហារសម្រន់និងដំណាប់ ស្របទៅតាមស្តង់ដាអន្តរជាតិ។ រដ្ឋាភិបាល និងកម្មវិធី Matradeគឺដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយផ្សព្វផ្សាយផលិតផលទាំងនេះ។"

លោក Soharជឿជាក់ថា ផលិតផលថៃ និងផលិតផលម៉ាលេស៊ី គឺមានទីផ្សារខុសគ្នា។ "គោលដៅអ្នកផលិតក្នុងស្រុករបស់ថៃគឺផ្ដោតទៅលើមនុស្សដែលមានចំណូលទាប និងមធ្យម ក៏ប៉ុន្តែផលិតផលម៉ាលេស៊ីដែលនាំចេញទៅកាន់ប្រទេសថៃគឺជាផលិតផលដែលមានកម្រិតលំដាប់ថ្នាក់ខ្ពស់។"

រដ្ឋាភិបាលប្រទេសម៉ាលេស៊ី ក៏ផ្ដល់ជូននូវការលើកទឹកចិត្តក្នុងការវិនិយោគជូនដល់បណ្ដាក្រុមហ៊ុនរបស់ថៃនានាផងដែរ។ លោកមានប្រសាសន៍ថា "មានក្រុមហ៊ុនថៃជាច្រើន បានបោះទុនវិនិយោគរួចទៅហើយនៅក្នុងប្រទេសម៉ាលេស៊ី ឧទាហរណ៍ដូចជា ក្រុមហ៊ុន CP, ក្រុមហ៊ុនផ្សារទំនើប Central និង Tops។ ដូចនេះពួកគេអាចនាំយកនូវផលិតផលរបស់ថៃមកកាន់ទីផ្សារម៉ាលេស៊ីជាមួយគ្នា"។

លោក Soharជឿជាក់ថាវាជារឿងដ៏សំខាន់មួយក្នុងការស្វែងរកដៃគូត្រឹមត្រូវពិតប្រាកដនៅពេលដែលវិនិយោគនៅក្នុងប្រទេសថៃ។ លោកមានប្រសាសន៍ថា "ក្រុមហ៊ុនម៉ាលេស៊ីចង់ហក់ចូលទៅក្នុងប្រទេសថៃ ចាំបាច់ត្រូវការឲ្យមានដៃគូក្នុងស្រុកដ៏ល្អមួយដែលអាចជួយ ឬណែនាំបង្ហាញពួកគេនូវបទដ្ឋាន វិធានក្នុងស្រុកនានា ដែលនាំឲ្យផលិតផលអាចចូលទៅកាន់ទីផ្សារបានយ៉ាងឆាប់រហ័ស ព្រមទាំងចំណាយថ្លៃដើមអស់តិច"។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់www.matrade.gov.my

អត្ថបទដោយNatthineeRatanaprasidhi

Issue 54

បង់ក្លាដែសនិងថៃកំពុងស្វែងរកពង្រឹងទំនាក់ទំនងកាន់តែជិតស្និត តាមរយៈពាណិជ្ជកម្មនិង​ការវិនិយោគទ្វេភាគី។

ជាមួយនឹង​ការធ្វើពាណិជ្ជកម្ម​ទ្វេភាគី​ដែលមានតម្លៃ​ចំនួន 903 លានដុល្លារ ឆ្នាំ 2015 ប្រទេស​ថៃ​និង​បង់ក្លាដែស​នៅមានឱកាសធ្វើអាជីវកម្ម​មានសក្តានុពល​ជាច្រើនទៀត​ ក្នុងការ​ពង្រីក​ទូទាំង​វិស័យ​ផ្សេងៗ។ នេះបើតាមការលើកឡើងរបស់​ឯកឧត្តម​ Saida Muna Tasneem ឯកអគ្គរដ្ឋទូតបង់ក្លាដែសប្រចាំនៅប្រទេសថៃ។

ឯកឧត្តម Tasneem លើកឡើងថា "បង់ក្លាដែស​និង​ថៃ​មានទំនាក់ទំនងជាទ្វេភាគី​ជាមួយ​គ្នា​រយៈពេល​ 44 ហើយ ហើយ​ប្រទេសទាំងពីរ​ក៏មានទីតាំងភូមិសាស្ត្រជាប់គ្នានិងមានវប្បធម៌​ពាក់ព័ន្ធគ្នាផងដែរ។" "វាគួរតែជាដំណោះស្រាយឈ្នះ ឈ្នះ​សម្រាប់​ប្រទេសយើងទាំងពីរ ប្រសិនបើ​យើង​អាច​ធ្វើពាណិជ្ជកម្ម​ច្រើនជាងនេះ។"

