TradeWinds

Issue 63

ឯកអគ្គរដ្ឋទូតអាហ្សង់ទីនថ្មី ប្រចាំប្រទេសថៃ លោកជំទាវ María Alicia Cuzzoni de Sonschein បានរៀបចំកិច្ចប្រជុំជាមួយ​រដ្ឋមន្រ្តីពាណិជ្ជកម្ម Apiradi Tantraporn នៅទីស្តីការក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី17 ខែកុម្ភៈ ។

"ពួកយើងអញ្ជើញសហគ្រាសអាហ្សង់ទីន ដើម្បីវិនិយោគក្នុងតំបន់ច្រកសេដ្ឋកិច្ចខាងកើត (EEC) ពីព្រោះប្រទេសថៃ​ផ្តល់ការលើកទឹកចិត្តវិនិយោគល្អ ហើយពួកគេអាចប្រើវាជាមជ្ឈមណ្ឌលជំនួញតភ្ជាប់ទៅប្រទេស CLMV ដែលពួក​គេអាចទិញវត្ថុធាតុដើម និងពង្រីកទីផ្សាររបស់ពួកគេ" Apiradi Tantraporn ​រដ្ឋមន្រ្តីពាណិជ្ជកម្មបាននិយាយ ។ "អាហ្សង់ទីនចង់ពង្រីកជំនួញរបស់ខ្លួនមកប្រទេសថៃ ជាពិសេសការនាំចេញសាច់គោ ។ លោកជំទាវទូតក៏បានអញ្ជើញ​អ្នកវិនិយោគថៃ ដើម្បីវិនិយោគលើវិស័យរ៉ែ និងថាមពលកកើតឡើងវិញក្នុងប្រទេសអាហ្សង់ទីនផងដែរ ។"

គម្រោងអភិវឌ្ឍន៍ ECC របស់ប្រទេសថៃមានបំណងអភិវឌ្ឍន៍ឆ្នេរសមុទ្រខាងកើតរបស់ប្រទេសថៃជាតំបន់សេដ្ឋកិច្ច​នាំមុខក្នុងអាស៊ាន ។ វាគ្របដណ្តប់ខេត្តភាគខាងកើតចំនួនបី Chon Buri, Rayong និង Chachoengsao ។ គម្រោងនឹង​ផ្សព្វផ្សាយឧស្សាហកម្មគោលដៅចំនួន 10 ដូចជាគ្រឿងស្វ័យប្រវត្តិជំនាន់ក្រោយ គ្រឿងអេឡិចត្រូនិចឆ្លាតវៃ ទេសចរណ៍វេជ្ជសាស្រ្តប្រណិត និងសុខុមាលភាព កសិកម្ម និងបច្ចេកវិទ្យាជីវសាស្រ្ត និងអាហារសម្រាប់អនាគត ។

 

Issue 63

DITP បានអញ្ជើញនាយកផ្នែកទិញពី AEON ទីក្រុងហុងកុងសម្រាប់ដំណើរស្វែងរក មកទីក្រុងបាងកកនៅថ្ងៃទី 9 ខែ​កុម្ភៈ ។

"AEON ចង់បានប្រភពផ្គត់ផ្គង់ថ្មីនៃផលិតផលអាហារថៃដែលមានគុណភាព ដើម្បីចែកចាយក្នុងហាងរបស់ខ្លួន​ក្នុង​ទីក្រុងហុងកុង ។ ផលិតផលមួយចំនួននឹងត្រូវបានបង្ហាញនៅពិព័រណ៍អាហារថៃ AEON ឆ្នាំ 2017 ដែលត្រូវបានប្រារព្វ​នៅសាខា AEON ទាំង 24 ក្នុងទីក្រុងហុងកុង ពីថ្ងៃទី 11 ដល់ 24 ខែឧសភា" Malee Choklumlerd អគ្គនាយក DITP បាននិយាយ ។

