Issue 63

ប្រាក់ចំណេញបានទទួលពីពិព័រណ៍ត្បូងមានតម្លៃ និងគ្រឿងអលង្ការទីក្រុងបាងកកលើកទី 59 (BGJF 59) ដែលបាន​ប្រារព្វឡើងដោយ DITP ក្នុងខែកុម្ភៈ ត្រូវបានរំពឹងទុកថាលើសពីឆ្នាំមុនៗ ។

"DITP សង្ឃឹមថាតម្លៃលក់ដែលទទួលបានពីព្រឹត្តិការណ៍នឹងលើសពី 487 លានដុល្លារអាមេរិក (17 ពាន់លានបាត) ខណៈដែរព្រឹត្តិការណ៍ក្នុងខែកញ្ញា ឆ្នាំ2016 បានទទួលការលក់សរុប 475 លានដុល្លារអាមេរិក (16.69 ពាន់លានបាត" Apiradi Tantraporn រដ្ឋមន្រ្តីពាណិជ្ជកម្មបាននិយាយ ។

Malee Choklumlerd អគ្គនាយក DITP បានបន្ថែមថាព្រឹត្តិការណ៍បានបញ្ជាក់ពីកំណើនភាពល្បីល្បាញជាមួយ​អ្នក​តាំងពិព័រណ៍បរទេស ។ "ចំនួនអ្នក​តាំងពិព័រណ៍បរទេសគឺ 18% ខ្ពស់ជាងពិព័រណ៍មុន ។ វាក៏ទាក់ទាញភ្ញៀវជាង 23,000 នាក់​ពីជុំវិញពិភពលោក ។"

ប្រទេសថៃគឺជាអ្នកផលិត និងនាំចេញត្បូងមានតម្លៃ និងគ្រឿងអលង្ការពិភពលោកលំដាប់ទី 10 ។ វាបានបង្កើត 6.97 ពាន់លានដុល្លារអាមេរិក (243.9 ពាន់លានបាត) នៃតម្លៃការនាំចេញត្បូងមានតម្លៃ និងគ្រឿងអលង្ការ ដែលលើកលែងមាស ពីខែមករា ដល់ខែធ្នូ ឆ្នាំ 2016 ។

រដ្ឋមន្រ្តីពាណិជ្ជកម្មបាននិយាយថាការដឹកជញ្ជូនត្បូងមានតម្លៃ និងគ្រឿងអលង្ការ ដែលលើកលែងមាសរបស់ថៃ ត្រូវបានព្យាករណ៍កើនឡើង 5% សម្រាប់ឆ្នាំនេះ ដល់ 7.32 ពាន់លានដុល្លារអាមេរិក (256.6 ពាន់លានបាត) ។

ក្រុមហ៊ុនប្រហែល 730 ពីជុំវិញពិភពលោកបានចូលរួមការតាំងពិព័រណ៍ (ដែលជួលជាង 2,000 ស្តង់) ដែលបាន​ប្រារព្វ​ឡើងនៅសាល Challenger, Impact Muang Thong Thani, ទីក្រុងបាងកក ពីថ្ងៃទី 22 ដល់ 26 ខែកុម្ភៈ ។

367153