ក្នុងសម័យកាលជំនួញជារឿងសំខាន់ដែលក្រុមហ៊ុនមួយបានប្រឈមមុខនឹងការប្រកួតប្រជែងដើម្បីមុខជំនួញរ៉ែស័ង្កសីរបស់ខ្លួន។

ជាមួយចក្រសួងថាមពលថៃបានផ្តោតលើទំហំក្នុងការផលិតកំលាំងអាចធ្វើឡើងវិញបានឲ្យមានការកើនឡើងពី៧.៣មេកាវ៉ាត់ក្នុងឆ្នាំ២០១៤ ដល់១៩.៦មេកាវ៉ាតក្នុងឆ្នាំ២០៣៦ដែលរាល់ក្រុមហ៊ុនកំពុងស្វែងរកធនធានដែលអាចប្រើ ប្រាស់បានរហូតដើម្បីរៀបចំដំណើរការវា។

សំរាប់៣០ឆ្នាំកន្លងមកនេះ ឧស្សាហកម្ម ផាដែង (PDI) បានផ្តោតទៅលើធនធានធម្មជាតិ ដូចជារ៉ែស័ង្កសីក្នុងស្រុក មេសត ខេត្តតាក។ ឥលូវក្រុមហ៊ុនបានផ្អាកការរករ៉ែស័ង្កសី ហើយប្តូរមកជាដាំកាហ្វេ និងដើមឈើវិញដែលការផលិត ថាមពលពីជីវម៉ាសប្រើប្រាស់បច្ចេកវិទ្យាថ្មី។

“យើងចង់ធ្វើការជាគំនិតបៃតង” តាមប្រសាសន៍របស់ ហ្វ្រេនស៊ីស វ៉ានបិលិន អ្នកដឹកនាំគ្រប់គ្រងនៃPDI។
“រ៉ែមេសតជាកន្លែងដែលមានដើមឈើ៣០០០ដើមនៅជុំវិញរ៉ែ នេះជាឧទាហរណ៍មួយ”។

ក្រុមហ៊ុនកំពុងតែប្រឈមមុខក្នុងការសំរេចចិត្តផ្អាកដំណើរការរ៉ែដើម្បីងាកទៅរកឧស្សាហកម្មបៃតង។ គំរោងថ្មីរួមមាន ៤៨មេកាវ៉ាត់កសិកម្មសូឡាក្នុងខេត្តតាក គំរោងប្រើប្រាស់ថាមពលខ្សល់៥៤មេកាវ៉ាត់ក្នុខេត្ត នគរ រាជសីម៉ា និងគំរោង ប្រើប្រាស់ជីវម៉ាស៨មេកាវ៉ាតក្នុងខេត្ត សុរ៉ាត ថានី។
តាមប្រសាសន៍របស់ វ៉ានបិលិនថាPDIមានក្រុមខាងបច្ចេកវិទ្យាខ្លាំងដែលមើលពីគំរោងអភិវឌ្ឍន៍ថាមពល។ PDI ធនធានបច្ចេកវិទ្យាពីក្រៅប្រទេស និងបញ្ចូលពួកគេជាមួយអ្នកមានចំណេះដឹងក្នុងប្រទេសថៃ។

“មានផ្លូវតែមួយក្នុងការបង្កើតថ្មីរបស់ពិភពលោកគឺការប្រើប្រាស់បច្ចេកវិទ្យាដែលមិនមែនតែចំលងតាម និងដាក់ បញ្ចូលប៉ុនណោះទេ” តាមប្រសាសន៍របស់វ៉ាបិលិន។ “ ជាឧទាហរណ៍ ប្រសិនបើការប្រើប្រាស់បច្ចេកវិទ្យាមានតំលៃ ទាបសំរាប់ការធ្វើគំរោងជីវម៉ាសនោះការទំនាក់ទំនងគ្នានឹងមិនភាពល្អប្រសើរបែបនេះទេ។ យើងមានបណ្តាក់ទុន ២០ លានបាតបន្ថែមលើមេកាវ៉ាតដូច្នេះការផលិតថាមពលនៃគំរោងនឹងមានកើនឡើងដល់២៥%”។

ចំនុចសំខាន់បៃតងរួមមានការដាំកាហ្វេ និងកាកាវ។ “យើងកំពុងជួយដល់កសិករក្នុងការដាំកាកាវក្នុងប្រទេសថៃ” តាមប្រសាសន៍របស់ វ៉ាបិលិន។ “មាន១%ក្នុងការដាំកាកាវនៅអាស៊ាន ដូច្នេះវាជាសក្តានុពលក្នុងបង្កើនដល់១០%”។

ចក្ខុវិស័យសំរាប់AEC វ៉ាបិលិនមានចក្ខុវិស័យចំពោះប្រទេសថៃដែលមានមុខងារល្អទាំងការដឹកជញ្ជូន និងកម្មករ។”ប្រទេសជាប្រទេសធ្វើជំនួញល្អឥតខ្ចោះ” តាមប្រសាសន៍របស់គាត់។ “យើងមានមនុស្សដែលមានជំនាញ និងជា ប្រទេសដែលស្ថិតនៅកណ្តាលប្រទេសចិន និងប្រទេសឥណ្ឌា។ ហើយក៏ជាទីតាំងល្អសំរាប់ទីផ្សារចំពោះប្រទេស កម្ពុជា និងប្រទេសមីយ៉ាន់ម៉ា”។

វ៉ាបិលិនគឺគាត់មានទំនុកចិត្តផងដែរដែលក្រុមហ៊ុនរបស់គាត់នឹងដើរទៅកាន់សេដ្ឋកិច្ចបៃតង។

“ក្នុងរយៈពេល៥ខាងមុខ PDI នឹងកើនទីផ្សារ៥ដង [ល្អជាង]ថ្ងៃនេះ” តាមប្រសាសន៍របស់គាត់ “យើងចង់គិតពីពិភព លោក និងសកម្មភាពតាមតំបន់ និងជឿរថាយើងនឹងក្លាយជាក្រុមហ៊ុនធំ”។

សំរាប់ព៌័តមានបន្ថែម សូមចូលទៅកាន់  http://www.padaeng.com

ប្រសាសន៍របស់ៈ ភីមសិរិនុច បូសាំ

 

 

368758