Issue 46

ការដឹកជញ្ជូន គឺជាកត្តាសំខាន់មួយ ក្នុងការផ្តល់ការគាំទ្រជាក់ស្តែងដើម្បីធានាឱ្យបាននូវភាពជោគជ័យខាងពាណិជ្ជកម្មអន្តរជាតិ ជាពិសេសនៅក្នុងពិភពអាជីវកម្មសកល។


គន្លឹះក្នុងការផ្តល់នូវប្រព័ន្ធដឹកជញ្ជូនល្អ គឺការផ្គត់ផ្គង់នូវអ្វីដែលជាតម្រូវការរបស់អតិថិជន មានដូចជា ការផ្តល់ពេលវេលាមួយយ៉ាងច្បាស់លាស់, សន្តិសុខល្អ និងការដែលអាចត្រួតពិនិត្យបាន និងក្នុងតម្លៃដែលមានការប្រកួតប្រជែង នេះបើតាមការអះអាងរបស់ Chananyarak Phetcharat ដែលជានាយកគ្រប់គ្រងនៅប្រទេសថៃ និងឥណ្ឌូចិនរបស់ DHL Express អន្តរជាតិ (ថៃ) អិលធីឌី។


លោកស្រីបានលើកឡើងថា "នៅពេលដែលសង្វាក់ផ្គត់ផ្គង់ចាប់មានដំណើរការ, នោះវានឹងចាប់មានឡើងនូវការផ្គត់ផ្គង់ និងតម្រូវការ"។ ប្រព័ន្ធដឹកជញ្ជូន DHL ត្រូវរៀបចំឡើងដើម្បីគាំទ្រដល់លំហូរទំនិញពីអ្នកផ្ញើទៅឱ្យអ្នកទទួល "។ ទាំងនេះ គឺរួមបញ្ចូលទាំងវត្ថុធាតុដើមដែលមានប្រភពទាំងក្នុងស្រុក និងអន្តរជាតិ មានឃ្លាំងគ្រប់គ្រាន់ដើម្បីស្តុកទំនិញ ព្រមទាំងមានមជ្ឈមណ្ឌលចែកចាយ និងរថយន្តដើម្បីបញ្ជូនទំនិញទាំងនោះ។ "ទាំងនេះគឺជាផ្នែកមួយនៃប្រព័ន្ធដឹកជញ្ជូន"។


Phetcharat ជឿថាថាការសម្រេចចិត្តរបស់ DHLក្នុងការជ្រើសរើសប្រទេសថៃជាមជ្ឈមណ្ឌលក្នុងតំបន់ គឺជាសញ្ញាវិជ្ជមានមួយសម្រាប់ប្រទេសនេះ។ ក្រុមហ៊ុនដែលដឹកជញ្ជូននៅទូទាំងពិភពលោក បានធ្វើការពិចារណាទៅលើទីតាំងយុទ្ធសាស្រ្តចំណុចខ្លាំងរបស់ប្រទេសថៃ កាលកំណត់ព្រលានយន្តហោះ សុវត្ថិភាពក្នុងការដឹកជញ្ជូន និងសន្តិសុខ មុននឹងធ្វើការវិនិយោគនៅក្នុងប្រទេសថៃ។ ។ លោកស្រីមានយោបល់ថា "នេះជាសញ្ញាល្អមួយដែលមានសក្តានុពលនៅក្នុងប្រទេសថៃ ដែលជាប្រទេសរបស់សមាជិកអាស៊ាន"។
បើយោងតាមសំដីរបស់លោកស្រី Phetcharat គឺថា

ពាណិជ្ជកម្មអន្តរជាតិទាមទារឱ្យមានចំណេះដឹងអំពីវិធានច្បាប់អន្តរជាតិដ៏ស្មុគស្មាញស្តីពីការដឹកជញ្ជូន។ លោកស្រីមានប្រសាសន៍ថា "ការយល់ដឹងអំពីបញ្ញត្តិស្តីអំពី ពន្ធគយ អាករ គារទូទាត់ពន្ធគយ គឺមានសារៈសំខាន់ណាស់ ដែលនេះ គឺជាមូលហេតុដែលក្រុមហ៊ុន DHL ផ្តល់នូវសេវាកម្មតែមួយ ដើម្បីគាំទ្រដល់អតិថិជនរបស់យើង" ។


