Joining the Dots

Issue 46

ការដឹកជញ្ជូន គឺជាកត្តាសំខាន់មួយ ក្នុងការផ្តល់ការគាំទ្រជាក់ស្តែងដើម្បីធានាឱ្យបាននូវភាពជោគជ័យខាងពាណិជ្ជកម្មអន្តរជាតិ ជាពិសេសនៅក្នុងពិភពអាជីវកម្មសកល។


គន្លឹះក្នុងការផ្តល់នូវប្រព័ន្ធដឹកជញ្ជូនល្អ គឺការផ្គត់ផ្គង់នូវអ្វីដែលជាតម្រូវការរបស់អតិថិជន មានដូចជា ការផ្តល់ពេលវេលាមួយយ៉ាងច្បាស់លាស់, សន្តិសុខល្អ និងការដែលអាចត្រួតពិនិត្យបាន និងក្នុងតម្លៃដែលមានការប្រកួតប្រជែង នេះបើតាមការអះអាងរបស់ Chananyarak Phetcharat ដែលជានាយកគ្រប់គ្រងនៅប្រទេសថៃ និងឥណ្ឌូចិនរបស់ DHL Express អន្តរជាតិ (ថៃ) អិលធីឌី។


លោកស្រីបានលើកឡើងថា "នៅពេលដែលសង្វាក់ផ្គត់ផ្គង់ចាប់មានដំណើរការ, នោះវានឹងចាប់មានឡើងនូវការផ្គត់ផ្គង់ និងតម្រូវការ"។ ប្រព័ន្ធដឹកជញ្ជូន DHL ត្រូវរៀបចំឡើងដើម្បីគាំទ្រដល់លំហូរទំនិញពីអ្នកផ្ញើទៅឱ្យអ្នកទទួល "។ ទាំងនេះ គឺរួមបញ្ចូលទាំងវត្ថុធាតុដើមដែលមានប្រភពទាំងក្នុងស្រុក និងអន្តរជាតិ មានឃ្លាំងគ្រប់គ្រាន់ដើម្បីស្តុកទំនិញ ព្រមទាំងមានមជ្ឈមណ្ឌលចែកចាយ និងរថយន្តដើម្បីបញ្ជូនទំនិញទាំងនោះ។ "ទាំងនេះគឺជាផ្នែកមួយនៃប្រព័ន្ធដឹកជញ្ជូន"។


Phetcharat ជឿថាថាការសម្រេចចិត្តរបស់ DHLក្នុងការជ្រើសរើសប្រទេសថៃជាមជ្ឈមណ្ឌលក្នុងតំបន់ គឺជាសញ្ញាវិជ្ជមានមួយសម្រាប់ប្រទេសនេះ។ ក្រុមហ៊ុនដែលដឹកជញ្ជូននៅទូទាំងពិភពលោក បានធ្វើការពិចារណាទៅលើទីតាំងយុទ្ធសាស្រ្តចំណុចខ្លាំងរបស់ប្រទេសថៃ កាលកំណត់ព្រលានយន្តហោះ សុវត្ថិភាពក្នុងការដឹកជញ្ជូន និងសន្តិសុខ មុននឹងធ្វើការវិនិយោគនៅក្នុងប្រទេសថៃ។ ។ លោកស្រីមានយោបល់ថា "នេះជាសញ្ញាល្អមួយដែលមានសក្តានុពលនៅក្នុងប្រទេសថៃ ដែលជាប្រទេសរបស់សមាជិកអាស៊ាន"។
បើយោងតាមសំដីរបស់លោកស្រី Phetcharat គឺថា

ពាណិជ្ជកម្មអន្តរជាតិទាមទារឱ្យមានចំណេះដឹងអំពីវិធានច្បាប់អន្តរជាតិដ៏ស្មុគស្មាញស្តីពីការដឹកជញ្ជូន។ លោកស្រីមានប្រសាសន៍ថា "ការយល់ដឹងអំពីបញ្ញត្តិស្តីអំពី ពន្ធគយ អាករ គារទូទាត់ពន្ធគយ គឺមានសារៈសំខាន់ណាស់ ដែលនេះ គឺជាមូលហេតុដែលក្រុមហ៊ុន DHL ផ្តល់នូវសេវាកម្មតែមួយ ដើម្បីគាំទ្រដល់អតិថិជនរបស់យើង" ។


