TradeWinds

Issue 62

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម Apiradi Tantraporn បានចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ 2017 ដែលបានប្រារព្វឡើងនៅទីក្រុងដាវ៉ូស ប្រទេសស្វីស ពីថ្ងៃទី 17 ដល់ 20 ខែមករា ។

"ខ្ញុំបានជួបជាមួយថ្នាក់ដឹកនាំពីក្រុមហ៊ុនអន្តរជាតិ និងបានអញ្ជើញពួកគេមកវិនិយោគ​ក្នុង​ប្រទេសថៃ ដែលជាប្រទេសកំពុងព្យាយាមពង្រីកឧស្សាហកម្មថ្មី" Tantraporn បាននិយាយ​ពី​វេទិកា ។

Tantraporn បានពិភាក្សាជាមួយ Grahame Dixie នាយកប្រតិបត្តិ Grow Asia អំពីកិច្ចសហប្រតិបត្តិការដែលអាចមាន ក្នុងការធ្វើឲ្យវិស័យកសិកម្មថៃប្រសើរឡើង និងការអភិវឌ្ឍផលិត​ផលកសិកម្មកែច្នៃ ។

 

Issue 62

អ្នកទិញដប់បីនាក់ពី Kish Free Zone ក្នុងប្រទេសអ៊ីរ៉ង់ បានជួបជាមួយផលិតករថៃជាង 60 នាក់នៅ Centara Grand, Central Plaza, Ladprao ទីក្រុងបាងកក នៅថ្ងៃទី 19 ខែមករា ជាផ្នែកនៃ​សកម្មភាពផ្គូរផ្គងមុខជំនួញ ដែលរៀបចំឡើងដោយ DITP ។

"អ្នកទិញអ៊ីរ៉ង់បានទិញផលិតផលថៃសម្រាប់ចែកចាយក្នុងប្រទេសរបស់ពួកគេ ក្នុងអំឡុង Nowruz បុណ្យចូលឆ្នាំថ្មីអ៊ីរ៉ង់ នៅចុងខែមិនា" Apiradi Tantraporn រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម​ បាននិយាយ ជាសរុបកិច្ចព្រមព្រៀងតម្លៃ 13 លានដុល្លារអាមេរិកត្រូវបានរៀបចំ​នៅ​ពេលជួបជុំ។

ផលិតផលថៃដែលមានចំណាប់អារម្មណ៍ខ្លាំង រួមមានត្បូង និងគ្រឿងអលង្ការ សម្លៀកបំពាក់​កុមារ សិល្បៈកម្ម ឧបករណ៍តុបតែងផ្ទះ គ្រឿងសង្ហារឹមឈើ ឧបករណ៍ផ្ទះបាយធ្វើ​ពី​ប្លាស្ទិក និង​ផ្លែឈើកំប៉ុង ។

 

Issue 62

ក្រសួងពាណិជ្ជកម្មបានតែងតាំងតំណាងពាណិជ្ជកម្មប្រចាំប្រទេសរុស្ស៊ី និងប្រទេសកាហ្សាក់ស្តង់ ដើម្បីជួយបង្កើនការនាំចេញ និងវិនិយោគទុនក្នុងប្រទេសទាំងពីរ Malee Choklumlerd នាយកទូទៅ DITP បាននិយាយ នៅថ្ងៃទី 29 ខែធ្នូ ឆ្នាំ2016 ។

Ivan Nadein, តំណាងពាណិជ្ជកម្មប្រចាំទីក្រុងរុស្ស៊ី Vladivostok គឺជាអ្នកជំនួញដែលមានបទ​ពិសោធន៍ និងឯកទេសក្នុងការផ្គត់ផ្គង់ ខណៈដែរ Aigul Sultanova អ្នកជំនាញផ្គូរផ្គងមុខជំនួញ និងការរៀបចំព្រឹត្តិការណ៍ទទួលខុសត្រូវលើទីផ្សារប្រទេសកាហ្សាក់ស្តង់ ។

សម្រាប់ព័ត៌មានបន្ថែមអំពីឱកាសជំនួញក្នុង Vladivostok និងប្រទេសកាហ្សាក់ស្តង់ សូមផ្ញើ អ៊ីមែលទៅ​ការិយាល័យ DITP នៅទីក្រុងម៉ូស្គូ តាម អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ ឬទាក់ទង Ivan តាម អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ ឬ Sultanova តាម អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

 

Issue 62

ហាងទំនិញ 759 របស់ទីក្រុងហុងកុងបានទទួលការដឹកដំបូងនៃ ហម ម៉ាលិ ថៃ និងអង្ករថៃ​ផ្សេងទៀត សរុប 136 តោនពី Siam Diamond Export Thailand, Wittayakorn Maneenetr នាយកប្រតិបត្តិការិយាល័យ DITP នៅទីក្រុងហុងកុង បានបញ្ជាក់ នៅថ្ងៃទី 12 ខែមករា ។

