TradeWinds

Issue 65

លេខាធិការអចិន្ត្រៃយ៍ពាណិជ្ជកម្មប៉ាគីស្ថាន ឯកឧត្តម Mohammad Younus Dagha បានជួបប្រជុំជាមួយរដ្ឋលេខាធិការអចិន្រ្តៃយ៍ពាណិជ្ជកម្ម លោក Wiboonlasana Ruamraksa នៅក្រសួងពាណិជ្ជកម្ម ប្រទេសថៃ នៅថ្ងៃទី 21 ខែមេសា ដើម្បីពិភាក្សាអំពីជំនួញ និងការវិនិយោគ រវាងប្រជាជាតិទាំងពីរ។

លោក Ruamraksa បានមានប្រសាសន៍ថា "ប្រទេសថៃកំពុងតែចរចាកិច្ចព្រមព្រៀងជំនួញសេរី (FTA) ជាមួយប្រទេសប៉ាគីស្ថាន ដើម្បីកាត់បន្ថយរបាំងពន្ធគយ និងរបាំងមិនមែនពន្ធគយនៅក្នុងជំនួញ និងដើម្បីអនុញ្ញាតឱ្យប្រទេសថៃនាំចូលវត្ថុធាតុ​ដើមកាន់តែច្រើនពីប្រទេសប៉ាគីស្ថាន"។

ក្នុងឆ្នាំ 2016 ប្រទេសប៉ាគីស្ថានគឺជាដៃគូជំនួញធំបំផុតទី 38 របស់ប្រទេសថៃ។ រយៈពេលជាងប្រាំឆ្នាំកន្លងមកនេះ តម្លៃជំនួញរវាងប្រទេសថៃ និងប្រទេសប៉ាគីស្ថានជាមធ្យមគឺ US$1,04 ពាន់លាន ជាមួយនឹងកំណើនប្រចាំឆ្នាំ 2,33%

 

Issue 65

ប្រទេសថៃ និងប្រទេសរុស្ស៊ីបានព្រមព្រៀងកាត់របាំងជំនួញ បន្ទាប់ពីកិច្ចប្រជុំរួមគ្នានៃជំនួញរបស់ប្រទេសទាំងពីរ និងអនុគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច ដែលបានប្រារព្ធនៅថ្ងៃទី 21 ខែមេសា។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកស្រី Apiradi Tantraporn បានមានប្រសាសន៍ថា នៅក្នុងកិច្ចប្រជុំ មានការព្រមព្រៀងថាកាត់បន្ថយរបាំងជំនួញ និងការវិនិយោគ ដែលផ្តោតគោលដៅបង្កើនប្រាំដងក្នុងជំនួញពីរវិធីក្នុងឆ្នាំ 2019 ជាមួយនឹងតម្លៃជំនួញ US$10 លាន។

ប្រទេសទាំងពីរក៍នឹងធ្វើការសិក្សាលទ្ធភាពនៅលើកិច្ចព្រមព្រៀងជំនួញសេរី (FTA) រវាងប្រទេសថៃ និងសហភាពសេដ្ឋកិច្ចអាស៊ីអឺរ៉ុប ដែលរួមមានរុស្ស៊ី កាហ្សាក់ស្តង់ បេឡារុស អាម៉ានី និងកៀហ្ស៊ីស៊ីស្ថាន។

 

Issue 65

អគ្គនាយក DITP លោក Malee Choklumlerd បានមានប្រសាសននៅថ្ងៃទី 17 ខែមេសាថា អតិថិជនចិនបានត្រៀមខ្លួនចំណាយលុយកាន់តែច្រើនលើគុណភាពខ្ពស់ អាហារ និងភេសជ្ជៈសុខភាព។

ទិន្នន័យពីមជ្ឈមណ្ឌលជំនួញថៃក្នុងទីក្រុង Chengdu បានលាតត្រដាងថា មានតម្រូវការខ្ពស់ជាងសម្រាប់អាហារសុខភាព និងអាហារដែលផលិតផលពីផលិតផលធម្មជាតិ ដោយសារតែអតិថិជនចិនប្រែជាមានស្មារតីលើសុខភាពកាន់តែកើនឡើង។ ក្នុងឆ្នាំ 2015 ភេសជ្ជៈដែលបង្ហាញអត្រាលូតលាសខ្ពស់បំផុតគឺទឹកដូង (30%) បន្ទាប់មកគឺទឹកសណ្តែក (6%) និងទឹកដោះគោអាម៉ង់ (4%)។

លោក Choklumlerd បានមានប្រសាសន៍ថា "អាហារ និងភេសជ្ជៈសន្ដានុពលថៃសម្រាប់ទីផ្សារចិនរួមមានផ្លែឈើស្រស់ ផ្លែឈើស្ងួត និងទឹកផ្លែឈើ ដូចជាទឹកដូង និងទឹកស្វាយ។

 