ក្រុមហ៊ុននេះ បានប្រើបច្ចេកវិទ្យាទំនើប និងការច្នៃប្រឌិត ដើម្បីបំពេញសេចក្តីត្រូវការ របស់អតិថិជនខ្លួន ដូចជាតាមរយៈការបំពាក់នូវឧបករណ៍ និងសេវាកម្មដានរបស់ខ្លួន ដែលអនុញ្ញាតឱ្យពួកគេមើលឃើញអំពីកន្លែងដែលទំនិញរបស់ពួកគេគឺនៅ និងពេលវេលាណាមួយជាដើម។
លោកស្រីបានវាចារថា "ពួកគេ [អតិថិជន]

មានសន្ដិភាពខាងផ្លូវចិត្តដែលយើងមានវត្តិមានជាមួយពួកគេគ្រប់ពេលទាំងអស់នៅតាមការដឹកជញ្ជូនទំនិញ"។ "យើងបានវិនិយោគនៅក្នុងវិស័យហេដ្ឋារចនា


សម្ព័ន្ធ និងបង្កើតដំណោះស្រាយច្នៃប្រឌិតថ្មីៗ សម្រាប់ទំនិញទ្រព្យសកម្មរបស់ពួកគេដើម្បីមកដល់ដោយសុវត្ថិភាព។ "
លោកស្រី Phetcharat មានជំនឿថា នៅក្នុងបរិយាកាសនាពេលបច្ចុប្បន្ននេះ វាពិតជាការសំខាន់ខ្លាំងណាស់ ដែលអាជីវករយល់ដឹងពីរបៀបដើម្បីអនុវត្តការដឹកជញ្ជូនមានប្រសិទ្ធភាពដើម្បីទទួលបានជោគជ័យក្នុងទីផ្សារពិភពលោក។
"វាជារឿងសំខាន់សម្រាប់ពាណិជ្ជករ ដើម្បីដឹងថាអ្វីដែលកើតឡើង និងអ្វីជាវិធានច្បាប់នៅក្នុងប្រទេសផ្សេងទៀតដូច វិធានស្តីពីតំបន់ពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងអង្គការពាណិជ្ជកម្មពិភពលោក ព្រមទាំងអ្វីជាវិធានច្បាប់ផ្ទៃក្នុងរបស់ប្រទេសខ្លួន ដើម្បីឲ្យប្រតិបត្តិការត្រូវបានធ្វើឡើងប្រកបដោយប្រសិទ្ធិភាព។ លោកស្រីបានសំដែងថា "អ្វីទាំងនេះ នឹងជួយផងដែរដល់វិស័យអាជីវកម្មនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ដែលបានជំរុញយ៉ាងខ្លាំងដល់ការធ្វើពាណិជ្ជកម្មជាអន្ដរជាតិ "។
គម្រោងចុងក្រោយបំផុតរបស់ក្រុមហ៊ុន DHL គឺធ្វើកិច្ចសហការជាមួយ បណ្តាអ្នកប្រតិបត្តិករសំខាន់ៗជាច្រើនទៀត មានដូចជា DITP និងមជ្ឈមណ្ឌលសិល្បៈនិងសិប្បកម្មអន្តរជាតិនៃប្រទេសថៃ។


លោកស្រីបានប្រសាសន៍បន្ថែមទឿតថា "នាពេលកន្លងមក មនុស្សនានា បានកោតសរសើរចំពោះផលិតផលរបស់ថៃគ្រាន់តែតាមរយៈព្រឹត្តិការណ៍ដែលបានរៀបចំឡើងប៉ុណ្ណោះ"។ "ចាប់ពីពេលនេះតទៅ ប្រសិនបើពួកគេខកខានឱកាសដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ទាំងនេះ ពួកគេអាចមើលឃើញផលិតផលដែលមានគុណភាពទាំងអស់នោះបាន តាមរយៈទីផ្សារអនឡាញរបស់យើង។ ក្រុមហ៊ុន DHL នឹងក្លាយជាអ្នកគាំទ្រសំខាន់មួយ ក្នុងចំណោមពួកអ្នកគាំសំខាន់ៗផ្សេងទៀត ដើម្បីផ្តល់នូវ ផលិតផលរបស់ថែ របស់យើង ទៅពិភពលោកទាំងមូល "។

ចំពោះព៌មានបន្ថែម សូមចូលទៅកាន់ www.dhl.com
ស្រង់សំដីដោយ Natthinee Ratanaprasidhi

 

 

Issue 45

ក្រុមនេះស្ថិតនៅពីក្រោយការឈ្នះពានរង្វាន់គំនូរជីវចលរបស់ស្ទូឌីយោ Rokcky Dolly ដែលបានបង្ហាញថារឿងកំប្លែងរបស់ពួកគេទៅហួសពីការកម្សាន្តរបស់កុមារតូចៗ។

