Issue 43

ប្រទេសថៃ និងប្រទេសឈីលីរួមសហការគ្នាអស់រយៈពេលជាយូរមកហើយតាំងប្រវត្តិកាល និងបច្ចុប្បន្នបាន ចុះកិច្ចសន្យារួមគ្នាពីការធ្វើជំនួញរួមគ្នា (FTA) ដែលជាព្រឹត្តិការណ៍យ៉ាងសំរាប់ប្រទេសទាំងពីរ។

កិច្ចសន្យាធ្វើជំនួញដោយសេរីបានចុះកាលពីខែ វិច្ឆិកា ឆ្នាំ២០១៥ នឹងអាចឲ្យសេដ្ឋកិច្ចប្រទេសទាំងពីកាន់តែ កើនឡើង តាមប្រសាសន៍របស់ ចាវី បេកខឺ ឯកអគ្គរាជទូតនៃប្រទេសឈីលីប្រចាំប្រទេសថៃ។

"FTAមិនត្រឹមតែផ្តល់ភាពងាយស្រួលក្នុងការធ្វើជំនួញប៉ុណ្តោះទេ តែវានឹងនាំឲ្យមានការបង្កើតថ្មីផ្សេងៗដើម្បី ភាពផ្លាស់ប្តូរ និងជាគុណសម្បត្តិដល់គូរប្រជែងក្នុងការនាំចូល និងនាំចេញទៅកាន់ប្រទេសទាំងពីរ" តាម ប្រសាសន៍របស់ បេកខឺ។

ក្នុងឆ្នាំ២០១៦ប្រទេសទាំងពីរនឹងចាប់ផ្តើមបង្កើតច្បាប់ដែលទាក់ទងនឹង FTA។

"ខ្ញុំជឿថាវានឹងជួយដោះស្រាយពីដៃគូរប្រកួតប្រជែងដែលនាំផលិតផលឈីលីមកកាន់ប្រទេសថៃ ការតំលើង ទីផ្សារទៅប្រទេសផ្សេងៗដូចជាង អូស្ត្រាលី ញូសីឡេន សហរដ្ឋអាមេរិច និងអឺរ៉ុប" តាមប្រសាសន៍របស់ បេក ខឺ។ "FTAនឹងណែនាំពីផលិត និងសេវាកម្មថ្មីៗ បង្កើនការលក់ក្នុងស្រុក និងផ្តល់តំលៃក្នុងការប្រកួតប្រជែង ដែលនឹងធ្វើឲ្យអតិថិជនពេញចិត្ត ឬតាមតំរូវការទីផ្សារបានយូរ។"

ឯកអគ្គរាជទូតបានធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំស្តីពីសមាគមន៍ពាណិជ្ជកម្មថៃដើម្បីបង្កើតដៃគូរពាណិជ្ជកម្មជា មួយប្រទេសឈីលី។ " គំរោងធំផ្សេងទៀតក្នុងការរៀបចំជាសភាពាណិជ្ជកម្មរវាងថៃនិងឈីលីដើម្បីជាចំណង យ៉ាងស្អិតរមួតរវាងថៃនិងឈីលី" តាមប្រសាសន៍របស់គាត់។

FTAគឺជាផ្នែកមួយជាយូរមកហើយរវាងប្រទេសទាំងពីរ ដែលមានតាំងពីឆ្នាំ១៩៦២។ ពីឆ្នាំ១៩៦៧-១៩៧០ ប្រទេសឈីលី chargé d' affaires នៅទីក្រុងបាងកក។ " បន្ទាប់មកឯកអគ្គរាជទូតរបស់បានថ្លែងការក្នុងទីក្រុង តូក្យូដើម្បីបង្កើតទូក្នុងឆ្នាំ១៩៨១" តាមប្រសាសន៍របស់គាត់។

ប្រទេសទាំងពីរបានចុះកិច្ចសន្យាទ្វេភាគីនៅឆ្នាំ១៩៨១ និងបង្កើតឲ្យមានវិទ្យាស្ថានផ្សព្វផ្សាយការនាំចេញ ផលិតផលប្រទេសឈីលី (ProChile)ក្នុង២០១២។ " ProChileមានច្បាប់យ៉ាងសកម្មក្នុងការជួយនាំចូល ពីក្រុមហ៊ុននាំចេញប្រទេសឈីលីទៅកាន់ប្រទេសថៃ" តាមប្រសាសន៍របស់ បេកខឺ។

តាមប្រសាសន៍របស់ឯកអគ្គរាជទូត ប្រទេសថៃមានទិសដៅសំរាប់ការបណ្តាក់ទុនដ៏ធំបំផុតសំរាប់ប្រទេស អាស៊ីខាងត្បូង។ ក្នុងខែកក្តដា ឆ្នាំ២០១២ ម៉ាកូតតិក ដែលជាក្រុមហ៊ុនឈីលី ស៊ីកដូ កូបផឺ មានរោងចក្រទី២ នៅខេត្តសារ៉ាបុរីក្លាយជាផលិតផលក្នុងស្រុកជាចំបង។ វាតាមដោយរោងចក្រទី៣ ក្នុងឆ្នាំ២០១៤ ហើយឥលូវ វាជាក្រុមហ៊ុនឧស្សាហកម្ម និងដឹកជញ្ជូនខ្នាតធំក្នុងអាស៊ី។

"រាជាណាចក្រមានលក្ខណៈល្អក្នុងឳកាសបង្កើតជំនួញតាមតំបន់ ដែលមានសំណង់ហេដ្ឋាចរនាសម្ព័ន្ធ និង ធនធានរួចរាល់" តាមប្រសាសន៍បន្ថែមរបស់ បេកខឺ។

យ៉ាងវិញទៀត គាត់យល់ព្រមផ្សព្វផ្សាយទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យជិតស្និទ្ធទោះប្រទេសទាំងពីរនៅ ឆ្ងាយពីគា្ន។

"ចំនុចចំបងរបស់យើងគឺផ្សព្វផ្សាយចំណេះដឹងលើអាហារ វប្បធ៌ម និងមនុស្ស" តាមប្រសាសន៍របស់គាត់ បន្ថែមថា ប្រទេសថៃច្រើនពីការផ្តល់ព៌័តមានពីឈីលីជាច្រើនឆ្នាំមកហើយ។ "ទាំងនេះបានបង្កើតការចាប់ អារម្មណ៍ និងយល់ពីប្រទេសថៃកាន់តែច្បាស់។ រាល់ឆ្នាំ ប្រជាជនឈីលីប្រហែលជា ១៥០០០ នាក់មកលេង ប្រទេសថៃ និងយើងមានភាពរីករាយប្រជាជនរបស់យើងមានចំនាប់អារម្មណ៍នៅប្រទេសនេះ។"

នាំពាក្យដោយ ម៉ានីសា ម៉ានី

 


 

 

368478