Issue 59

DITP និង Reed Tradex បានរួមគ្នារៀបចំពិព័រណ៍ពាណិជ្ជកម្ម TILOG-LOGISTIX 2016 ដើម្បីរួម​បញ្ចូលគ្នារវាងក្រុមហ៊ុនផ្តល់សេវាផ្នែកភ័ស្តុភារដែលមកពីប្រជាជាតិ ASEAN+6 និងប្រទេសផ្សេងៗទៀត ខណៈពេលនោះក៏បង្ហាញផងដែរថា ភ័ស្តុភាររបស់ប្រទេសថៃគឺស្របតាមស្តង់ដារពិភពលោក។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម Apiradi Tantraporn បានមានប្រសាសន៍ថា "នេះគឺជាឆ្នាំទី 13 នៃពិព័រណ៍ TILOG។ បច្ចុប្បន្នការបង្ហាញនេះមានគំនិតទូលំទូលាយជាងមុន និងមានលក្ខណៈជាអន្តរជាតិច្រើនជាងមុន ខណៈពេលដែលវាបញ្ជាក់យ៉ាងច្បាស់អំពីតួនាទីរបស់ប្រទេសថៃនៅក្នុងមជ្ឈមណ្ឌលភ័ស្តុភារ​នៅក្នុងតំបន់អាស៊ាន"។ "ពិព័រណ៍នេះនឹងធ្វើឲ្យក្រុមហ៊ុនផ្តល់សេវាភ័ស្តុភារទទួលស្គាល់អំពីសារៈសំខាន់​នៃការអភិវឌ្ឍសមត្ថភាពដើម្បីធ្វើការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ"។

TILOG-LOGISTIX 2016 ត្រូវបានប្រារព្វធ្វើឡើងចាប់ពីថ្ងៃទី 21 រហូតដល់ថ្ងៃទី 23 ខែកញ្ញា នៅ BITEC Bangna ទីក្រុងបាងកក ដែលមានអ្នកចូលរួមតាំងពិព័រណ៍មកពី 25 ប្រទេស តំណាងឲ្យ 415 ម៉ាកសញ្ញាឈានមុខគេនៅក្នុងឧស្សាហកម្មភ័ស្តុភារ។

 

375101