លោក Poe Sriwatanathamma នាយកគ្រប់គ្រងស្ទូឌីយ៉ូ Rocky Dolly មានប្រសាសន៍ថា"រឿងកំប្លែងតែងតែមិនសមហេតុសមផល។ រឿងកំប្លែងអាចផ្តល់នូវចំណេះដឹងល្អ" ។ ការប្រមូលបានរង្វាន់ជាច្រើនរួមទាំងគម្រោងដែលបានជ្រើសរើសប្រទេសថៃនៅកិច្ចប្រជុំកំពូលស្ដីអំពីគំនូរជីវចលចុងក្រោយបំផុតនៅអាស៊ីឆ្នាំ 2015 ។ អ្នកបង្កើតគំនូរជីវចលដឹងតិចតួចនូវ
អាស័យដ្ឋានរបស់ឧស្សាហកម្មក្រាហ្វិកថៃ។

លោកបានបន្ថែមទៀតថា"ខ្ញុំគ្រាន់តែចង់ឃើញកម្លាំងការងារច្នៃប្រឌិតក្នុងឧស្សាហកម្មគំនូរជីវចលថៃច្រើនជាងនេះ។ ប្រទេសថៃមានបច្ចេកទេសផលិតកម្មដ៍ល្អ ប៉ុន្តែខ្វះខាតនៅក្នុងលក្ខខណ្ឌការអភិវឌ្ឍន៍ផ្ទៃរឿងនិងបុគ្គលិកលក្ខណៈ"។

បន្ទាប់ពីធ្វើកម្មសិក្សានៅស្ទូឌីយោអាមេរិក ផលិតកម្មយន្តហោះតូច និងស្ទូឌីយោ NYC លោក Poe Sriwatanathamma និង Chaiyalap Chanyam នាយកស្ទូឌីយ៉ូ Rocky Dolly ត្រូវបានបំផុសគំនិតក្នុងការបង្កើតផ្ទះដែលរចនាច្នៃប្រឌិតរបស់ខ្លួននៅក្នុងឆ្នាំ 2013 ដោយឈ្មោះផ្ទះបានមកពីគម្រោងដំបូងរបស់ខ្លួន ។

Rocky Dolly ឬ Lomlook នៅក្នុងប្រទេសថៃគឺជារឿងភាគគំនូរជីវចលខ្លីបែប 2D សម្រាប់កុមារ។ រឿងនេះទទួលបានពានរង្វាន់ដំបូងបង្អស់នៅក្នុងការប្រកួត Digimedia ក្នុងឆ្នាំ 2013 ។ វាបានសង្កត់ធ្ងន់លើទំនាក់ទំនងមិត្តភាពគ្រួសារនិង
សហគមន៍ ដោយផ្ដោតសំខាន់ទៅលើទស្សនិកជនថ្នាក់មុនចូលសាលាដោយមានសម្លេងនិងអារម្មណ៍ល្អរបស់ខ្លួន។

Chanyam ពោលថា"យើងមិនគ្រាន់តែផលិតតុក្កតា យើងធ្វើបុគ្គលិកលក្ខណៈផងដែរ។ យើងបង្កើតតម្លៃសម្រាប់ចរិតលក្ខណៈ។ ទស្សនិកជនគោលដៅរបស់យើងគឺកុមារមុនសាលាអាយុចន្លោះពីបួនទៅប្រាំមួយឆ្នាំ។យើងបានរកឃើញថាមានការប្រកួតប្រជែងតិចនៅក្នុងក្រុមនេះ ។ ការរចនាដ៍សាមញ្ញនិងខ្លឹមសារមានអត្ថប្រយោជន៍ជាអ្វីដែលយើងគិតថាល្អផងដែរ"។

ដើម្បីបង្កើតបាននូវ Loomlook ទាំងពីរនេះខុសពីបច្ចេកទេសការផលិតគំនូរជីវចលថៃបែបដើម។ លោកនិយាយថា
" គំនូរជីវចលនៅក្រៅប្រទេសយោងទៅលើចិត្តវិទ្យាកុមារ។ ផ្ទុយពីប្រទេសថៃដែលផ្តោតសំខាន់ទៅលើការស្រមើលស្រមៃនិងចំណង់ចំណូលចិត្តរបស់អ្នកផលិតគំនូរជីវចល។ អ្នកបង្កើតគំនូរជីវចលក្នុងស្រុកព្រួយបារម្ភតិចតួចអំពីរឿងដែលប៉ះពាល់ដល់កុមារតាមទស្សនៈរបស់ខ្លួន"។

