Issue 55

អនុប្រធានផ្នែកវប្បធម៌និងបំណិនរបស់ក្រុមហ៊ុន Accor ចែករំលែកពីកំលាំងពលកម្ម​ជាសារវន្ត​របស់ខ្លួន​នៅ​អាស៊ាន​កំពុងធ្វើ​ឱ្យ​តំបន់​នេះ​ក្លាយ​ជា​គោលដៅធ្វើដំណើរដ៏ទាក់ទាញ​ខ្លាំងក្លាមួយ។

តំបន់អាស៊ាន​កំពុងទទួលនូវ​ចំនួនភ្ញៀវទេសចរណ៍​កាន់តែច្រើនឡើងរាល់ឆ្នាំ។ យោងតាមទិន្នន័យ​​បឋម​របស់​លេខាធិការដ្ឋាន​អាស៊ាន​ ឆ្នាំ 2015 បញ្ជាក់ថា​ភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ​ 98 លាននាក់​បាន​ចូល​មកទេសចរណ៍​ក្នុងបណ្តាប្រទេសអាស៊ាន​ កើនចំនួន 7.3% លើសពីឆ្នាំមុន។ ក្រុមប្រទេស CLMVT (កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ) ទទួលភ្ញៀវទេសចរណ៍​ចំនួន 44.42 លាននាក់ ឬ​ប្រហែល​ 42% នៃ​ភ្ញៀវទេសចរណ៍សរុបមកកាន់តំបន់អាស៊ាន។

ដើម្បីសម្រួលដល់​ការកើនឡើងនៃចំនួនភ្ញៀវទេសចរណ៍ សណ្ឋាគារត្រូវបានបើកដំណើរការកាន់តែច្រើន​ឡើង​ទូទាំងតំបន់ ជាមួយនឹង​តម្រូវការគុណភាពកម្លាំងពលកម្ម។ អនុប្រធាន​ផ្នែកវប្បធម៌និងជំនាញ​ ផ្នែកខាងលើ SEA និងតំបន់ NEA របស់សណ្ឋាគារ​ Accor លោក Christophe Lejeune បានមើលឃើញ​ពី​ការផ្លាស់ប្តូរនេះ​ក្នុងវិស័យ​បដិសណ្ឋារកិច្ចនិងទេសចរណ៍អាស៊ាន​សម្រាប់ពីរទសវត្សរ៍ចុងក្រោយ​នេះ ហើយ​លោក​មានជំនឿថា​កម្លាំងពលកម្ម​ដ៏ខ្លាំងក្លាក្នុងតំបន់​នឹងផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មនេះ។

លោក Lejeune និយាយថា "ក្នុងទសវត្សន៍​ឆ្នាំ 1980 ខ្ញុំ​បានមកដល់​ប្រទេសថៃ​ និងបានសម្លឹងឃើញពីភាព​ខ្លាំង​នៃឧស្សាហកម្មសណ្ឋាគារ​ ហើយ​ខ្ញុំពិតជាចាប់អារម្មណ៍​យ៉ាងខ្លាំង​ជាមួយនឹង​គុណភាព​នៃផលិត​ផល​ទេសចរណ៍។" "ខ្ញុំបានចូលរួមជាមួយ Novotel Rayong ក្នុងឆ្នាំ 1995 ហើយចាប់ពីពេលនោះមក ខ្ញុំ​បានបម្រើ​ការងារ​ឱ្យ​សណ្ឋាគារ Accor នៅប្រទេសថៃ ឥណ្ឌូនេស៊ី វៀតណាម និងកម្ពុជា។"

លោក Lejeune និយាយថាចំណុចខ្លាំង​ទីមួយរបស់ថៃគឺប្រជាជន។ "ចំនួន​ភ្ញៀវទេសចរណ៍​យ៉ាងច្រើន​បាន​ធ្វើ​ដំណើរចូលទៅប្រទេសថៃ​ម្តងហើយម្តងទៀត​ពីព្រោះប្រទេសថៃ​គឺជាគោលដៅ​តែមួយគត់៖ ប្រជាជន​ថៃ​មាន​ភាពប៉ុនប្រសព្វផ្នែកបដិសណ្ឋារកិច្ច​និង​ធ្វើឱ្យភ្ញៀវទេសចរណ៍មានអារម្មណ៍​កក់ក្តៅ​និងស្វាគមន៍។ ពួកគេ​ដឹងពីវិធីដែលធ្វើឱ្យ​ភ្ញៀវមានអារម្មណ៍​ពិសេស។"