ស្ថានទូត​បង់ក្លាដែសនៅទីក្រុងបាងកក ជាមួយនឹង​ការិយាល័យផ្សព្វផ្សាយការនាំចេញនៃក្រសួង​ពាណិជ្ជកម្ម​បង់ក្លាដែស​ នាពេលថ្មីៗនេះ បាន​រៀបចំ​ការតាំងពិពរណ៍​ពាណិជ្ជកម្ម​និងវិនិយោគ​ឆ្នាំ 2016 នៅ​មជ្ឈមណ្ឌល​សន្និសីទជាតិ​ Queen Sirikit ទីក្រុងបាងកក ពីថ្ងៃទី 30 ខែឧសភា ដល់ថ្ងៃទី 1 ខែមិថុនា ក្នុងគោលបំណងដើម្បីត​ភ្ជាប់ផលិតផល សេវាកម្ម និងឱកាសវិនិយោគ​បង់ក្លាដែស​ជាមួយ​ទីផ្សារនិងអាជីវកម្មថៃ។

ព្រឹត្តិការណ៍នេះបានបង្ហាញ​នូវ​ជោគជ័យ​មួយ​ក្នុងការលើកយករួមគ្នា ​រវាង​ពាណិជ្ជករ ​និង​​អ្នកបង្កើត​គោលនយោបាយរដ្ឋាភិបាលជាន់ខ្ពស់មកពីប្រទេសទាំងពីរ ចូលរួមធ្វើ​ជា​ក្រុម​ពិភាក្សា​ថាតើត្រូវ​ធ្វើឱ្យប្រសើរ​ឡើងនូវ​ការតភ្ជាប់ការវិនិយោគ និង​ពាណិជ្ជកម្ម​រវាងប្រទេសទាំងពីរ​យ៉ាងដូចម្តេច។ ក្រុមហ៊ុន​បង់ក្លាដែស​ជាង​ 60 ក្រុមហ៊ុន​មាន​ទូតាំង​បង្ហាញ​ផលិតផល​និងសេវា​កម្ម​នៅ​ពិធីតាំងពិពរណ៍ ខណៈដែល 'ខ្សែនៃបេតិកភណ្ឌ​បង់ក្លាដែស​-ថៃ' ការបង្ហាញ​សូត្រ​ត្រូវបានបង្ហាញ​ជាបេតិកភ័ណ្ឌសូត្រនៃប្រទេសទាំងពីរ។

ឯកឧត្តម Tasneem ថ្លែងថា "ការតាំងពិពរណ៍ពាណិជ្ជកម្ម​ផ្តោត​លើ​ការបង្ហាញ​សូត្រ​បង់ក្លាដែស​ ផលិតផលស្បែក ផលិតផលសេរ៉ាមិច ប៉សូឡែន​ពីប្រទេសចិន និងផលិតផល​ឱសថ។ "បង់ក្លាដែស​នាំចេញ​ផលិតផលឱសថ​ទៅកាន់​ជាង 100 ប្រទេស ដូចជា​អាមេរិកខាងត្បូង អាមេរិកឡាទិន អឺរ៉ុប និង​ប្រទេស​អាស៊ាន ដូចជា​មីយ៉ាន់ម៉ា។ យើង​កំពុង​រកឱកាស​ចូល​មកទីផ្សារ​ថៃ​បន្ទាប់​ ពីព្រោះ​ប្រទេសថៃ​មាន​ឧស្សាហកម្ម​ទេសចរណ៍​ធំ និង​ការថែទាំងសុខភាព​សកល​ដែលត្រូវការ​នាំចូល​ឱសថ។"