"វាជាផ្នែកនៃអនុស្សារណៈយោគយល់គ្នា (MoU) រវាងហាងទំនិញដ៏ធំរបស់ទីក្រុងហុងកុង និង Siam Diamond ដែលត្រូវបានចុះហត្ថលេខាក្នុងខែវិច្ឆិកា ឆ្នាំ 2016," Maneenetr បាននិយាយ "ក្រោម MoU ហាង 759 នឹងនាំចូលអង្ករ 10,000 តោនពី Siam Diamond ។"

 

Issue 62

ការហាមឃាត់នាំចូលបង្គាស្រស់របស់ប្រទេសអូស្រ្តាលីនឹងមិនប៉ះពាល់ដល់អ្នកនាំចេញថៃទេ ដោយពួកគេភាគច្រើននាំចេញទៅប្រទេសជ្រុងម្ខាងទៀត ជាបង្គាចម្អិនហើយ ឬបានកែច្នៃ Apiradi Tantraporn រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បាននិយាយ នៅថ្ងៃទី 13 ខែមករា ។

ការិយាល័យ DITP ក្នុងទីក្រុងស៊ីដនីបានរាយការណ៍ថាប្រទេសអូស្រ្តាលីបានប្រកាសពីការ​ព្យួរការនាំចូលបង្គាស្រស់ សាច់បង្គាស្រស់ និងសាច់បង្គាស្រស់ដែលបានប្រឡាក់គ្រឿងហើយ រយៈ ពេលប្រាំមួយខែ គិតពីថ្ងៃទី 9 ខែមករា ។

"ក្រសួងនឹងតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានភាពនេះ ។ ទោះបីជា ប្រទេសអូស្ត្រាលី​មិន​មែនជាទីផ្សារធំបំផុតសម្រាប់នាំចេញបង្គាថៃ វាជាទីផ្សារតម្លៃខ្ពស់ជាមួយស្តង់ដារ​គុណ​ភាព​តឹងរ៉ឹង ។ សមត្ថភាពនាំចេញផលិតផលទៅទីផ្សារនេះ នឹងបង្កើនភាពជឿជាក់នៃការនាំចេញ​បង្គាថៃទៅទីផ្សារសកល" Tantraporn បាននិយាយ ។

ប្រទេសថៃបាននាំចេញបង្គាកែច្នៃមានតម្លៃ 31 លានដុល្លារអាមេរិក ទៅប្រទេសអូស្រ្តាលី​ក្នុង 11 ខែដំបូងនៃឆ្នាំ 2016 កើនឡើង 15% ពីឆ្នាំមុន ។ ប្រទេសអូស្រ្តាលីគឺទីផ្សារធំបំផុតទីប្រាំ​សម្រាប់បង្គាថៃបន្ទាប់ពីសហរដ្ឋអាមេរិក ប្រទេសជប៉ុន ប្រទេសវៀតណាម និងប្រទេសកាណាដា។

 

Issue 62

ហាង Costco ប្រទេសម៉ិចស៊ិចបាននាំចូលអង្ករថៃ 112 តោន សម្រាប់ធ្វើការចែកចាយ​តាម​រយៈ​ សាខាទាំង 32 របស់ខ្លួន ក្នុងរដ្ឋ 18 នៃប្រទេសម៉ិចស៊ិច តាំងពីពាក់កណ្តាលខែមករា ។

"ម៉ិចស៊ិចនឹងក្លាយជាមូលដ្ឋានសម្រាប់ចែកចាយអង្ករថៃដល់ប្រទេសផ្សេងទៀតក្នុងតំបន់អាមេរិ​ក​កណ្តាល ជាពិសេសប្រទេសប៉ាណាម៉ា និងប្រទេសគូបាដែលជាទីផ្សារមានសក្តានុពល" Malee Choklumlerd អ្នក​ដឹកនាំទូទៅ DITP បាននិយាយ នៅថ្ងៃទី 12 ខែមករា ។

ក្នុងឆ្នាំ 2015 ប្រទេសថៃបាននាំចេញអង្ករ 16,167 តោន ដែលមានតម្លៃ 6.6 លានដុល្លារអាមេរិក។ មជ្ឈមណ្ឌលពាណិជ្ជកម្មថៃក្នុងប្រទេសម៉ិចស៊ិច បានអញ្ជើញអ្នកនាំចូលអង្ករពីប្រទេស​ម៉ិចស៊ិច ប្រទេសប៉ាណាម៉ា និងប្រទេសគូបាទៅទស្សនៈកិច្ច THAIFEX – ពិភពអាហារអាស៊ីក្នុងប្រទេសថៃ ដែលនឹង​ប្រព្រឹត្តទៅពីថ្ងៃទី 31 ខែឧសភា ដល់ថ្ងៃទី 4 ខែមិថុនា នៅ IMPACT Muang Thong Thani, ទីក្រុងបាងកក ។

 

368095