ប្រទេសថៃមិនទាន់ជាប្រទេសឧស្សាហកម្មចំនៅឡើយទេ ប៉ុន្តែបើនិយាយពីឧស្សាហកម្មម៉ាស៊ីនត្រជាក់វិញគឺចាត់ចូលជាលំដាប់ថ្នាក់ពិភពលោកបាន។

ការអភិវឌ្ឍន៍ និងភាពច្នៃប្រឌិតគឺវាធ្វើឲ្យផលិតផលរបស់ថៃចូលទៅដល់ទីផ្សារពិភពបាន។

យោងទៅតាមទិន្នន័យតំលៃនាំចេញ ប្រទេសថៃគឺមានភាពនាំមុខខាងផលិតផលម៉ាស៊ីនត្រជាក់ និងទូទឹកកក។ ក្នុងឆ្នាំ២០១៤ ការនាំចេញនេះមានដល់ទៅ ១៧%នៃផលិតផលផ្នែកអគ្គីសនី និងចុងក្រោយនេះគឺ៦%យោងតាមBOI។

“ដើម្បីធ្វើឲ្យការធ្វើជំនួញមួយខ្លាំងគឺយើងត្រូវតែមានបច្ចេកវិទ្យា កន្លែងផលិត និងម៉ាក។ សំដីរបស់លោក ថានយ៉ាវ៉ាត ឆីតផាលុងស្រ៊ីជាជំនួយការនាយកគ្រប់គ្រងនៃ សាយោដិនកី ដែលជាកន្លែងផលិតម៉ាស៊ីនត្រជាក់នាំមុខគេមួយ។ យើងព្យាយាមមានទំនាក់ទំនងជាមួយនឹងពិភពលោកដែលផលិតថៃមានភាពច្នៃប្រឌិតខ្ពស់។”

សាយោដិនកីបានកកើតឡើងក្នុងឆ្នាំ១៩៨៧។ វាជាកន្លែងផលិតឧបករណ៍ខ្នាតតូចមួយ(OEM) ហើយបន្ទាប់មកក៏ក្លាយជាក្រុមហ៊ុនម៉ាស៊ីនត្រជាក់នាំមុខគេមានឈ្មោះបោះសំលេង។ យើងបានចាត់ទុកថាផលិតរបស់យើងជាផលិតផលប្រកបដោយភាពច្នៃប្រឌិតខ្ពស់ (សំដីរបស់លោកឆីតផាលុងស្រ៊ី)។ ហើយយើងក៏ជាក្រុមហ៊ុននាំចេញម៉ាស៊ីនត្រជាក់ទៅជប៉ុនដំបូងគេផងដែរ។

ក្រុមហ៊ុនរបស់យើងទទួលការសរសើរពីNikkeiជប៉ុនថាមានការច្នៃប្រឌិតដែលអាចដាក់បញ្ចូលកម្មវិធីក្នុងappដែលអាចបញ្ជាម៉ាស៊ីនត្រជាក់តាមទូរស័ព្ទដៃ(Smart phone)ដែលដើរតាម អ៊ីនធឺនែតនៃវត្ថុ Lo T។វាអាចកំណត់ពីសីតុណ្ហភាព រាយការពីការខូចដែលកើតចេញពីផ្នែកណាមួយ បង្ហាញនូវការចំណាយក្នុងការប្រើប្រាស់អគ្គីសនី និងបង្ហាញពីកន្លែងដែលគួរតែសំអាត។

អតិជនរបស់យើងមានការពេញចិត្តពីភាពច្នៃប្រឌិតនេះណាស់។ សាយោដិនកីគឺជាក្រុមហ៊ុនដំបូងគេដែលអភិវឌ្ឍន៍ជាប្រព័ន្ធ។ សាយោដិនកីបានទៅដល់ចិត្តអតិជនហើយ។ ការលក់នូវផលិតនេះបានកើនរហូត៣០០%នៅឆ្នាំនេះ (សំដីរបស់លោកឆីតផាលុងស្រ៊ី)។ ដៃគូពាណិជ្ជកម្មជប៉ុនរបស់យើងបានប្រាប់ថាយើងនៅតែបន្តការងារយ៉ាងនេះរហូតទទួលបានភាពល្បីឈ្មោះ។ យើងធ្វើការតាមបែបការងារជប៉ុន ដូច្នេះពួកនឹងឲ្យតំលៃពីការងាររបស់់យើងមិនខាន។

ក្រុមហ៊ុនរបស់យើងផ្តោតលើការច្នៃប្រឌិតនូវការសន្សំំសំចៃអគ្គីសនីរបស់ផលិតយើង។ លោកបានបន្ថែមទៀតថា សាយោដិនកីគឺម៉ាកដែលបានទទួលពីសេដ្ឋកិច្ចបៃតងរបស់ប្រទេសសឹង្ហបុរីទៀតផង។

អតិជនពីប្រទេសអាស៊ាន ឥណ្ឌា និងមីតដលអ៊ីស មានទំនុកចិត្តទៅលើផលិតផលដែលផលិតពីប្រទេសថៃថាជាផលិតផលប្រណិត។

សំរាប់ព៌តមានបន្ថែម សូមចូលទៅកាន់  http://www.saijo-denki.co.th

នាំពាក្យដោយ ណាថានី រាតាណាផ្រាសីតឌី

 

 

 

368788