ក្រុមហ៊ុននេះ បានប្រើបច្ចេកវិទ្យាទំនើប និងការច្នៃប្រឌិត ដើម្បីបំពេញសេចក្តីត្រូវការ របស់អតិថិជនខ្លួន ដូចជាតាមរយៈការបំពាក់នូវឧបករណ៍ និងសេវាកម្មដានរបស់ខ្លួន ដែលអនុញ្ញាតឱ្យពួកគេមើលឃើញអំពីកន្លែងដែលទំនិញរបស់ពួកគេគឺនៅ និងពេលវេលាណាមួយជាដើម។
លោកស្រីបានវាចារថា "ពួកគេ [អតិថិជន]

មានសន្ដិភាពខាងផ្លូវចិត្តដែលយើងមានវត្តិមានជាមួយពួកគេគ្រប់ពេលទាំងអស់នៅតាមការដឹកជញ្ជូនទំនិញ"។ "យើងបានវិនិយោគនៅក្នុងវិស័យហេដ្ឋារចនា


សម្ព័ន្ធ និងបង្កើតដំណោះស្រាយច្នៃប្រឌិតថ្មីៗ សម្រាប់ទំនិញទ្រព្យសកម្មរបស់ពួកគេដើម្បីមកដល់ដោយសុវត្ថិភាព។ "
លោកស្រី Phetcharat មានជំនឿថា នៅក្នុងបរិយាកាសនាពេលបច្ចុប្បន្ននេះ វាពិតជាការសំខាន់ខ្លាំងណាស់ ដែលអាជីវករយល់ដឹងពីរបៀបដើម្បីអនុវត្តការដឹកជញ្ជូនមានប្រសិទ្ធភាពដើម្បីទទួលបានជោគជ័យក្នុងទីផ្សារពិភពលោក។
"វាជារឿងសំខាន់សម្រាប់ពាណិជ្ជករ ដើម្បីដឹងថាអ្វីដែលកើតឡើង និងអ្វីជាវិធានច្បាប់នៅក្នុងប្រទេសផ្សេងទៀតដូច វិធានស្តីពីតំបន់ពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងអង្គការពាណិជ្ជកម្មពិភពលោក ព្រមទាំងអ្វីជាវិធានច្បាប់ផ្ទៃក្នុងរបស់ប្រទេសខ្លួន ដើម្បីឲ្យប្រតិបត្តិការត្រូវបានធ្វើឡើងប្រកបដោយប្រសិទ្ធិភាព។ លោកស្រីបានសំដែងថា "អ្វីទាំងនេះ នឹងជួយផងដែរដល់វិស័យអាជីវកម្មនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ដែលបានជំរុញយ៉ាងខ្លាំងដល់ការធ្វើពាណិជ្ជកម្មជាអន្ដរជាតិ "។
គម្រោងចុងក្រោយបំផុតរបស់ក្រុមហ៊ុន DHL គឺធ្វើកិច្ចសហការជាមួយ បណ្តាអ្នកប្រតិបត្តិករសំខាន់ៗជាច្រើនទៀត មានដូចជា DITP និងមជ្ឈមណ្ឌលសិល្បៈនិងសិប្បកម្មអន្តរជាតិនៃប្រទេសថៃ។


លោកស្រីបានប្រសាសន៍បន្ថែមទឿតថា "នាពេលកន្លងមក មនុស្សនានា បានកោតសរសើរចំពោះផលិតផលរបស់ថៃគ្រាន់តែតាមរយៈព្រឹត្តិការណ៍ដែលបានរៀបចំឡើងប៉ុណ្ណោះ"។ "ចាប់ពីពេលនេះតទៅ ប្រសិនបើពួកគេខកខានឱកាសដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ទាំងនេះ ពួកគេអាចមើលឃើញផលិតផលដែលមានគុណភាពទាំងអស់នោះបាន តាមរយៈទីផ្សារអនឡាញរបស់យើង។ ក្រុមហ៊ុន DHL នឹងក្លាយជាអ្នកគាំទ្រសំខាន់មួយ ក្នុងចំណោមពួកអ្នកគាំសំខាន់ៗផ្សេងទៀត ដើម្បីផ្តល់នូវ ផលិតផលរបស់ថែ របស់យើង ទៅពិភពលោកទាំងមូល "។

ចំពោះព៌មានបន្ថែម សូមចូលទៅកាន់ www.dhl.com
ស្រង់សំដីដោយ Natthinee Ratanaprasidhi

 

 

367089