បច្ចុប្បន្ននេះ ការនាំចេញកន្ត្រក់របស់បង់ក្លាដែស​ទៅកាន់ប្រទេសថៃ​ ត្រូវបានកំណត់ត្រឹមតែ​ក្រចៅ និងផលិតផលក្រចៅប៉ុណ្ណោះ បានត្រៀខ្លួនជាស្រេច​ក្នុងការផលិត​សម្លៀកបំពាក់​ (RMG) និង​ចំនួន​ផលិតផលឱសថ​តិចតួច។ ថៃនាំចេញ​ផលិតផល​សំខាន់ៗមាន​ផលិតប្រើប្រាស់​ ដូចជា​សម្ភារៈបង្គន់ ផលិតផលអាហារនិងបន្លែ ឥដ្ឋ សារធាតុគីមីនិង​រ៉ែ និង​គ្រឿងម៉ាស៊ីន។ ក្រុមហ៊ុនថៃ​ក៏បានវិនិយោគ​ទឹកប្រាក់ចំនួន 605 លានដុល្លារ​ក្នុងប្រទេស​បង់ក្លាដែស​តាមរយៈ​គម្រោងចំនួន 96 គម្រោង​ ដែលដឹកនាំ​ដោយ​ក្រុមហ៊ុនថៃ​ធំៗ​ ដូចជា​ CP គ្រុប, Ital-Thai និង SCG។

ផ្នែកមួយផ្សេងទៀត ​ដែល​អាច​មានតម្លៃ​ខ្លាំងផងដែរ ​ក្នុងការវិនិយោគ គឺកសិកម្មនិង​កសិឧស្សាហកម្ម។

ឯកឧត្តម Tasneem និយាយថា "ប្រទេសថៃ​គឺជាប្រទេសទទួលបានពានរង្វាន់​ក្នុងដំណើរការ​ផលិត​ផលិតផលកសិកម្ម​ ខណៈដែល​ប្រទេសបង់ក្លាដែស​ក៏​ជា​ប្រទេសមានភាពល្បីល្បាញ​លើ​ដំណាំផ្លែឈើផងដែរ ដូចជា​ស្វាយ ខ្នុរ គូរលែន និង​ផ្លែម្នាស់។" "មានឱកាស​ច្រើនសម្រាប់​ក្រុមហ៊ុន​ថៃ​ ក្នុងការច្នៃ​ផ្លែឈើគ្រាម​ក្នុងប្រទេសបង់ក្លាដែស​ ហើយ​លក់នៅក្នុងប្រទេស​ ឬ​នាំចេញ​ទៅ​ក្រៅ ជាពិសេស​នោះគឺថា​បង់ក្លាដែស​ផ្តល់​ការអនុគ្រោះ​កាតព្វកិច្ចទីផ្សារ​ 100% ទៅកាន់​ទីផ្សារ​អឺរ៉ុប។​"

ប្រទេសទាំងពីរ​បច្ចុប្បន្ននេះកំពុងធ្វើការងារ​ឆ្ពោះទៅ​បង្កើត​ពាណិជ្ជកម្មទ្វេភាគី​ តាមរយៈគណៈកម្មការ​ពាណិជ្ជកម្មរួម (JTC) ដែលដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្មថៃ លោកជំទាវ Apiradi Tantraporn និង​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​បង់ក្លាដែស​ ឯកឧត្តម Tofail Ahmed។

ឯកឧត្តម Tasneem បានបង្ហើបឱ្យដឹងថា "រដ្ឋមន្ត្រីទាំងពីរ​បាន​ឯកភាព​ជួប​លើកិច្ចប្រជុំ​គណៈកម្មការរួម​ (JTC) លើកទីបួន នៅទីក្រុង​ដាហារ ក្នុងឆ្នាំ 2016 ដែលយើង​សង្ឃឹមថា​នឹង​ការយល់គ្នា​កាន់តែ​ខ្លាំងឡើង​។" "បច្ចុប្បន្ននេះ ពុំមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ (FTA) រវាង​ភាគី​ទាំងពីរ​ទេ ប៉ុន្តែ​បញ្ហានេះ​នឹង​ត្រូវ​លើក​យកមកពិភាក្សា​ក្នុងកិច្ចប្រជុំ JTC ខាងមុខ។"

ឯកអគ្គរដ្ឋទូត​បង់ក្លាដែស​ត្រូវបាន​ពាក់ព័ន្ធយ៉ាងជិតស្និត ក្នុង​គម្រោងជាច្រើន​ ដើម្បីធានាថា​ពាណិជ្ជ​កម្ម​រវាង​ប្រទេសទាំងពីរ​នឹង​កើនឡើង​នៅពេលខាងមុខដ៏ខ្លី។