លោកបាននិយាយដែរថា"វិធីដែលយើងស្វែងរកគំនិតនិងការបំផុសគំនិតគឺដោយការមើលភាពខុសគ្នានៃរូបកំប្លែងដើម្បីសិក្សាបច្ចេកទេស ការស្រាវជ្រាវផ្នែកចិត្តសាស្រ្តកុមារ និងការអភិវឌ្ឍន៍អាកប្បកិរិយាកុមារដើម្បីបង្កើតរឿងសម្រាប់កុមារអាយុមុនចូលសាលា" ។ ស្ទូឌីយោថែមទាំងបានជួលអ្នកចិត្តវិទ្យាកុមារជាទីប្រឹក្សាក្នុងដំណើរការច្នៃប្រឌិតនេះផងដែរ។

លោក Sriwatanathamma ជឿជាក់ថាខណៈពេលយកចិត្ដទុកដាក់ខ្លាំងត្រូវបានដាក់នៅលើការស្រាវជ្រាវនិងការអភិវឌ្ឍន៍ក្នុងគោលបំណងដើម្បីបង្កើតវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត អ្នកមិនគួរភ្លេចមូលដ្ឋានគ្រឹះនៃការនិទានរឿង។

លោកនិយាយថា "អ្វីដែលសំខាន់គឺរបៀបបង្កើតរឿងដែលគួរឲ្យទាក់ទាញអារម្មណ៍។ ការរចនាម៉ូដដ៍ស្រស់ស្អាតនិងបច្ចេកទេសពិសេសនឹងមិននាំមកនូវអ្វីដែលជ្រាលជ្រៅជាងនេះទេ។ ប្រសិនបើអ្នកបានយល់ខ្លឹមសារពីរឿង អ្នកនឹងយល់ពីគុណតម្លៃ"។

ព័ត៌មានបន្ថែម សូមចូលមកកាន់គេហទំព័រ www.rockydolly.co.th
ថ្លែងការណ៍ដោយ Natthinee Ratanaprasidhi

 

Issue 43

ប្រទេសថៃ និងប្រទេសឈីលីរួមសហការគ្នាអស់រយៈពេលជាយូរមកហើយតាំងប្រវត្តិកាល និងបច្ចុប្បន្នបាន ចុះកិច្ចសន្យារួមគ្នាពីការធ្វើជំនួញរួមគ្នា (FTA) ដែលជាព្រឹត្តិការណ៍យ៉ាងសំរាប់ប្រទេសទាំងពីរ។

កិច្ចសន្យាធ្វើជំនួញដោយសេរីបានចុះកាលពីខែ វិច្ឆិកា ឆ្នាំ២០១៥ នឹងអាចឲ្យសេដ្ឋកិច្ចប្រទេសទាំងពីកាន់តែ កើនឡើង តាមប្រសាសន៍របស់ ចាវី បេកខឺ ឯកអគ្គរាជទូតនៃប្រទេសឈីលីប្រចាំប្រទេសថៃ។

"FTAមិនត្រឹមតែផ្តល់ភាពងាយស្រួលក្នុងការធ្វើជំនួញប៉ុណ្តោះទេ តែវានឹងនាំឲ្យមានការបង្កើតថ្មីផ្សេងៗដើម្បី ភាពផ្លាស់ប្តូរ និងជាគុណសម្បត្តិដល់គូរប្រជែងក្នុងការនាំចូល និងនាំចេញទៅកាន់ប្រទេសទាំងពីរ" តាម ប្រសាសន៍របស់ បេកខឺ។

ក្នុងឆ្នាំ២០១៦ប្រទេសទាំងពីរនឹងចាប់ផ្តើមបង្កើតច្បាប់ដែលទាក់ទងនឹង FTA។

"ខ្ញុំជឿថាវានឹងជួយដោះស្រាយពីដៃគូរប្រកួតប្រជែងដែលនាំផលិតផលឈីលីមកកាន់ប្រទេសថៃ ការតំលើង ទីផ្សារទៅប្រទេសផ្សេងៗដូចជាង អូស្ត្រាលី ញូសីឡេន សហរដ្ឋអាមេរិច និងអឺរ៉ុប" តាមប្រសាសន៍របស់ បេក ខឺ។ "FTAនឹងណែនាំពីផលិត និងសេវាកម្មថ្មីៗ បង្កើនការលក់ក្នុងស្រុក និងផ្តល់តំលៃក្នុងការប្រកួតប្រជែង ដែលនឹងធ្វើឲ្យអតិថិជនពេញចិត្ត ឬតាមតំរូវការទីផ្សារបានយូរ។"

