Issue 67

ការនាំចេញអគ្គិសនី និងគ្រឿងអេឡិចត្រូនិចរបស់ប្រទេសថៃកើនឡើង 7% ក្នុងត្រីមាសទីមួយនៃឆ្នាំ 2017 បើប្រៀបធៀបទៅរយៈពេលដូចគ្នាឆ្នាំមុន អគ្គិសនី និងគ្រឿងអេឡិចត្រូនិច ទូរគមនាគមន៍ និងក្លឹបឧស្សាហកម្ម​ស្រដៀងគ្នាបានរាយការណ៍កាលពីថ្ងៃទី 20 ខែមិថុនា។

ផលិតផលនាំចេញសំខាន់ៗរួមមានប្រដាប់ប្ប្រើប្រាស់ក្នុងផ្ទះ និងផលិតផល IT ខណៈពេលទីផ្សារនាំចេញសំខាន់គឺសហរដ្ឋអាមេរិក ប្រទេសក្នុងតំបន់​អាស៊ាន សហភាពអឺរ៉ុប ប្រទេសជប៉ុន និងប្រទេសចិន។

អគ្គនាយក DITP Malee Choklumlerd បានមានប្រសាសន៍ថា "ផលិតផល​របស់ប្រទេសថៃត្រូវបានទទួលស្គាល់យ៉ាងច្បាស់ជាសកល ហើយយើង​បន្ដផ្ដល់ជូនផលិតផលប្រកបដោយភាពច្នៃប្រឌិតដល់ពិភពលោក"។

DITP និងដៃគូនានានឹងរៀបចំការបង្ហាញ Bangkok RHVAC និង Bangkok E&E ចាប់ពីថ្ងៃទី 7 ដល់ ថ្ងៃទី 10 ខែកញ្ញានៅ BITEC, Bang Na, ទីក្រុងបាងកក ដើម្បីបង្ហាញនិន្នាការបច្ចេកវិទ្យាចុងក្រោយបង្អស់នៅក្នុងវិស័យទាំងនេះ។ DITP មានបំណងនាំស្តង់ពិព័រណ៍ប្រហែល 1,000 ស្តង់ និងទាក់ទាញអ្នកទស្សនាជាង 10.000 នាក់មកកាន់ការតាំងពិព័រណ៍នេះ។

365196