ក្រុមហ៊ុនអាហារថៃចំនួនហាសិបប្រាំបីបានចូលរួមក្នុងសកម្មភាពផ្គូរផ្គងជំនួញនេះ ។ ផលិតផលថៃដែលចាប់អារម្មណ៍​ខ្លាំងបំផុត រួមមានការ៉េម ផ្លែឈើក្រៀម អាហារឆ្អិនស្រាប់ អាហារសម្រន់ដែលធ្វើពីសណ្តែកនិងអង្ករ និងផលិតផល​ធ្វើ​ពីដូង ។

 

Issue 63

DITP បានរៀបចំដំណើរជំនួញទៅប្រទេសមីយ៉ាន់ម៉ាសម្រាប់អ្នករៀបចំកម្មវិធីថៃ ពីថ្ងៃទី27 ខែកុម្ភៈ ដល់ថ្ងៃទី1 ខែមីនា ដើម្បីស្វែងរកឱកាសជំនួញ និងដៃគូ ។

"អ្នករៀបចំកម្មវិធីថៃមានសក្តានុពលខ្ពស់ និងត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយក្នុងតំបន់នេះ" Malee Choklumlerd អគ្គនាយក DITP បាននិយាយ ។ "ជាមួយកំណើនសេដ្ឋកិច្ចយ៉ាងរហ័ស ប្រទេសមីយ៉ាន់ម៉ាគឺជាទីផ្សារ​គួរ​ឲ្យចាប់អារម្មណ៍សម្រាប់ជំនួញរៀបចំកម្មវិធី ។

"អ្នករៀបចំកម្មវិធីថៃមានគុណសម្បត្តិជាងអ្នកផ្សេង ពាក់ព័ន្ធនឹងទីតាំងជិត ដែលនាំឲ្យងាយស្រួលដឹកជញ្ជូន និង​មាន​តម្លៃទាប ។ បន្ថែមទៀត ប្រជាជនមីយ៉ាន់ម៉ាមានអាកប្បកិរិយាវិជ្ជមានចំពោះប្រជាជនថៃ និងផលិតផលថៃ ។"

 

 

Issue 63

ប្រាក់ចំណេញបានទទួលពីពិព័រណ៍ត្បូងមានតម្លៃ និងគ្រឿងអលង្ការទីក្រុងបាងកកលើកទី 59 (BGJF 59) ដែលបាន​ប្រារព្វឡើងដោយ DITP ក្នុងខែកុម្ភៈ ត្រូវបានរំពឹងទុកថាលើសពីឆ្នាំមុនៗ ។

"DITP សង្ឃឹមថាតម្លៃលក់ដែលទទួលបានពីព្រឹត្តិការណ៍នឹងលើសពី 487 លានដុល្លារអាមេរិក (17 ពាន់លានបាត) ខណៈដែរព្រឹត្តិការណ៍ក្នុងខែកញ្ញា ឆ្នាំ2016 បានទទួលការលក់សរុប 475 លានដុល្លារអាមេរិក (16.69 ពាន់លានបាត" Apiradi Tantraporn រដ្ឋមន្រ្តីពាណិជ្ជកម្មបាននិយាយ ។

Malee Choklumlerd អគ្គនាយក DITP បានបន្ថែមថាព្រឹត្តិការណ៍បានបញ្ជាក់ពីកំណើនភាពល្បីល្បាញជាមួយ​អ្នក​តាំងពិព័រណ៍បរទេស ។ "ចំនួនអ្នក​តាំងពិព័រណ៍បរទេសគឺ 18% ខ្ពស់ជាងពិព័រណ៍មុន ។ វាក៏ទាក់ទាញភ្ញៀវជាង 23,000 នាក់​ពីជុំវិញពិភពលោក ។"

ប្រទេសថៃគឺជាអ្នកផលិត និងនាំចេញត្បូងមានតម្លៃ និងគ្រឿងអលង្ការពិភពលោកលំដាប់ទី 10 ។ វាបានបង្កើត 6.97 ពាន់លានដុល្លារអាមេរិក (243.9 ពាន់លានបាត) នៃតម្លៃការនាំចេញត្បូងមានតម្លៃ និងគ្រឿងអលង្ការ ដែលលើកលែងមាស ពីខែមករា ដល់ខែធ្នូ ឆ្នាំ 2016 ។

