Issue 69

DITP និង Reed Tradex បានរៀបចំកម្មវិធីពិពណ៌ពាណិជ្ជកម្ម TILOG-LOGISTIX 2017 ចាប់ពីថ្ងៃទី 16 រហូតដល់ថ្ងៃទី 18 ខែសីហា នៅ BITEC បាងណា ទីក្រុងបាងកក ដែលមានបំណងប្រមូលផ្តុំអ្នកផ្តល់សេវាកម្មផ្នែកភ័ស្តុភារទាំងឡាយដែលមកពីប្រទេសទាំងឡាយនៅជុំវិញពិភពលោក ព្រមទាំងបង្ហាញសមត្ថភាពរបស់ក្រុមហ៊ុនភ័ស្តុភារនៃប្រទេសថៃផងដែរ។

ម៉ាកសញ្ញាឈានមុខគេប្រហែល 415 ម៉ាកសញ្ញានៅក្នុងឧស្សាហកម្មភ័ស្តុភារមកពី 25 ប្រទេស បានតាំងបង្ហាញសេវាកម្ម និងដំណោះស្រាយផ្នែកភ័ស្តុភាររបស់ពួកគេ។ ការតាំងបង្ហាញនេះបានស្វាគមន៍សហគ្រិន អ្នកដែលមានវិជ្ជាជីវៈផ្នែកភ័ស្តុភារ អ្នកនាំចេញ និងអ្នកនាំចូលចំនួន 7,525 នាក់ដែលមកពីផ្នែកជាច្រើននៅទូទាំងប្រទេសអាស៊ាន + 6 និងលើសពីនេះទៀត ​បានចូលរួមនៅក្នុងកិច្ចពិភាក្សាអំពីអាជីវកម្ម ការធ្វើជាសាក្សីចំពោះនិន្នានការចុងក្រោយបង្អស់របស់ឧស្សាហកម្មនេះ និងបង្កើតសហគមភ័ស្តុភារដែលកាន់រឹងមាំមួយ។

គេបានធ្វើការប៉ាន់ស្មានថា ទឹកប្រាក់ជាង US$9 លាន (300 លានបាត) នៃការធ្វើជំនួញ បានទទួលពីការចរចាអាជីវកម្មនៅក្នុងពិធីពិពណ៌នេះ។

 

366013