ឯកអគ្គរាជទូតបានធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំស្តីពីសមាគមន៍ពាណិជ្ជកម្មថៃដើម្បីបង្កើតដៃគូរពាណិជ្ជកម្មជា មួយប្រទេសឈីលី។ " គំរោងធំផ្សេងទៀតក្នុងការរៀបចំជាសភាពាណិជ្ជកម្មរវាងថៃនិងឈីលីដើម្បីជាចំណង យ៉ាងស្អិតរមួតរវាងថៃនិងឈីលី" តាមប្រសាសន៍របស់គាត់។

FTAគឺជាផ្នែកមួយជាយូរមកហើយរវាងប្រទេសទាំងពីរ ដែលមានតាំងពីឆ្នាំ១៩៦២។ ពីឆ្នាំ១៩៦៧-១៩៧០ ប្រទេសឈីលី chargé d' affaires នៅទីក្រុងបាងកក។ " បន្ទាប់មកឯកអគ្គរាជទូតរបស់បានថ្លែងការក្នុងទីក្រុង តូក្យូដើម្បីបង្កើតទូក្នុងឆ្នាំ១៩៨១" តាមប្រសាសន៍របស់គាត់។

ប្រទេសទាំងពីរបានចុះកិច្ចសន្យាទ្វេភាគីនៅឆ្នាំ១៩៨១ និងបង្កើតឲ្យមានវិទ្យាស្ថានផ្សព្វផ្សាយការនាំចេញ ផលិតផលប្រទេសឈីលី (ProChile)ក្នុង២០១២។ " ProChileមានច្បាប់យ៉ាងសកម្មក្នុងការជួយនាំចូល ពីក្រុមហ៊ុននាំចេញប្រទេសឈីលីទៅកាន់ប្រទេសថៃ" តាមប្រសាសន៍របស់ បេកខឺ។

តាមប្រសាសន៍របស់ឯកអគ្គរាជទូត ប្រទេសថៃមានទិសដៅសំរាប់ការបណ្តាក់ទុនដ៏ធំបំផុតសំរាប់ប្រទេស អាស៊ីខាងត្បូង។ ក្នុងខែកក្តដា ឆ្នាំ២០១២ ម៉ាកូតតិក ដែលជាក្រុមហ៊ុនឈីលី ស៊ីកដូ កូបផឺ មានរោងចក្រទី២ នៅខេត្តសារ៉ាបុរីក្លាយជាផលិតផលក្នុងស្រុកជាចំបង។ វាតាមដោយរោងចក្រទី៣ ក្នុងឆ្នាំ២០១៤ ហើយឥលូវ វាជាក្រុមហ៊ុនឧស្សាហកម្ម និងដឹកជញ្ជូនខ្នាតធំក្នុងអាស៊ី។

"រាជាណាចក្រមានលក្ខណៈល្អក្នុងឳកាសបង្កើតជំនួញតាមតំបន់ ដែលមានសំណង់ហេដ្ឋាចរនាសម្ព័ន្ធ និង ធនធានរួចរាល់" តាមប្រសាសន៍បន្ថែមរបស់ បេកខឺ។

យ៉ាងវិញទៀត គាត់យល់ព្រមផ្សព្វផ្សាយទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យជិតស្និទ្ធទោះប្រទេសទាំងពីរនៅ ឆ្ងាយពីគា្ន។

"ចំនុចចំបងរបស់យើងគឺផ្សព្វផ្សាយចំណេះដឹងលើអាហារ វប្បធ៌ម និងមនុស្ស" តាមប្រសាសន៍របស់គាត់ បន្ថែមថា ប្រទេសថៃច្រើនពីការផ្តល់ព៌័តមានពីឈីលីជាច្រើនឆ្នាំមកហើយ។ "ទាំងនេះបានបង្កើតការចាប់ អារម្មណ៍ និងយល់ពីប្រទេសថៃកាន់តែច្បាស់។ រាល់ឆ្នាំ ប្រជាជនឈីលីប្រហែលជា ១៥០០០ នាក់មកលេង ប្រទេសថៃ និងយើងមានភាពរីករាយប្រជាជនរបស់យើងមានចំនាប់អារម្មណ៍នៅប្រទេសនេះ។"

នាំពាក្យដោយ ម៉ានីសា ម៉ានី

 


 

 

Issue 44

ថ្វីបើឆ្នាំមុនដែលល្អ តែអាជ្ញាធ័រថ្មី TAT បានប្រកាសប្តូរគោលបំណងសំរាប់ឧស្សាហកម្មទេសចរណ៍