លោកជំទាវមានប្រសាសន៍ថា "យើងកំពុងព្យាយាម​បង្កើតវេទិការសន្ទនា​វិស័យឯកជន​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម​ លើបញ្ហាជាច្រើន​ ដូចជា​លទ្ធភាព​នៃការ​ចូលទីផ្សារដោយសេរីរវាង​ឧស្សាហកម្ម​សម្លៀកបំពាក់​នៅប្រទេសថៃ និង​ឧស្សាហកម្ម RMG នៅប្រទេសបង់ក្លាដែស ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​ការភ្ជាប់ការដឹកជញ្ជូន​ តាមរយៈ​កិច្ចព្រមព្រៀង​ដឹកជញ្ជូន​ទំនិញ​តាម​សមុទ្រ​ ដែល​នឹង​ភ្ជាប់​ទំនិញ​ដែលត្រូវបានដឹក​ជញ្ជូន​រវាងប្រទេសថៃនិង​ប្រទេស​បង់ក្លាដែស​ក្នុងរយៈពេល​តែ​បីថ្ងៃ​ ... ហើយ​ក៏មានការណែនាំ​អំពី​ប៊ីស្មេក (BIMSTEC) (ឈូងសមុទ្របឹងហ្គាលសម្រាប់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ចនិងបច្ចេកទេស​ពហុវិស័យ), បណ្ណធ្វើដំណើរអាជីវកម្ម​សម្រាប់​អ្នកជំនួញ​នៃប្រទេសទាំងពីរ ផងដែរ។"

អត្ថបទដោយ Pimsirinuch Borsub

 

Issue 52

 
 

ជាមួយនឹងកំណើនមិនស្រកស្រុតប្រចាំឆ្នាំរហូតដល់ទៅ ២០% វិស័យឧស្សាហកម្មសិទ្ធិលក់ដូរប្រទេសថៃ ផ្ដល់ជូននូវកាលានុវត្តដ៏អស្ចារ្យសម្រាប់ការបង្កើតសហគ្រិន។

ប្រធានក្រុមហ៊ុនFranchise & License Association និងជាស្ថាបនិកក្រុមហ៊ុន Smart Brain លោកSawardMitaree មានប្រសាសន៍ថា"សិទ្ធិលក់ដូរ អាចជាជម្រើសដ៏ល្អសម្រាប់អ្នកណាដែលចង់បង្កើតអាជីវកម្មផ្ទាល់ខ្លួន ជាពិសេសអ្នកដែលទើបតែនឹងបញ្ចប់ការសិក្សាហើយដែលមិនចង់ធ្វើការឲ្យគេ"។ "ការប្រើប្រាស់សិទ្ធិលក់ដូរ អាចជួយពួកគេឲ្យចេះស្វែងយល់អំពីរបៀបធ្វើអាជីវកម្ម និងអាចឲ្យគេចាប់ផ្ដើមបង្កើតជារបស់ផ្ទាល់ខ្លួនឯងមួយ នៅពេលក្រោយមកទៀត។"

ឧស្សាហកម្មសិទ្ធិលក់ដូរ បានរីកដុះដាលយ៉ាងរហ័សនៅក្នុងសតវត្សចុងក្រោយនេះ ហើយលោកMitaree គិតទុកជាមុនថានឹងមានកំណើនយ៉ាងខ្លាំង និងការប្រកួតប្រជែងដ៏ខ្លាំងក្លានាពេលខាងមុខ ដែលដោយសារតែសិទ្ធិលក់ដូរថ្មីៗចូលរួមក្នុងទីផ្សារប្រកួតប្រជែង ហើយមនុស្សនឹងងាយមានអាជីវកម្មដោយខ្លូនឯង។

ទិន្នន័យដែលបានមកពីនាយកដ្ឋានអភិវឌ្ឍអាជីវកម្មនៃក្រសួងពាណិជ្ជកម្ម បង្ហាញថា ទីផ្សារសិទ្ធិលក់ដូរគឺមានចំនួនសរុបរហូតដល់ US$៧ប៊ីលាន (២៥០ប៊ីលានបាត) នៅក្នុងឆ្នាំ ២០១៥។ វាបង្ហាញថា ប្រហែលជា ៩%នៃអាជីវកម្មលក់រាយសរុបនៅក្នុងប្រទេសថៃ។

យោងទៅតាមវេបសាយ Thaifranchisecenter.com, ប្រទេសថៃមានយីហោសិទ្ធិលក់ដូរចំនួន​ ៥០៥ នៅក្នុងឆ្នាំ ២០១៦ ទៅលើអាហារ, ភេសជ្ជៈ និងការ៉េម កំណត់ត្រឹម ៤៥,១៥% (ឬ ២២៨​យីហោ) នៃចំនួនសរុប និងការបង្រៀនអំពីសិទ្ធិលក់ដូរកំណត់ ១៧,៤៣% (ឬ៨៨)។ ស្ថិតក្នុងលក្ខខណ្ឌនៃចំនួនយីហោ, ឧស្សាហកម្មមានកំណើនជាមធ្យម ២០%​ រៀងរាល់ឆ្នាំ ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។

