Issue 44

ថ្វីបើឆ្នាំមុនដែលល្អ តែអាជ្ញាធ័រថ្មី TAT បានប្រកាសប្តូរគោលបំណងសំរាប់ឧស្សាហកម្មទេសចរណ៍

ឆ្នាំមុនជាឆ្នាំដែលល្អបំផុតសំរាប់ឧស្សាហកម្មទេសចរណ៍ថៃ

របាយការណ៍ដំណោះស្រាយដំបូងពីក្រសួងទេសចរណ៍ និងកីឡា មានចំនួនភ្ញៀវទេសចរណ៍ ២៩.៨លាននាក់មកកាន់ ប្រទេសដែលមានការកើនឡើង២០% ក្នុងឆ្នាំ២០១៤ ដែលមានចំនួនទឹកប្រាក់ ១.៤ ពាន់ពាន់លានបាត (៤២ពាន់លាន ដុល្លា) ជាចំនូល ដែលមានការកើនឡើង២៣% ពីឆ្នាំមុនៗ ។

ទោះជាយ៉ាងណាក៏ដោយអាជ្ញាធ័រទេសចរណ៍ប្រទេសថៃ (TAT) មិនមានការផ្តោតខ្លាំងទៅលើចំនួនទេ គឺផ្តោតលើការគ្រប់ គ្រងផ្ទាល់ ដោយបណ្ឌិត យុថាសាក សុផាសន បានប្រាប់ឲ្យដឹងថាពីបណ្តុំព៌័តមាននៅវេទិការទេសចរណ៍អាស៊ាន (ATF) ប្រារព្ធនៅម៉ានីឡា កាលពីថ្ងៃទី ២០ ដល់២២ ខែមករា។

"សំរាប់ឆ្នាំនេះ យើងនឹងផ្តោតទៅលើចំនួនភ្ញៀវទេសចរណ៍តិចជាងគុណភាពទាក់ទាញភ្ញៀវទេសចរណ៍" តាមប្រសាសន៍ របស់គាត់កាលពីថ្ងៃទី ២២ ខែមករា តាមការសង្ខេបរបស់ប្រទេស។ TAT មានគោលដៅ ២.៤ ពាន់ពាន់លានបាត (៦៦.៥ ពាន់លានដុល្លា) ជាចំនូលក្នុងឆ្នាំនេះ ១.៥ ពាន់ពាន់លានបាតពីផ្សារអន្តរជាតិ និង ៨៥០ ពាន់លានបាតពីទេសចរណ៍ក្នុង ស្រុក។

ក្នុងការទទួលបានសមត្ថិផលនេះ TAT ផ្តោតសំខាន់ទៅលើកេរ្ត៍របស់ប្រទេសថៃមានដូចជា មានគោលបំណង ស្បា និងសុខភាពកាយ និងចិត្ត។

" ការសំខាន់ដំបូងរបស់យើងគឺនឺផ្សព្វផ្សាយរាជាណាចក្រជា "ដែលមានគោលបំណងសំរាកកំសាន្តដែលមានគុណភាពតាមបែបថៃ" តាមប្រសាសន៍របស់ បណ្ឌិត យថាសាក សុផាសន ។ "TAT មានគោលដៅបញ្ចូលរូបភាពប្រទេសថៃដែលមានគោលបំណងសំរាកកំសាន្ត មានគុណភាពសំរាប់ទីផ្សារគុណភាពទេសចរណ៍ដែលត្រូវបានផ្តល់ឲ្យ "បែបថៃ" ដែលជាលក្ខណៈពិសេសតែមួយលក់ជាការ ស្នើសុំ ។"

ផ្នែកមួយក្នុងយុទ្ធវិធីនេះគឺដើម្បីផ្សព្វផ្សាយពីទេសចរណ៍សុខភាព។

"មន្ទីរពេទ្យឯកជនថៃមានវេជ្ជបណ្ឌិតដែលមានសញ្ញាប័ត្រពីបរទេស និងមានជំនាញក្នុងការប្រើឧបករណ៍ ពេទ្យបច្ចេកវិទ្យា ចុងក្រោយ" តាមប្រសាសន៍របស់គាត់ ។ "ផងដែរ យើងមានកំណត់សំគាល់ការជឿនលឿន ការថែរក្សាវ័យ ក្នុងប្រទេសថៃ។
មជ្ឍមណ្ឌលសុខភាពកាយ និងចិត្តផ្តល់សេវាយ៉ាងល្អពីការបំពេញ "បរិភោគស្អាត" របបអាហារដែលកើតឡើងវិញ និងការព្យាបាលលើការរំលាយអាហារ។
"សិល្បៈយុវកម្ម និងព្យាបាល ពីរូបមន្តអរកានិច ស្បា តាមបែបម៉ាស្សាថៃបុណរាណ គឺជាផ្នែកមួយនៃវប្បធ៌មថៃ។ អ្នកផ្តល់ សេវាកម្មសុខភាពកាយ និងចិត្តរបស់យើងប្រើការសង្កត់បានល្អបំផុតដែលបានទទួលទាំងពិភពលោក ។"

មួយក្នុងចំណោមនេះគឺសេវាកម្មសុខភាពកាយ និងចិត្ត កាម៉ាឡាយ៉ា វេលនេស សានឆឺរី និង ហូលិស្ទិក ស្បា នៅកោះ សាមុយ។ កន្លែងសេវាកម្មនេះបានឈ្នះប្រចាំឆ្នាំ (អាស៊ាន និង ផាស៊ីភិច) ពីរង្វាន់អាស៊ីស្បាឆ្នាំ២០១៥ កាលពីខែវិច្ឆកា និង មានឈ្មោះបំផុតដែលមានគោលបំណងស្បាក្នុងឈ្មោះដែលទទួលបានរង្វាន់ ខនឌី ណាស់ អ្នកដើរកំសាន្តស្បាដែលមាន នៅទីក្រុងឡុងឌុន កាលពីថ្ងៃទី ២ ខែកុម្ភៈ។

"យើងរំភើបរីករាយ និងទទួលបានការគោរពសរសើរយ៉ាងស្មោះត្រង់ពីរង្វាន់នេះខនឌី ណាស់ អ្នកដើរកំសាន្ត និងក្តី សោមនោសរីករាយសំរាប់ការទទួលស្គាល់យ៉ាងល្អដែលជាអំណោយដល់ក្រុម កាម៉ាឡាយ៉ា ដែលមានបេះដូងកក់ក្តៅដល់ ភ្ញៀវ ដែលជាការជំរុញទឹកចិត្តមួយ" តាមប្រសាសន៍របស់ម្ចាស់ ការីណា និង ចន ស្ទិវ៉ាតដែលមានប្រសាសន៍កោតសរសើរ។

DITP មានចំណែកយ៉ាងច្រើនក្នុងការជួយផ្សព្វផ្សាយពីផ្នែកសុខភាព និងសុខភាពកាយ និងចិត្តប្រទេសថៃ ឥលូវជាមួយ គោលបំណងថ្មីរបស់ TAT វាប្រហែលជាពឹងផ្អែក ផ្លូវទៅកាន់សុខភាពកាយ និងចិត្តដូចជា កាម៉ាឡាយ៉ា។

នាំពាក្យដោយ ម៉ាក ប៊ីបប៊ី ចេកសិន

 


 

368896