ឆ្នាំមុនជាឆ្នាំដែលល្អបំផុតសំរាប់ឧស្សាហកម្មទេសចរណ៍ថៃ

របាយការណ៍ដំណោះស្រាយដំបូងពីក្រសួងទេសចរណ៍ និងកីឡា មានចំនួនភ្ញៀវទេសចរណ៍ ២៩.៨លាននាក់មកកាន់ ប្រទេសដែលមានការកើនឡើង២០% ក្នុងឆ្នាំ២០១៤ ដែលមានចំនួនទឹកប្រាក់ ១.៤ ពាន់ពាន់លានបាត (៤២ពាន់លាន ដុល្លា) ជាចំនូល ដែលមានការកើនឡើង២៣% ពីឆ្នាំមុនៗ ។

ទោះជាយ៉ាងណាក៏ដោយអាជ្ញាធ័រទេសចរណ៍ប្រទេសថៃ (TAT) មិនមានការផ្តោតខ្លាំងទៅលើចំនួនទេ គឺផ្តោតលើការគ្រប់ គ្រងផ្ទាល់ ដោយបណ្ឌិត យុថាសាក សុផាសន បានប្រាប់ឲ្យដឹងថាពីបណ្តុំព៌័តមាននៅវេទិការទេសចរណ៍អាស៊ាន (ATF) ប្រារព្ធនៅម៉ានីឡា កាលពីថ្ងៃទី ២០ ដល់២២ ខែមករា។

"សំរាប់ឆ្នាំនេះ យើងនឹងផ្តោតទៅលើចំនួនភ្ញៀវទេសចរណ៍តិចជាងគុណភាពទាក់ទាញភ្ញៀវទេសចរណ៍" តាមប្រសាសន៍ របស់គាត់កាលពីថ្ងៃទី ២២ ខែមករា តាមការសង្ខេបរបស់ប្រទេស។ TAT មានគោលដៅ ២.៤ ពាន់ពាន់លានបាត (៦៦.៥ ពាន់លានដុល្លា) ជាចំនូលក្នុងឆ្នាំនេះ ១.៥ ពាន់ពាន់លានបាតពីផ្សារអន្តរជាតិ និង ៨៥០ ពាន់លានបាតពីទេសចរណ៍ក្នុង ស្រុក។

ក្នុងការទទួលបានសមត្ថិផលនេះ TAT ផ្តោតសំខាន់ទៅលើកេរ្ត៍របស់ប្រទេសថៃមានដូចជា មានគោលបំណង ស្បា និងសុខភាពកាយ និងចិត្ត។

" ការសំខាន់ដំបូងរបស់យើងគឺនឺផ្សព្វផ្សាយរាជាណាចក្រជា "ដែលមានគោលបំណងសំរាកកំសាន្តដែលមានគុណភាពតាមបែបថៃ" តាមប្រសាសន៍របស់ បណ្ឌិត យថាសាក សុផាសន ។ "TAT មានគោលដៅបញ្ចូលរូបភាពប្រទេសថៃដែលមានគោលបំណងសំរាកកំសាន្ត មានគុណភាពសំរាប់ទីផ្សារគុណភាពទេសចរណ៍ដែលត្រូវបានផ្តល់ឲ្យ "បែបថៃ" ដែលជាលក្ខណៈពិសេសតែមួយលក់ជាការ ស្នើសុំ ។"

ផ្នែកមួយក្នុងយុទ្ធវិធីនេះគឺដើម្បីផ្សព្វផ្សាយពីទេសចរណ៍សុខភាព។

"មន្ទីរពេទ្យឯកជនថៃមានវេជ្ជបណ្ឌិតដែលមានសញ្ញាប័ត្រពីបរទេស និងមានជំនាញក្នុងការប្រើឧបករណ៍ ពេទ្យបច្ចេកវិទ្យា ចុងក្រោយ" តាមប្រសាសន៍របស់គាត់ ។ "ផងដែរ យើងមានកំណត់សំគាល់ការជឿនលឿន ការថែរក្សាវ័យ ក្នុងប្រទេសថៃ។
មជ្ឍមណ្ឌលសុខភាពកាយ និងចិត្តផ្តល់សេវាយ៉ាងល្អពីការបំពេញ "បរិភោគស្អាត" របបអាហារដែលកើតឡើងវិញ និងការព្យាបាលលើការរំលាយអាហារ។
"សិល្បៈយុវកម្ម និងព្យាបាល ពីរូបមន្តអរកានិច ស្បា តាមបែបម៉ាស្សាថៃបុណរាណ គឺជាផ្នែកមួយនៃវប្បធ៌មថៃ។ អ្នកផ្តល់ សេវាកម្មសុខភាពកាយ និងចិត្តរបស់យើងប្រើការសង្កត់បានល្អបំផុតដែលបានទទួលទាំងពិភពលោក ។"