"ដើម្បីជោគជ័យក្នុងអាជីវកម្មនេះ អ្នកត្រូវតែមានផែនការអាជីវកម្មល្អ, ស្វែងយល់ពីប្រព័ន្ធសិទ្ធិលក់ដូរទាំងស្រុង និងធ្វើការទៅតាមគម្រោងផែនការរបស់អ្នក"នេះបើតាមលោក Mitareeបញ្ជាក់។ "អាហារថៃគឺត្រូវបានគេស្គាល់សុះសាយនៅក្នុងទីផ្សារពិភពលោក ហើយយើងមានមេចុងភៅចំណានៗ។ ឥឡូវនេះមានភោជនីយដ្ឋានល្បីមួយចំនួន និងហាងកាហ្វេនានា បានពង្រីកសកម្មភាពអាជីវកម្មទៅកាន់ ប្រទេស CLMV ដូជា ChokdeeDimsum, Black Canyon និង Chai See BameeGiaw។ ប្រជាជនថៃគឺមានភាពល្បីល្បាញដោយសារតែអត្តចរិតក្នុងការបម្រើសេវាកម្មល្អ ហើយវាគឺជាគុណប្រយោជន៍ដល់ផ្នែកសេវាកម្មរបស់យើង។"

Smart Brain គឺជាសិទ្ធិលក់ទាក់ទងនឹងគំនិតប្រាជ្ញា ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៦ នៅក្នុងប្រទេសថៃ។ លោកMitareeជឿជាក់ថា វាមានសក្ដានុពលខ្លាំងសម្រាប់ផ្នែកអប់រំសិទ្ធិលក់ដូរ ដូចជាសាលាបង្រៀនធ្វើម្ហូប, សាលាបង្រៀនស្ប៉ា និងសេវាថែរទាំមនុស្សចាស់។

តួយ៉ាងដូចជាសិទ្ធិលក់ដូរ Smart Brain, លោកMitareeមានផែនការបង្កើតមជ្ឈមណ្ឌលពាជិជ្ជកម្មក្នុងតំបន់ណាមួយ, ឧទាហរណ៍ដូចជា វានឹងត្រូវបង្កើតនៅក្នុងប្រទេសគុយវ៉ែត ជាមជ្ឈមណ្ឌល់សម្រាប់តំបន់មជ្ឈឹមបូព៌ា ហើយនិងចក្រភពអង់គ្លេសសម្រាប់ជាមជ្ឈមណ្ឌលទីផ្សារអឺរ៉ុប។

គាត់បន្ថែមថា "ដោសារតែភាពខ្លាំងរបស់យើងនៅក្នុងទិសដៅដ៏មានប្រសិទ្ធភាព និងសកម្មភាពនានា, ការត្រួតពិនិត្យគុណភាព, R&D,ព្រមទាំងគ្រួបង្ហាត់ដែលទទួលបានការហ្វឹកហ្វឺនយ៉ាងស្ទាត់ជំនាញនោះ , Smart Brain បានជួយអភិវឌ្ឍដល់ការរិះគិតរបស់កុមារ, ការគិត, ការចងចាំ, បំនិនក្នុងអំនាន និងសំណេរ"។

បច្ចុប្បន្ននេះ Smart Brain មាន ៤២១មជ្ឈមណ្ឌលនៅក្នុងប្រទេសថៃ ក៏ដូចជាមានសិទ្ធិលក់ដូរក្នុងប្រទេសទុយណេស៊ី, ប៉ាគីស្ថាន, អារ៉ាប់ប៊ីសាអ៊ូឌីត, ចក្រភពអង់គ្លេស និងប្រទេសឥណ្ឌា។ វាមានគម្រោងក្នុងការបើកសម្ភោធមជ្ឈមណ្ឌល់ថ្មីទៀនៅក្នុងប្រទេសកាតា និងនៅក្នុងចក្រភពអារ៉ាប់រួម នៅក្នុងខែកក្កដា ឆ្នាំ២០១៦។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖www.smartbrain.comនិង www.fla.or.th

អត្ថបទដោយSomhataiMosika

 

 

368049