រដ្ឋមន្រ្តីពាណិជ្ជកម្មបាននិយាយថាការដឹកជញ្ជូនត្បូងមានតម្លៃ និងគ្រឿងអលង្ការ ដែលលើកលែងមាសរបស់ថៃ ត្រូវបានព្យាករណ៍កើនឡើង 5% សម្រាប់ឆ្នាំនេះ ដល់ 7.32 ពាន់លានដុល្លារអាមេរិក (256.6 ពាន់លានបាត) ។

ក្រុមហ៊ុនប្រហែល 730 ពីជុំវិញពិភពលោកបានចូលរួមការតាំងពិព័រណ៍ (ដែលជួលជាង 2,000 ស្តង់) ដែលបាន​ប្រារព្វ​ឡើងនៅសាល Challenger, Impact Muang Thong Thani, ទីក្រុងបាងកក ពីថ្ងៃទី 22 ដល់ 26 ខែកុម្ភៈ ។

Issue 63

ក្រសួងពាណិជ្ជកម្ម និងវេទិកាបណ្តាញអាស៊ាន C asean បានដំណើរការការស៊ីជម្រៅ CLMV: គម្រោងនគរូបនីយកម្ម​នៅថ្ងៃទី 17 ខែកុម្ភៈ ដើម្បីជួយសហគិ្រនថៃស្វែងរកឱកាសជំនួញក្នុងទីក្រុងដែលមានសក្តានុពលក្នុងប្រទេស​កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ។

"ទីក្រុងសៀមរាបនៃប្រទេសកម្ពុជា ទីក្រុងម៉ាន់ដាល័យនៃប្រទេសមីយ៉ាន់ម៉ា ទីក្រុងចំប៉ាសាក់នៃប្រទេសឡាវ និងទីក្រុងហៃផុងនៃប្រទេសវៀតណាមគឺជាគោលដៅនៃអ្នកវិនិយោគថៃ ជាពិសេសសម្រាប់វិស័យសំណង់" Winichai Chaemchaeng អនុរដ្ឋមន្រ្តីពាណិជ្ជកម្មបាននិយាយ ។ "MoC និង C asean បានរៀបចំគម្រោងនេះដើម្បីបង្កើតបណ្តាញជំនួញរវាងសហគ្រិនថៃ និងអ្នកតំណាងពីវិស័យសាធារណៈ និងឯកជនក្នុងប្រទេស CLMV ។

"ពួកយើងនឹងរៀបចំដំណើរជំនួញមួយចំនួនទៅទីក្រុងទាំងនេះ ដែលអនុញ្ញាតឲ្យសហគ្រិនថៃប្រឡូកក្នុងទីផ្សារពិត និង​ស្វែងរកដៃគូដែលមានសក្តានុពល" គាត់បានបន្ថែម ។

សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងនេះ សូមអ៊ីម៉ែល អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ ឬហៅទូរស័ព្ទទៅ +662-785-9093។

 

Issue 63

ប្រទេសថៃកំពុងកំណត់កំណើននាំចេញ 5% ក្នុងឆ្នាំនេះ ឧបនាយករដ្ឋមន្រ្តី Somkid Jatusripitak បាននិយាយក្រោយពីកិច្ចប្រជុំជាមួយអនុព័ន្ធពាណិជ្ជកម្មថៃនៅក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី 20 ខែកុម្ភៈ ។

"វាត្រូវបាននាំផ្លូវដោយការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ពួកយើង និងតម្លៃខ្ពស់នៃ​ផលិតផលកសិកម្ម" Jatusripitak បានបន្ថែម ។

គាត់ក៏ប្រកាសពីគោលដៅកំណើននាំចេញសម្រាប់ទីផ្សារនីមួយៗ – កំណើន 3.2% នៃសហរដ្ឋអាមេរិក 3% នៃប្រទេសសហព័ន្ធអឺរ៉ុប 4% នៃប្រទេសចិននិងជប៉ុន 5% នៃប្រទេសសមាជិកអាស៊ាន 2% នៃតំបន់មជ្ឈឹមបូព៌ា និង 2.5% នៃទ្វីបអាហ្វ្រិក ។

 

367962