មួយក្នុងចំណោមនេះគឺសេវាកម្មសុខភាពកាយ និងចិត្ត កាម៉ាឡាយ៉ា វេលនេស សានឆឺរី និង ហូលិស្ទិក ស្បា នៅកោះ សាមុយ។ កន្លែងសេវាកម្មនេះបានឈ្នះប្រចាំឆ្នាំ (អាស៊ាន និង ផាស៊ីភិច) ពីរង្វាន់អាស៊ីស្បាឆ្នាំ២០១៥ កាលពីខែវិច្ឆកា និង មានឈ្មោះបំផុតដែលមានគោលបំណងស្បាក្នុងឈ្មោះដែលទទួលបានរង្វាន់ ខនឌី ណាស់ អ្នកដើរកំសាន្តស្បាដែលមាន នៅទីក្រុងឡុងឌុន កាលពីថ្ងៃទី ២ ខែកុម្ភៈ។

"យើងរំភើបរីករាយ និងទទួលបានការគោរពសរសើរយ៉ាងស្មោះត្រង់ពីរង្វាន់នេះខនឌី ណាស់ អ្នកដើរកំសាន្ត និងក្តី សោមនោសរីករាយសំរាប់ការទទួលស្គាល់យ៉ាងល្អដែលជាអំណោយដល់ក្រុម កាម៉ាឡាយ៉ា ដែលមានបេះដូងកក់ក្តៅដល់ ភ្ញៀវ ដែលជាការជំរុញទឹកចិត្តមួយ" តាមប្រសាសន៍របស់ម្ចាស់ ការីណា និង ចន ស្ទិវ៉ាតដែលមានប្រសាសន៍កោតសរសើរ។

DITP មានចំណែកយ៉ាងច្រើនក្នុងការជួយផ្សព្វផ្សាយពីផ្នែកសុខភាព និងសុខភាពកាយ និងចិត្តប្រទេសថៃ ឥលូវជាមួយ គោលបំណងថ្មីរបស់ TAT វាប្រហែលជាពឹងផ្អែក ផ្លូវទៅកាន់សុខភាពកាយ និងចិត្តដូចជា កាម៉ាឡាយ៉ា។

នាំពាក្យដោយ ម៉ាក ប៊ីបប៊ី ចេកសិន

 


 

Issue 42

សំរាប់ឧស្សាហកម្មសុខភាព និងភាពមាំមួនគឺផ្តោតទៅការសំរាកកំសាន្ត ប៉ុន្តែអ្វីទាំងនេះ គឺវាផ្សារភ្ជាប់ជាមួយភាពជំនាញក្នុងការអភិវឌ្ឍ។

វិស័យសុខភាព និងភាពមាំមួនប្រទេសថៃមានឈ្មោះលើឆាកអន្តរជាតិថាមានគុណភាព។ ក្នុងការរក្សានូវអ្វីទាំងនេះបាន លោះត្រាតែឧស្សាហកម្មមានភាពជំនាញក្នុងពង្រឹង សម្ថភាពពួកគេ។ នេះគឺជាការៀបចំឡើងរបស់ប្រធានសមាគមន៍ថៃស្បា។

"វាជាជោគជ័យជាមកហើយក្នុងពាណិជ្ជកម្មនេះដែលមានការរីកចំរើនដោយសារគុណភាព ព្យាបាលជាលក្ខណៈផ្ទាល់នៅតែបន្តទៅមុខបាន តាមប្រសាសន៍របស់ ក្រដ រូចាណាស្តេន នាយកសមាគមន៍ស្បា និងនាយកទីផ្សាររបស់ផ្នែកអប់រំស្តង់ដាអន្តរជាតិ ជីវវ៉ា-សុម។

ផ្នែកនេះបានបង្កើតឡើងកាលពីឆ្នាំ២០០៣ បំបែកចេញពី រីសតសុខភាពអន្តរជាតិ ជីវវ៉ា-សុម នៅហ៊ូហ៊ីន ដែលផ្នែកអប់រំស្តង់ដានេះបានបង្កើតជាទៅជាស្តង់ដាក្នុងបង្ហាត់បង្រៀន ឲ្យមានភាពងាយស្រួលនៅក្នុងឧស្សាហកម្មនេះ។ វាមានការកើនឡើងដោយមានការចូល ជាសម្ព័ន្ធភាពនៃរូបមន្តស្រស់ស្អាតជាអន្តរជាតិ និងគ្រឿងសំអាង (CIBAC) ដែលជាគោល បំណងនៃការអប់រំនៃសមាគមន៍ប្រទេសអង់គ្លេសនៃផ្នែករូបមន្តស្រស់ស្អាត និងគ្រឿង សំអាង (BABTAC)។

