Issue 49

អ្នកជំនាញអន្តរជាតិ​បាន​ចូលរួម​ដើម្បី​ពិភាក្សា​កត្តា​ដែល​នាំឱ្យ​មាន​ការ​លូតលាស់​សេដ្ឋកិច្ច​ក្នុង​ប្រទេស AEC+3

វាគ្មិនសំខាន់​​និង​សមាជិក​ក្រុម​នៅក្នុង​ វេទិកាពាណិជ្ជកម្ម AEC+3​ ឆ្នាំ​២០១៦៖ ការផ្លាស់ប្តូរ​គំរូថ្មី​សម្រាប់​ការលូតលាស់ បាន​ធ្វើការ​តស៊ូមតិ​ពី​វិធី​ដែល​ប្រទេសAEC ប្រទេស​ចិន ប្រទេស​កូរ៉េ​ខាងត្បូង និង​ប្រទេស​ជប៉ុន​ អាច​ធ្វើការ​រួម​គ្នា​ដើម្បី​បង្កើន​ការលូតលាស់​ផ្នែក​សេដ្ឋកិច្ច​ នៅក្នុង​ខែ​មីនា។

សហការ​រៀបចំដោយ ធនាគារ Kasikorn និង​ Financial Times, វេទិកា​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​១៦ ខែ​មីនា នៅ​ Plaza Athenee ទីក្រុង​បាងកក។

យោងតាម Nielsen Forecasting ប្រជាជន​ថ្នាក់កណ្តាល​របស់ AEC​ នឹង​មាន​ចំនួន ៤០០លាន​នាក់​នៅ​ឆ្នាំ២០២០ ប្រៀបធៀប​នឹង​ឆ្នាំ​២០១២ ដែល​មាន​​ប្រជាជន​ចំនួន ១៩០​លាន​នាក់។ វាគឺ​ជា​កម្លាំង​ចលករ​យ៉ាង​សំខាន់​សម្រាប់​ការ​បន្ត​អភិវឌ្ឍ​របស់​សហគមន៍។

លោក Alan Bollard នាយក​ប្រតិបត្តិ​នៃ​រដ្ឋលេខាធិការដ្ឋាន APEC និង​ជា​វាគ្មិន​សំខាន់​​របស់​វេទិកា បាន​មាន​ប្រសាសន៍ថា "(នៅ​​អាស៊ាន) មាន​ការ​លូតលាស់​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង ហើយ​វា​ជា​ពេល​វេលា​នៃ​​ការ​ផ្លាស់​ប្តូរ​ដែល​គួរ​​ឱ្យ​​កត់​សម្គាល់​"។

លោក Bollard បាន​លើកឡើង​ពី​បញ្ហា​មួយ​ចំនួន​ដែល​កើត​មានចេញ​​ពី​ការ​ផ្លាស់​ប្តូរ​ក្នុង​ការ​លូត​លាស់​សេដ្ឋកិច្ច​ ទៅ​តម្លៃពលកម្ម​​និង​ការផ្លាស់ប្តូរ​គំរូ​អាជីវកម្ម។

លោក​បាន​និយាយ​​ថា៖ "នៅក្នុង​តំបន់​នេះ​នឹង​មាន​ការ​កើនឡើង​យ៉ាង​ខ្លាំង​ផ្នែក​ពាណិជ្ជកម្ម​និង​សេវា​នៅ​តាម​ព្រំដែន ហើយ​យើង​នឹង​ឃើញ​ថា​ ការ​រីកលូត​លាស់​​នៃ​ពាណិជ្ជកម្ម​សេវា​ នឹង​មាន​ការ​រីក​ចំរើនច្រើន​​ជាង​ការ​រីក​ចំរើន​ពាណិជ្ចកម្ម​ទំនិញ"។

លោក Tony Fernandes នាយក​ប្រតិបត្តិ​សម្ព័ន្ធ Air Asia ជឿជាក់ថា​ ពាណិជ្ជ​កម្ម​ក្នុង​តំបន់​នៅ​មាន​ឱកាស​​ច្រើន​សម្រាប់​ការ​រីក​ចម្រើន​ ជាមួយ​នឹឹង​អ្នក​ប្រើប្រាស់​រាប់​រយ​លាន​នាក់ ដែល​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ទទួល​យក​ម៉ាក​ដែល​បង្កើត​ក្នុង​អាស៊ាន។

លោក Fernandes និយាយថា "មាន​ប្រជាជន​ចំនួន ៦០០​លាន​នាក់​នៅ​ក្នុង​ទីផ្សារ​អាស៊ាន​ ប៉ុន្តែ​ អ្នក​អាច​រាប់​ពីចំនួន​​ម៉ាក​ដែល​មាន​នៅ​ក្នុងអាស៊ាន (មាន​ដូចជា)។ ម៉ាក​ពី​ប្រទេស​ថៃ​ ឬ ឥណ្ឌូណេស៊ី​អាច​ក្លាយ​ជា​ម៉ាក​ដែល​មាន​សក្តានុពល​"។

បញ្ហា​ប្រឈម​មួយចំនួន​សម្រាប់ AEC+3​ ដែល​ត្រូវ​បាន​ពិភាក្សា​នៅ​វេទិកា​រួម​មាន ការ​កើនឡើង​នៃ​ការ​ប្រកួត​ប្រជែង​ក្នុង​ប្រទេស AEC ធនធាន​និង​ការ​រក្សាពលកម្មការងារ នៅ​ក្នុង​តំបន់​និង​បច្ចេកវិទ្យា​ថ្មី ដូចជា ពាណិជ្ជកម្ម​អេឡិច​ត្រូនិក​និង​ការបង្កើត​អាជីវកម្ម​ថ្មី។

ជាងនេះទៅទៀត ដើម្បី​ពង្រឹង​កិច្ចសហការ​នៅក្នុង​តំបន់ អង្គការ​ចំនួន១៣ មក​ពី​វិស័យ​ឯកជន​និង​សាធារណៈ​រួម​មាន​ប្រទេស​ចំនួន១០ បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់គ្នា​ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ពហុភាគី AEC+3 ដែល​ជា​លើក​ដំបូង​បង្អស់​​នៅ​ក្នុង​ប្រទេស​ថៃ។​

អ្នក​ចុះ​ហត្ថលេខា​មួយ​ចំនួន​រួម​មាន លោក Isara Vongkusolkit ប្រធាន​សភាពពាណិជ្ជកម្មថៃ​និង​ក្រុម​ប្រឹក្សា​ពាណិជ្ជកម្ម​នៃ​ប្រទេស​ថៃ, លោក Xu Ningning នាយកប្រតិបត្តិ​នៃ​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ចិន-អាស៊ាន និង​លោក Takeshi Akagi អគ្គនាយក​នៃ​នាយកដ្ឋាន​អន្តរជាតិ​នៃ​សភា​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​នៃ​ក្រុង​តូក្យូ។

កិច្ចព្រម​ព្រៀង​មាន​វិសាលភាព​គ្របដណ្តប់​លើ​ពាណិជ្ជកម្ម ​ការ​វិនិយោគនិង​បច្ចេកវិទ្យា និង​ការ​ចែក​រំលែក​ព័ត៌មាន​ទាក់ទង​នឹង​ស្ថិតិ​សេដ្ឋកិច្ច​ ខណៈ​ពេល​ដែល​ផ្តល់​នូវ​ការ​ណែនាំ​ដៃគូ​ពាណិជ្ជកម្ម​និង​ការ​ស្វែង​រក​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​ដែន។​

អត្ថបទដោយ Pimsirinuch Borsub

 

368907