Issue 65

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកស្រី Apiradi Tantraporn បានថ្លែងកាលពីថ្ងៃទី 21 ខែមេសាថា ក្រសួងពាណិជ្ជកម្មបានលើកទឹកចិត្តសហគ្រិនថៃក្នុងការនាំចេញផលិតផលបន្ថែមទៀតទៅប្រទេសឥណ្ឌូនេស៊ី ដែលសក្តានុពលទីផ្សារធំបំផុតមួយក្នុងតំបន់អាស៊ាន។

លោកស្រី Tantraporn បានមានប្រសាសន៍ថា "ជនជាតិឥណ្ឌូនេស៊ីប្រហែល 10 ទៅ 20 លាននាក់ ឬ 10% នៃចំនួនប្រជាជនសរុបមានថាមពលទិញខ្ពស់ខ្លាំង ហើយត្រូវការផលិតផលមានគុណភាពល្អ"។ "អាជីវកម្មថៃគួរតែផ្ដោតលើទីក្រុងសំខាន់ៗចំនួនបួន ដូចជា Jakarta, Medan, Surabaya និង Makassar ដែលមានកំពង់ផែ ហើយអាចប្រើជាមជ្ឈមណ្ឌលចែកចាយទៅកាន់ផ្នែកដទៃទៀតនៃប្រទេស។"

ក្នុងឆ្នាំ 2016 តម្លៃជំនួញរវាងប្រទេសថៃ និងប្រទេសឥណ្ឌូនេស៊ីគឺ US$14.45 លាន។

 

Issue 65

អគ្គនាយក DITP លោក Malee Choklumlerd បានមានប្រសាសន៍នៅថ្ងៃទី 30 ខែមីនាថា ការ​រីកចម្រើនលើ​រថយន្តដឹកអាហាររបស់ប្រទេសឈីលី បានផ្ដល់ឱកាសដ៏អស្ចារ្យសម្រាប់សហគ្រិនថៃ ក្នុងការនាំចេញយានយន្ត និងគ្រឿងបន្លាស់យានយន្តទៅប្រជាជនអាមេរិកខាងត្បូងនេះ។

យោងតាមមជ្ឈមណ្ឌលជំនួញថៃនៅ Santiago ចំនួនអ្នកបើករថយន្តដឹកអាហារក្នុងប្រទេសឈីលីបានកើនឡើងពី 800 ក្នុងឆ្នាំ 2016 ទៅដល់ 1,200 ក្នុងឆ្នាំ 2017។

ទីប្រឹក្សារដ្ឋមន្រ្តីក្រសួង (ពាណិជ្ជកម្ម) Chulalak Khemthong បានមានប្រសាសន៍ថា "បច្ចុប្បន្ន ប្រទេសថៃគឺជាអ្នកផ្គត់ផ្គង់រថយន្តដឹកទំនិញ និងរថយន្តដឹកទំនិញធន់ធ្ងន់ធំបំផុតដែលបានប្រើនៅក្នុងឧស្សាហកម្មរុករករ៉ែនៅក្នុងប្រទេសឈីលី"។ "ការរីកចម្រើនរថយន្ដដឹកអាហារបាននាំទៅរកតម្រូវការខ្ពស់ជាងសម្រាប់រថយន្តដឹកទំនិញតូចៗ ត្រីចក្រយានយន្ត និងរថយន្តដឹកទំនិញ ដែលអាចកែប្រែបានសម្រាប់ប្រើប្រាស់ក្នុងអាជីវកម្មរថយន្ដដឹកអាហារ។ វាជាឱកាសដ៏អស្ចារ្យសម្រាប់សហគ្រិនថៃក្នុងការពង្រីកចំណែកទីផ្សាររបស់ខ្លួន និងនាំចេញគ្រឿងបន្លាស់រថយន្ដទៅប្រទេសឈឺលី ខណៈពេលម្ចាស់ភោជនីយដ្ឋានថៃក៏អាចបើកអាជីវកម្មថ្មីៗនៅទីនេះ។"

 

Issue 65

អនុរដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម Winichai Chaemchaeng បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធ Bangkok International Gift and Houseware Fair (BIG + BIH April 2017) រៀបចំឡើងដោយ DITP ក្នុង​កិច្ច​សហប្រតិបត្តិការជាមួយសហព័ន្ធផលិតផលបែបទរស់នៅថៃ និងសមាគមរចនា និងវត្ថុ នៅថ្ងៃទី 19 ខែមេសា។

ពិព័រណ៌ ដែលបានដំណើរការចាប់ពីថ្ងៃទី 19 ដល់ថ្ងៃទី 23 ខែមេសានៅ BITEC, Bangna មានលក្ខណៈពិសេសច្រើន​ជាង 1,000 ស្តង់ដែលទាំងអ្នកតាំងពិព័រណ៍ថៃ និងអន្ដរជាតិតាំងបង្ហាញផលិតផលរបស់ខ្លួនសម្រាប់អ្នកទិញពីទូទាំងពិភពលោក។ ការបង្ហាញបានទាក់ទាញអ្នកទស្សនាច្រើនជាង 45,000 នាក់ និងបានបង្កើតតម្លៃការលក់ប្រហែល 22 លាន US$ (800 លានបាត)។

 

367991