Issue 42

សំរាប់ឧស្សាហកម្មសុខភាព និងភាពមាំមួនគឺផ្តោតទៅការសំរាកកំសាន្ត ប៉ុន្តែអ្វីទាំងនេះ គឺវាផ្សារភ្ជាប់ជាមួយភាពជំនាញក្នុងការអភិវឌ្ឍ។

វិស័យសុខភាព និងភាពមាំមួនប្រទេសថៃមានឈ្មោះលើឆាកអន្តរជាតិថាមានគុណភាព។ ក្នុងការរក្សានូវអ្វីទាំងនេះបាន លោះត្រាតែឧស្សាហកម្មមានភាពជំនាញក្នុងពង្រឹង សម្ថភាពពួកគេ។ នេះគឺជាការៀបចំឡើងរបស់ប្រធានសមាគមន៍ថៃស្បា។

"វាជាជោគជ័យជាមកហើយក្នុងពាណិជ្ជកម្មនេះដែលមានការរីកចំរើនដោយសារគុណភាព ព្យាបាលជាលក្ខណៈផ្ទាល់នៅតែបន្តទៅមុខបាន តាមប្រសាសន៍របស់ ក្រដ រូចាណាស្តេន នាយកសមាគមន៍ស្បា និងនាយកទីផ្សាររបស់ផ្នែកអប់រំស្តង់ដាអន្តរជាតិ ជីវវ៉ា-សុម។

ផ្នែកនេះបានបង្កើតឡើងកាលពីឆ្នាំ២០០៣ បំបែកចេញពី រីសតសុខភាពអន្តរជាតិ ជីវវ៉ា-សុម នៅហ៊ូហ៊ីន ដែលផ្នែកអប់រំស្តង់ដានេះបានបង្កើតជាទៅជាស្តង់ដាក្នុងបង្ហាត់បង្រៀន ឲ្យមានភាពងាយស្រួលនៅក្នុងឧស្សាហកម្មនេះ។ វាមានការកើនឡើងដោយមានការចូល ជាសម្ព័ន្ធភាពនៃរូបមន្តស្រស់ស្អាតជាអន្តរជាតិ និងគ្រឿងសំអាង (CIBAC) ដែលជាគោល បំណងនៃការអប់រំនៃសមាគមន៍ប្រទេសអង់គ្លេសនៃផ្នែករូបមន្តស្រស់ស្អាត និងគ្រឿង សំអាង (BABTAC)។

"រាល់មុខវិជ្ជាជាន់ខ្ពស់របស់យើងទាំងអស់មានការអភិវឌ្ឍពីការមានបទពិសោធន៍ក្នុង ជីវវ៉ា-សុម អស់រយៈពេល១៩ឆ្នាំមកហើយក្នុងផ្នែកស្បា និងសុខភាព ក្នុងគោលបំណង បង្កើនរូបមន្តស្បាថៃទៅជាលំដាប់អន្តរជាតិ" តាមប្រសាសន៍បន្ថែមរបស់ រូចាណាស្តេន។

ជីវវ៉ា-សុម ថ្នាក់ជាន់ខ្ពស់មួយក្នុងចំណោមវិទ្យាស្ថានជាច្រើនដែលមិនគ្រាន់តែផ្តល់តែមុខ វិជ្ជាម៉ាស្សាប៉ុណ្ណោះទេ ប៉ុន្តែនូវមានផ្តល់ការបង្ហាត់គ្រិះនូវភាពមាំមួន ដូចជាព្យាបាល ដោយស្បាដែលត្រូវមានចំណេះដឹងផ្នែកសរសៃ និងឆ្នឹង។

"បឋម សិស្សគួរយល់ពីប្រព័ន្ធឆ្អឹង និងសរសៃនៅក្នុងខ្លួន គ្រឿងក្នុង និងប្រព័ន្ធគ្រោងឆ្នឹង ជាឧទាហរណ៍" តាមប្រសាសន៍បន្ថែមរបស់ រូចាណាស្តេន។ "សព្វថ្ងៃ ការអប់រំគឺជាជីវិត។ ស្តង់ការក៏សំខាន់ផងដែរ។ សំរាប់ស្បា និងភាពមាំមួន យើងផ្តោតទៅលើការអប់រំ ស្តង់ដា និងភាពបង្កើតថ្មី"។

ការអប់រំជាន់ខ្ពស់គឺចែកចាយកម្មវិធីបង្ហាត់ដែលមានប្រសិទ្ធភាពខ្ពស់ដោយផ្តោតលើស្បា រូបមន្តសន្តនិយម និងការរចនាដើម្បីអភិវឌ្ឍន៍ជំនាញជាអ្នកអនុវត្តន៍។

"មុខវិជ្ជារបស់យើងគ្របបណ្តប់លើគ្រិះ ដូចជា រូបមន្តម៉ាស្សា សម្រស់ សុខភាព និងភាព មាំមួន សរសៃ និងការអភិវឌ្ឍ និងគ្រប់គ្រងមនុស្សដែលចចង់មានមុខជំនួញផ្ទាល់ខ្លួន" តាមប្រសាសន៍បន្ថែមរបស់ រូចាណាស្តេន។
"[យើងផ្តល់ ] គុណភាពអប់រំទាំងរូបមន្ត និងការអនុវត្តលើរាល់មុខវិជ្ជាទាំងអស់ដែលមាន ផ្តល់ជាផលិតផលមានគុណភាពខ្ពស់ពីសំណាក់អ្នកបង្ហាត់មិនត្រឹមតែផ្តល់ចំណេះ និង ជំនាញនោះទេ ប៉ុន្តែបង្ហាត់ពីភាពជាប់ចិត្ត និងពេញចិត្តក្នុងការផ្តល់សេវាកម្មដល់ភ្ញៀវ ដោយមានប្រសិទ្ធភាព" តាមប្រសាសន៍បន្ថែមរបស់ រូចាណាស្តេន។

ការងារនៃការអប់រំជាន់ខ្ពស់គឺបានជួយធានាដល់មុខមាត់ប្រទេសថៃក្នុងទីផ្សារជាទីផ្សាធំ ជាងគេក្នុងវិស័យសុខភាព និងភាពមាំមួនក្នុងកន្លងឆ្នាំមកនេះ។

សំរាប់ព៌័តមានបន្ថែម សូមចូលទៅកាន់ www.chivasomacademy.com

តាមការរាយការពី ណាតធីនី រ៉ាតថាណាផ្រាសិតធី

 

 

 

368525