Issue 56

អ្នកវិនិយោគជនជាតិអូទ្រីសកំពុងសម្លឹងឆ្ពោះទៅរកការវិនិយោគក្នុងប្រទេសថៃដែលជាច្រកផ្លូវទៅកាន់តំបន់អាស៊ានធំជាងគេ។

ក្នុងឆ្នាំ 2015 ការនាំចេញពីប្រទេសថៃទៅអូទ្រីសមានតម្លៃ 560 លានអឹរ៉ូ ជាមួយនឹង 280 លានអឺរ៉ូឆ្លងកាត់ផ្លូវផ្សេងទៀត។ ឥឡូវនេះអូទ្រីសមានបំណងទាក់ទាញដៃគូអាជីវកម្មថ្មីក្នុងប្រទេសថៃ និងទូទាំងតំបន់។ សភាពាណិជ្ជកម្មរបស់សហព័ន្ធ ត្រូវបានគេស្គាល់ថា 'Advantage Austria' ដែលមានប្រតិបត្ដិការណ៍ជាង 110 ការិយាល័យនៅជុំវិញប្រទេសចំនួន 80 កំពុងផ្ដល់ភាពងាយស្រួល និងសេវាអភិវឌ្ឍពាណិជ្ជកម្មសម្រាប់ទាំងក្រុមហ៊ុនអូទ្រីស និងដៃគួអាជីវកម្មអន្ដរជាតិរបស់ពួកគេ។ ការិយាល័យមួយរបស់ខ្លួនស្ថិតនៅក្នុងប្រទេសថៃ។

លោក Gunther Sucher អ្នកផ្តល់ប្រឹក្សាពាណិជ្ជកម្មនៅស្ថានទូតអូទ្រីស និងជាអ្នកតំណាងរបស់ Advantage Austria នៅប្រទេសថៃ ធ្លាប់បានបម្រើការងារនៅក្នុងប្រទេសកូឡុំប៊ី ហុងកុង ហុងគ្រី និង អៀរឡង់ មុនពេលមកទីក្រុងបាងកក។

Sucher និយាយថា: «អង្គការនេះផ្តល់នូវការស្រាវជ្រាវទីផ្សារ និងការគាំទ្រការចូលទីផ្សារ ការកំណត់អត្តសញ្ញាណដៃគូអាជីវកម្មច្បាស់លាស់ និងការរៀបចំកិច្ចប្រជុំ b2b "។ "យើងរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្ម បេសកកម្មអាជីវកម្ម ហើយអូទ្រីសស្ថិតក្នុងពិព័រណ៍ពាណិជ្ជកម្មនៅទីក្រុងបាងកក។ យើងក៏ជួយដល់អ្នកនាំចូលរបស់អូទ្រីសក្នុងការទទួលផលិតផលពីប្រទេសថៃផងដែរ»។

លោក Sucher ប្រកាសថា 90% នៃអ្នកនាំចេញរបស់អូទ្រីសទៅប្រទេសថៃជាទំនិញឧស្សហកម្ម ភាគច្រើនផ្ដោតជាពិសេលើគ្រឿងម៉ាស៊ីន បច្ចេកវិទ្យាបរិស្ថាន ផលិតផលក្រដាស និងសារធាតុគីមី។ ប្រទេសនេះល្ពីខាងអាហារ និងភេសជ្ជៈមានគុណភាពខ្ពស់របស់ខ្លួន រួមទាំងស្រាទំពាំងបាយជូរផងដែរ។

គាត់មានប្រសាសន៍ថា "ថៃនាំចេញទៅអូទ្រីសភាគច្រើនគឺរថយន្ដ គ្រឿងបន្លាស់រថយន្ដ គ្រឿងអេឡិចត្រូនិច ស្បែក វាយនភ័ណ្ឌ ផលិតផលកញ្ចក់ និងគ្រឿងអលង្កា ជាពិសេសគ្រឿងអលង្កា Swarovski"។

