Issue 52

 
 

ជាមួយនឹងកំណើនមិនស្រកស្រុតប្រចាំឆ្នាំរហូតដល់ទៅ ២០% វិស័យឧស្សាហកម្មសិទ្ធិលក់ដូរប្រទេសថៃ ផ្ដល់ជូននូវកាលានុវត្តដ៏អស្ចារ្យសម្រាប់ការបង្កើតសហគ្រិន។

ប្រធានក្រុមហ៊ុនFranchise & License Association និងជាស្ថាបនិកក្រុមហ៊ុន Smart Brain លោកSawardMitaree មានប្រសាសន៍ថា"សិទ្ធិលក់ដូរ អាចជាជម្រើសដ៏ល្អសម្រាប់អ្នកណាដែលចង់បង្កើតអាជីវកម្មផ្ទាល់ខ្លួន ជាពិសេសអ្នកដែលទើបតែនឹងបញ្ចប់ការសិក្សាហើយដែលមិនចង់ធ្វើការឲ្យគេ"។ "ការប្រើប្រាស់សិទ្ធិលក់ដូរ អាចជួយពួកគេឲ្យចេះស្វែងយល់អំពីរបៀបធ្វើអាជីវកម្ម និងអាចឲ្យគេចាប់ផ្ដើមបង្កើតជារបស់ផ្ទាល់ខ្លួនឯងមួយ នៅពេលក្រោយមកទៀត។"

ឧស្សាហកម្មសិទ្ធិលក់ដូរ បានរីកដុះដាលយ៉ាងរហ័សនៅក្នុងសតវត្សចុងក្រោយនេះ ហើយលោកMitaree គិតទុកជាមុនថានឹងមានកំណើនយ៉ាងខ្លាំង និងការប្រកួតប្រជែងដ៏ខ្លាំងក្លានាពេលខាងមុខ ដែលដោយសារតែសិទ្ធិលក់ដូរថ្មីៗចូលរួមក្នុងទីផ្សារប្រកួតប្រជែង ហើយមនុស្សនឹងងាយមានអាជីវកម្មដោយខ្លូនឯង។

ទិន្នន័យដែលបានមកពីនាយកដ្ឋានអភិវឌ្ឍអាជីវកម្មនៃក្រសួងពាណិជ្ជកម្ម បង្ហាញថា ទីផ្សារសិទ្ធិលក់ដូរគឺមានចំនួនសរុបរហូតដល់ US$៧ប៊ីលាន (២៥០ប៊ីលានបាត) នៅក្នុងឆ្នាំ ២០១៥។ វាបង្ហាញថា ប្រហែលជា ៩%នៃអាជីវកម្មលក់រាយសរុបនៅក្នុងប្រទេសថៃ។

យោងទៅតាមវេបសាយ Thaifranchisecenter.com, ប្រទេសថៃមានយីហោសិទ្ធិលក់ដូរចំនួន​ ៥០៥ នៅក្នុងឆ្នាំ ២០១៦ ទៅលើអាហារ, ភេសជ្ជៈ និងការ៉េម កំណត់ត្រឹម ៤៥,១៥% (ឬ ២២៨​យីហោ) នៃចំនួនសរុប និងការបង្រៀនអំពីសិទ្ធិលក់ដូរកំណត់ ១៧,៤៣% (ឬ៨៨)។ ស្ថិតក្នុងលក្ខខណ្ឌនៃចំនួនយីហោ, ឧស្សាហកម្មមានកំណើនជាមធ្យម ២០%​ រៀងរាល់ឆ្នាំ ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។

"ដើម្បីជោគជ័យក្នុងអាជីវកម្មនេះ អ្នកត្រូវតែមានផែនការអាជីវកម្មល្អ, ស្វែងយល់ពីប្រព័ន្ធសិទ្ធិលក់ដូរទាំងស្រុង និងធ្វើការទៅតាមគម្រោងផែនការរបស់អ្នក"នេះបើតាមលោក Mitareeបញ្ជាក់។ "អាហារថៃគឺត្រូវបានគេស្គាល់សុះសាយនៅក្នុងទីផ្សារពិភពលោក ហើយយើងមានមេចុងភៅចំណានៗ។ ឥឡូវនេះមានភោជនីយដ្ឋានល្បីមួយចំនួន និងហាងកាហ្វេនានា បានពង្រីកសកម្មភាពអាជីវកម្មទៅកាន់ ប្រទេស CLMV ដូជា ChokdeeDimsum, Black Canyon និង Chai See BameeGiaw។ ប្រជាជនថៃគឺមានភាពល្បីល្បាញដោយសារតែអត្តចរិតក្នុងការបម្រើសេវាកម្មល្អ ហើយវាគឺជាគុណប្រយោជន៍ដល់ផ្នែកសេវាកម្មរបស់យើង។"

Smart Brain គឺជាសិទ្ធិលក់ទាក់ទងនឹងគំនិតប្រាជ្ញា ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៦ នៅក្នុងប្រទេសថៃ។ លោកMitareeជឿជាក់ថា វាមានសក្ដានុពលខ្លាំងសម្រាប់ផ្នែកអប់រំសិទ្ធិលក់ដូរ ដូចជាសាលាបង្រៀនធ្វើម្ហូប, សាលាបង្រៀនស្ប៉ា និងសេវាថែរទាំមនុស្សចាស់។

តួយ៉ាងដូចជាសិទ្ធិលក់ដូរ Smart Brain, លោកMitareeមានផែនការបង្កើតមជ្ឈមណ្ឌលពាជិជ្ជកម្មក្នុងតំបន់ណាមួយ, ឧទាហរណ៍ដូចជា វានឹងត្រូវបង្កើតនៅក្នុងប្រទេសគុយវ៉ែត ជាមជ្ឈមណ្ឌល់សម្រាប់តំបន់មជ្ឈឹមបូព៌ា ហើយនិងចក្រភពអង់គ្លេសសម្រាប់ជាមជ្ឈមណ្ឌលទីផ្សារអឺរ៉ុប។

គាត់បន្ថែមថា "ដោសារតែភាពខ្លាំងរបស់យើងនៅក្នុងទិសដៅដ៏មានប្រសិទ្ធភាព និងសកម្មភាពនានា, ការត្រួតពិនិត្យគុណភាព, R&D,ព្រមទាំងគ្រួបង្ហាត់ដែលទទួលបានការហ្វឹកហ្វឺនយ៉ាងស្ទាត់ជំនាញនោះ , Smart Brain បានជួយអភិវឌ្ឍដល់ការរិះគិតរបស់កុមារ, ការគិត, ការចងចាំ, បំនិនក្នុងអំនាន និងសំណេរ"។

បច្ចុប្បន្ននេះ Smart Brain មាន ៤២១មជ្ឈមណ្ឌលនៅក្នុងប្រទេសថៃ ក៏ដូចជាមានសិទ្ធិលក់ដូរក្នុងប្រទេសទុយណេស៊ី, ប៉ាគីស្ថាន, អារ៉ាប់ប៊ីសាអ៊ូឌីត, ចក្រភពអង់គ្លេស និងប្រទេសឥណ្ឌា។ វាមានគម្រោងក្នុងការបើកសម្ភោធមជ្ឈមណ្ឌល់ថ្មីទៀនៅក្នុងប្រទេសកាតា និងនៅក្នុងចក្រភពអារ៉ាប់រួម នៅក្នុងខែកក្កដា ឆ្នាំ២០១៦។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖www.smartbrain.comនិង www.fla.or.th

អត្ថបទដោយSomhataiMosika

 

 

387952