"រាល់មុខវិជ្ជាជាន់ខ្ពស់របស់យើងទាំងអស់មានការអភិវឌ្ឍពីការមានបទពិសោធន៍ក្នុង ជីវវ៉ា-សុម អស់រយៈពេល១៩ឆ្នាំមកហើយក្នុងផ្នែកស្បា និងសុខភាព ក្នុងគោលបំណង បង្កើនរូបមន្តស្បាថៃទៅជាលំដាប់អន្តរជាតិ" តាមប្រសាសន៍បន្ថែមរបស់ រូចាណាស្តេន។

ជីវវ៉ា-សុម ថ្នាក់ជាន់ខ្ពស់មួយក្នុងចំណោមវិទ្យាស្ថានជាច្រើនដែលមិនគ្រាន់តែផ្តល់តែមុខ វិជ្ជាម៉ាស្សាប៉ុណ្ណោះទេ ប៉ុន្តែនូវមានផ្តល់ការបង្ហាត់គ្រិះនូវភាពមាំមួន ដូចជាព្យាបាល ដោយស្បាដែលត្រូវមានចំណេះដឹងផ្នែកសរសៃ និងឆ្នឹង។

"បឋម សិស្សគួរយល់ពីប្រព័ន្ធឆ្អឹង និងសរសៃនៅក្នុងខ្លួន គ្រឿងក្នុង និងប្រព័ន្ធគ្រោងឆ្នឹង ជាឧទាហរណ៍" តាមប្រសាសន៍បន្ថែមរបស់ រូចាណាស្តេន។ "សព្វថ្ងៃ ការអប់រំគឺជាជីវិត។ ស្តង់ការក៏សំខាន់ផងដែរ។ សំរាប់ស្បា និងភាពមាំមួន យើងផ្តោតទៅលើការអប់រំ ស្តង់ដា និងភាពបង្កើតថ្មី"។

ការអប់រំជាន់ខ្ពស់គឺចែកចាយកម្មវិធីបង្ហាត់ដែលមានប្រសិទ្ធភាពខ្ពស់ដោយផ្តោតលើស្បា រូបមន្តសន្តនិយម និងការរចនាដើម្បីអភិវឌ្ឍន៍ជំនាញជាអ្នកអនុវត្តន៍។

"មុខវិជ្ជារបស់យើងគ្របបណ្តប់លើគ្រិះ ដូចជា រូបមន្តម៉ាស្សា សម្រស់ សុខភាព និងភាព មាំមួន សរសៃ និងការអភិវឌ្ឍ និងគ្រប់គ្រងមនុស្សដែលចចង់មានមុខជំនួញផ្ទាល់ខ្លួន" តាមប្រសាសន៍បន្ថែមរបស់ រូចាណាស្តេន។
"[យើងផ្តល់ ] គុណភាពអប់រំទាំងរូបមន្ត និងការអនុវត្តលើរាល់មុខវិជ្ជាទាំងអស់ដែលមាន ផ្តល់ជាផលិតផលមានគុណភាពខ្ពស់ពីសំណាក់អ្នកបង្ហាត់មិនត្រឹមតែផ្តល់ចំណេះ និង ជំនាញនោះទេ ប៉ុន្តែបង្ហាត់ពីភាពជាប់ចិត្ត និងពេញចិត្តក្នុងការផ្តល់សេវាកម្មដល់ភ្ញៀវ ដោយមានប្រសិទ្ធភាព" តាមប្រសាសន៍បន្ថែមរបស់ រូចាណាស្តេន។

ការងារនៃការអប់រំជាន់ខ្ពស់គឺបានជួយធានាដល់មុខមាត់ប្រទេសថៃក្នុងទីផ្សារជាទីផ្សាធំ ជាងគេក្នុងវិស័យសុខភាព និងភាពមាំមួនក្នុងកន្លងឆ្នាំមកនេះ។

សំរាប់ព៌័តមានបន្ថែម សូមចូលទៅកាន់ www.chivasomacademy.com

តាមការរាយការពី ណាតធីនី រ៉ាតថាណាផ្រាសិតធី

 

 

 

368076