Issue 53

សក្ដានុពលរបស់ផ្សារទំនើបប្រទេសថៃ គឺបង្ហាញការទាក់ទាញទីផ្សារសម្រាប់ក្រុមហ៊ុនចំណីអាហារប្រទេសម៉ាលេស៊ី។

ឧស្សាហកម្មលក់រាយបន្តរបស់ថៃគឺកើនឡើងប្រហែល ១០% ដែលធ្វើឲ្យវាក្លាយជាទីផ្សារដ៏ធំបំផុតមួយនៅក្នុងប្រទេសថៃ ក៏ដូចជានៅផ្នែកដ៏សំខាន់មួយរបស់អាស៊ានផងដែរ។

លោក NiqmanRafaee M. Saharស្នងការពាណិជ្ជកម្មនិងទីប្រឹក្សានៃស្ថានទូតម៉ាលេស៊ីមានប្រសាសន៍ "លោកអ្នកអាចមើលឃើញថាមានហាង និងផ្សារទំនើបបើកកាន់តែច្រើនឡើងៗ ហេតុនេះហើយពួកគេត្រូវការផលិតផលផ្សេងៗគ្នាក្នុងចំនួនដ៏ច្រើន"។ "ម៉ាលេស៊ីអាចផ្ដល់នូវសង្វាក់ផលិតផលទូលំទូលាយដល់ទីផ្សារ។"

លោក Saharចាត់ទុក THAIFEXថាជាពិព័រណ៌ពាណិជ្ជកម្មដ៏សំខាន់មួយក្នុងការបង្ហាញនូវផលិតផលទៅកាន់ទីផ្សារក្នុងតំបន់។ "យើងមានក្រុមហ៊ុនម៉ាលេស៊ី ជាង៧០ក្រុមហ៊ុនដែលចូលរួមជាមួយនឹងការតាំងពិព័រណ៌THAIFEXដើម្បីបង្ហាញអំពីផលិតផល និងសេវារបស់ម៉ាលេស៊ី"លោកមានប្រសាសន៍ដោយបន្ថែមថា រដ្ឋាភិបាលម៉ាលេស៊ីលើកទឹកចិត្តដល់ទំនិញទាំងនេះតាមរយៈកម្មវិធី Matrade។

ក្រុមហ៊ុនសំខាន់ធំៗពីប្រទេសថៃ ដែលមានដូចជាក្រុមហ៊ុន CP, ក្រុមហ៊ុន Makro, ក្រុមហ៊ុនBigCនិងក្រុមហ៊ុន BerliJucker សុទ្ធបានឃើញនូវឱកាសដែលបានបង្ហាញពីផលិតផលម៉ាលេស៊ី។

លោកមានប្រសាសន៍ថា "ប្រទេសថៃគឺជាទីផ្សារដ៏គួរឲ្យចាប់អារម្មណ៍ មិនមែនចំពោះតែអ្នកទិញនៅក្នុងស្រុកប៉ុណ្ណោះទេ ក៏ប៉ុន្តែសម្រាប់អ្នកទេសចរជាច្រើនដែលចូលមកប្រទេសថៃដើម្បីទិញទំនិញ"។ ផលិតផលធម្មតារួមមាន អាហារសម្រន់, ស្ករសូកូឡា, នំ, ផលិតផលអាហារនិងភេសជ្ជៈសម្រេចនានា។"ទាំងនេះគឺជាផលិតផលដែលអ្នកប្រើប្រាស់ស្វែងរកចង់ទិញ។"

យោងទៅតាមការលើកឡើងរបស់លោកSoharទំហំទីផ្សារនៅក្នុងប្រទេសថៃ គឺមានការកើនឡើង ៣,៥% សម្រាប់ប្រភេទផលិតផលចំណីអាហារ និងភេសជ្ជៈ និងកើនឡើង ២០ ទៅ២៥% សម្រាប់ផលិតផលសម្រេចដែលអាចពិសាបាន។លោកមានប្រសាសន៍ថា "ប្រជាជននៅក្នុងទីក្រុងបាងកក ជាពិសេសអ្នកដែលរវល់ខ្លាំង នោះពួកគេចូលចិត្តទិញផលិតផលសម្រេចដែលអាចពិសាបាន"។ "ប្រជាជនគឺបារម្ភទៅលើផលិតផលដែលផ្តល់ប្រយោជន៍ដល់សុខភាព ជាពិសេសគឺប្រជាជនកម្រិតថ្នាក់កណ្ដាល។ ម៉ាលេស៊ីអាចផ្ដល់ជូននូវផលិតផលសម្រេចដែលអាចពិសាបានជាអាហារដែលផ្ដល់ប្រយោជន៍ដល់សុខភាព, អាហារសម្រន់និងដំណាប់ ស្របទៅតាមស្តង់ដាអន្តរជាតិ។ រដ្ឋាភិបាល និងកម្មវិធី Matradeគឺដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយផ្សព្វផ្សាយផលិតផលទាំងនេះ។"

លោក Soharជឿជាក់ថា ផលិតផលថៃ និងផលិតផលម៉ាលេស៊ី គឺមានទីផ្សារខុសគ្នា។ "គោលដៅអ្នកផលិតក្នុងស្រុករបស់ថៃគឺផ្ដោតទៅលើមនុស្សដែលមានចំណូលទាប និងមធ្យម ក៏ប៉ុន្តែផលិតផលម៉ាលេស៊ីដែលនាំចេញទៅកាន់ប្រទេសថៃគឺជាផលិតផលដែលមានកម្រិតលំដាប់ថ្នាក់ខ្ពស់។"

រដ្ឋាភិបាលប្រទេសម៉ាលេស៊ី ក៏ផ្ដល់ជូននូវការលើកទឹកចិត្តក្នុងការវិនិយោគជូនដល់បណ្ដាក្រុមហ៊ុនរបស់ថៃនានាផងដែរ។ លោកមានប្រសាសន៍ថា "មានក្រុមហ៊ុនថៃជាច្រើន បានបោះទុនវិនិយោគរួចទៅហើយនៅក្នុងប្រទេសម៉ាលេស៊ី ឧទាហរណ៍ដូចជា ក្រុមហ៊ុន CP, ក្រុមហ៊ុនផ្សារទំនើប Central និង Tops។ ដូចនេះពួកគេអាចនាំយកនូវផលិតផលរបស់ថៃមកកាន់ទីផ្សារម៉ាលេស៊ីជាមួយគ្នា"។

លោក Soharជឿជាក់ថាវាជារឿងដ៏សំខាន់មួយក្នុងការស្វែងរកដៃគូត្រឹមត្រូវពិតប្រាកដនៅពេលដែលវិនិយោគនៅក្នុងប្រទេសថៃ។ លោកមានប្រសាសន៍ថា "ក្រុមហ៊ុនម៉ាលេស៊ីចង់ហក់ចូលទៅក្នុងប្រទេសថៃ ចាំបាច់ត្រូវការឲ្យមានដៃគូក្នុងស្រុកដ៏ល្អមួយដែលអាចជួយ ឬណែនាំបង្ហាញពួកគេនូវបទដ្ឋាន វិធានក្នុងស្រុកនានា ដែលនាំឲ្យផលិតផលអាចចូលទៅកាន់ទីផ្សារបានយ៉ាងឆាប់រហ័ស ព្រមទាំងចំណាយថ្លៃដើមអស់តិច"។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់www.matrade.gov.my

អត្ថបទដោយNatthineeRatanaprasidhi

366092