Issue 67

អនុរដ្ឋមន្រ្តីពាណិជ្ជកម្ម លោក Winichai Chaemchaeng បានមានប្រសាសន៍​នៅពេលបើកដំណើរការនូវគម្រោង Tai Le Gou នៅថ្ងៃទី 7 ខែមិថុនា ថា DITP, Charoen Pokphand Group and Loxley ដែលដើរតួជាទីប្រឹក្សាប្រចាំតំបន់ បានចូលរួមកម្លាំងគាំទ្រដល់ SME ថៃ ក្នុងការពង្រីកបណ្តាញចែកចាយផលិត​ផលរបស់ពួកគេក្នុងប្រាំមួយទីក្រុងធំៗក្នុងប្រទេសចិន។

ក្រោមគម្រោងនេះ ទីប្រឹក្សាប្រចាំតំបន់នឹងជ្រើសរើសផលិតផលមាន​សក្តានុពលនៅក្នុងបីបួនប្រភេទ ដូចជាកសិកម្ម ផលិតផលកសិកម្ម​ដែលកែច្នៃរួច ផលិតផលសុខភាព និងសម្រស់ និងម្ហូបអាហារ ហើយ​ចែកចាយផលិតផលទាំងនេះតាមរយៈហាងរបស់ពួកគេនៅទីក្រុងសៀងហៃ ប៉េកាំង, Chengdu, Shenzhen, Shantou និង Guangzhou, ដែលជា​កន្លែង​មានតម្រូវការខ្ពស់សម្រាប់ផលិតផលថៃ។

អគ្គនាយក DITP Malee Choklumlerd បានមានប្រសាសន៍ថា "គម្រោង Tai Le Gou នឹងដំណើរការចាប់ពីឥឡូវនេះរហូតដល់បំណាច់​ខែកុម្ភៈឆ្នាំ 2018។ យើងរំពឹងថាវានឹងជួយជំរុញតម្លៃនាំចេញផលិតផលថៃទៅប្រទេសចិន និងធ្វើឱ្យផលិតផលទទួលបានការទទួលយកកាន់តែច្រើនក្នុងចំណោម​អតិថិជនចិន"។

 

366035