Swarovski គឺជាអ្នកវិនិយោគទុនអូទ្រីសសំខាន់ម្នាក់ក្នុងប្រទេសថៃជាមួយនឹងរោងចក្រជាច្រើននៅក្នុងប្រទេស ដែលមាននិយោជិតកំពុងធ្វើការប្រមាណជា 10,000 នាក់។ មួយផ្សេងទៀតគឺប្រព័ន្ធផ្លូវដែក Voestalpine ។ លោក Sucher និយាយថា "ពួកគេនឹងចាប់ផ្ដើមផលិតផ្លូវដែកភ្លោះក្នុងប្រទេសថៃនៅរដូវស្លឹកឈើជ្រុះឆ្នាំនេះ ហើយនិងចែកចាយទៅដល់តំបន់ទាំងមួល ដែលជាការឆ្លុះបញ្ចាំងអោយឃើញពីសក្ដានុពលដ៏ខ្ពស់នៃការសាងសងផ្លូវដែកក្នុងទីផ្សារអាស៊ាន។"

មហាវិទ្យាល័យបច្ចេកទេសថៃ-អូទ្រីសនៅ Sattahip បានបង្កើតឡើងជាមួយការគាំទ្រពីប្រជាជនអូទ្រីសស្ទើរតែ 50 ឆ្នាំមកហើយ ហើយជាគំរូដ៏ប្រសើរផ្សេងទៀតនៃសហប្រតិបត្ដិការណ៍ល្អប្រសើររវាងប្រទេសទាំងពីរ។ មហាវិទ្យាល័យផ្ដល់នូវវគ្គសិក្សាជំនាញ រួមទាំងការថែទាំផ្លូវដែក ជាតំបន់មួយដែលអូទ្រីសទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យ។

នៅឆ្នាំនេះ ក្រៅពីការប្រារព្ធពិធីតេស្ដស្រាទំពាំងបាយជូរពិសេស Advantage Austria នឹងរៀបចំព្រឹត្ដិការណ៍ពាណិជ្ជកម្មវិស័យជាក់លាក់ក្នុងការការពារសន្ដិសុខ និងគ្រោះមហន្ដរាយ។ នៅឆ្នាំក្រោយ ខ្លួននឹងផ្ដោតសំខាន់លើវិស្វកម្ម ហើយនៅឆ្នាំ 2018 គឺផ្ដោតលើបច្ចេកវិទ្យាពេទ្យ។

បើយោងតាមលោក Sucher តំបន់ CLMVT (កម្ពុជា ឡាវ មីម៉ាន់ម៉ា វៀតណាម និងថៃ) អាចបង្កើតផលប្រយោជន៍ទៅវិញទៅមក ប្រសិនបើពួកគេធ្វើការរួមគ្នា ជាពិសេសក្នុងលក្ខខណ្ឌនៃការផ្លាស់ប្ដូរពលករជំនាញ។ ដូចជាប្រទេសថៃគឺគួរតែកសាងទៅលើគុណសម្បត្ដិយុទ្ធសាស្ដ្ររបស់ខ្លួន។

គាត់និយាយថា "ភាពខ្លាំងរបស់ថៃគឺថាខ្លួនមានហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍយ៉ាងល្អ ហើយទីតាំងភូមិសាស្ដ្ររបស់ខ្លួនផ្ដល់ការផ្សារភ្ជាប់ទាំងសមុទ្រដ៏ស្រស់ស្អាត និងខ្យល់អាកាសបរិសុទ្ធ។ គាត់បន្ថែមថា​ ដោយហេតុផលទាំងនេះហើយ ទើបក្រុមហ៊ុនអូទ្រីសជាច្រើនកំពុងពិចារណាបង្កើតអាជីវកម្មនៅក្នុងប្រទេសថៃ។ "អូទ្រីសវាយតម្លៃការអភិវឌ្ឍនាពេលអនាគតក្នុងប្រទេសថៃថានឹងមានផលវិជ្ជមាន និងស្ថេរភាព មានការវិនិយោគធំថ្មីៗមួយចំនួននៅពេលនេះ ដែលបង្ហាញថាយើងទុកចិត្ដលើអនាគតរបស់ប្រទេសថៃ។"

ពត៌មានបន្ថែម សូមចូលទៅកាន់ www.advantageaustria.org/th

សំដីថ្លែងដោយ Pimsirinuch Borsub

 

365775