លោក Lejeune បន្ថែមថា "ក្នុងតំបន់អាស៊ាន​ ប្រជាជន​អត្ថប្រយោជន៍ពិតប្រកដនិង​ខ្លាំងក្លា​ក្នុង​ឧស្សាហកម្ម​សេវាកម្ម។" "កម្លាំងពលកម្ម​ក្នុងប្រទេសថៃ កម្ពុជា និង​វៀតណាម​មានភាពក្មេងនិង​ខ្លាំងក្លា។ ខ្ញុំ​មើល​ឃើញ​ថា​ប្រជាជនអាស៊ីអាគ្នេយ៍មានភាពសហគ្រិនជាពិសេស៖ ពួកគេ​ចូលចិត្តធ្វើដំណើរនិង​ទទួល​យក​នូវ​ហានិភ័យ។ ពួកគេក៏​ចង់​សាកល្បង​នូវអ្វីដែល​ផ្សេងយ៉ាងឆាប់បំផុតផងដែរ។"

លោក Lejeune យល់ថាវាមានការផ្លាស់ប្តូរថ្មីមួយក្នុងការជ្រើសរើសបុគ្គលិក។

លោក Lejeune និយាយថា "យើងត្រូវមានការប្រកួតប្រជែងទាំងផ្នែកប្រាក់បៀរវត្សន៍​និងអាជីព។" "ជាមួយ​នឹង​ 'ជំនាន់ឌីជីថល' នេះ ការជ្រើសបាននិយោជិតល្អគឺសំខាន់ណាស់។ ក្មេងជំនាន់ក្រោយ​មានការបារម្មខ្លាំងអំពី​គំរូ​អាជីវកម្ម​និងបញ្ហា ដូចជា​ការទទួលខុសត្រូវសង្គមរួម​គ្នា​ និង​និរន្តរភាព​របស់ក្រុមហ៊ុន​។"

លោកចែករំលែកផងដែរថា ដោយសារការផ្លាស់ប្តូរ​ប្រភេទនៃកម្លាំងពលកម្ម ការផ្តល់​ការបណ្តុះបណ្តាល​និយោជិតបច្ចុប្បន្ននេះអនុវត្តតាមគំរូ​ 70:20:10 គឺមានន័យថា​ចំនួន 70% ជាការបណ្តុះបណ្តាលមិត្តទៅមិត្ត រួមទាំង​សិក្ខាសាលានិងសន្និសីទ, ចំនួន 20% ជាសកម្មភាពសិក្សាតាមប្រព័ន្ធអ៊ិនធឺណិត​ពីទម្រង់​ឌីជីថល ដូចជា webinars និងចំនួនត្រឹមតែ​ 10% ប៉ុណ្ណោះជាការបណ្តុះបណ្តាល​ដោយផ្ទាល់។

លោក Lejeune និយាយថា "ដោយក្រុមហ៊ុនកាន់តែអភិវឌ្ឍធំទៅៗ យើងមិនអាច​ពឹងផ្អែក​តែ​ការ​បណ្តុះ​បណ្តាល​ដោយផ្ទាល់​បានទេ ដែលជាការចំណាយពេលច្រើន។"

លោកជឿថា ការភ្ជាប់​តំបន់អាស៊ាន​នឹងធ្វើ​ឱ្យភាពងាយស្រួល​កាន់តែខ្លាំងឡើង​សម្រាប់​ភ្ញៀវទេសចរណ៍​ចូល​មកទស្សនា​ក្នុងប្រទេសជាច្រើន​ ព្រោះ​ប្រទេសនីមួយៗ​មាន​វប្បធម៌ដោយឡែក​របស់​ខ្លួន។ នៅឆ្នាំ 2017 សណ្ឋាគារ Accor មានផែនការបើកដំណើរការ​សណ្ឋាគារសរុប​ចំនួន​ 19 សណ្ឋាគារថ្មី​នៅ​ក្នុងប្រទេស​ថៃ ឡាវ វៀតណាម និង​មីយ៉ាន់ម៉ា បន្ថែម​ទៅលើ​សណ្ឋាគារសរុបចំនួន 92 ដែលមានស្រាប់​ក្នុង​ប្រទេសទាំងនេះ។

"ការចូលរួម​អាជីវកម្ម​ [ក្នុងអាស៊ីអាគ្នេយ៍] គឺសំខាន់ណាស់។ ប្រទេសថៃគឺជាច្រក​មួយ​សម្រាប់​ប្រទេស​ក្នុងតំបន់អាស៊ីទាំងមូល ហើយវាសំខាន់​ដែលយើង​ត្រូវមានសណ្ឋាគារទំនើបបំផុតមួយនៅទីនេះ នោះគឺ​ SO Sofitel សណ្ឋាគារ Muse Bangkok ដោយ M Gallery និង Pullman។ បច្ចុប្បន្ន​ យើងកំពុង​ដំណើរការ​សណ្ឋាគារមួយក្នុងមួយសប្តាហ៍នៅអាស៊ី។"

អត្ថបទដោយ Pimsirinuch Borsub

 

366599