Issue 59

ក្រុមហ៊ុននាំចូលធំៗចំនួនបីរបស់ប្រទេសអាមេរិក – Lucky's Farmers Market, Grocers Specialty និង Mid-States Service និងក្រុមហ៊ុនរបស់ប្រទេសថៃចំនួន 30 ក្រុមហ៊ុនបានចូលរួមក្នុងសកម្មភាព​ផ្គូផ្គងអាជីវកម្មដែលបានរៀបចំឡើងដោយ DITP នៅទីក្រុងបាងកក នៅថ្ងៃទី 29 ខែកញ្ញា។

អគ្គនាយក DITP លោកស្រី Malee Choklumlerd បានមានប្រសាសន៍ថា "ក្រុមហ៊ុននានានៃប្រទេសថៃដែលមកពីឧស្សាហកម្មចំណីអាហារ និងភេសជ្ជៈ... បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។ យើងរំពឹងទុកថា ការលក់សរុបនឹងមានតម្លៃយ៉ាងតិច 12 លានដុល្លារអាមេរិក (420 លានបាត) នៅក្នុងឆ្នាំដំបូង"។ "ទឹកដូង នំធ្វើពីអង្ករសរីរាង្គ ប្រេងអង្ករ ផ្លែឈើក្រៀម/ផ្លែឈើក្រៀមកក និងទឹកជ្រលក់​កំពុងទទួលបានចំណាប់អារម្មណ៍ខ្លាំងជាងគេបំផុតពីក្រុមហ៊ុននាំចូលរបស់ប្រទេសអាមេរិក។"

Choklumlerd បានមានប្រសាសន៍បន្ថែមទៀតថា ទីផ្សារផលិតផលធម្មជាតិ និងផលិតផលសរីរាង្គ​របស់សហរដ្ឋអាមេរិកមានសក្កានុពលយ៉ាងខ្លាំងសម្រាប់ការអភិវឌ្ឍបន្តទៅមុខទៀត។ ទីផ្សារនេះបាន​ពង្រីកខ្លួនលើសពី 200% ក្នុងរយៈពេល 10 ឆ្នាំកន្លងទៅ ហើយគេរំពឹងទុកថា ចំណីអាហារសរីរាង្គនឹង​​កាន់កាប់ទីផ្សារ 20% នៃទីផ្សារចំណីអាហារទាំងមូលក្នុងពេលដ៏ខ្លីខាងមុខនេះ។

 

366832