Issue 59

DITP បានរៀបចំសកម្មភាពផ្គូផ្គងអាជីវកម្មមួយសម្រាប់ Khonan Shoji ដែលជាក្រុមហ៊ុនចែកចាយ​សម្ភារៈសំណង់ បរិក្ខារប្រើប្រាស់ក្នុងផ្ទះ និងផលិតផល DIY ដ៏ធំមួយនៃប្រទេសជប៉ុន និងក្រុមហ៊ុន​នាំចេញរបស់ប្រទេសថៃចំនួន 30 ក្រុមហ៊ុន ចាប់ពីថ្ងៃទី 5 រហូតដល់ថ្ងៃទី 6 ខែតុលា នៅការិយាល័យ DITP នៅទីក្រុងបាងកក។

អគ្គនាយក DITP គឺលោកស្រី Malee Choklumlerd បានមានប្រសាសន៍ថា "សកម្មភាពនេះទទួលបានជោគជ័យខ្លាំងណាស់ ហើយក្រុមហ៊ុនចែកចាយរបស់ប្រទេសជប៉ុនបានបង្ហាញចំណាប់អារម្មណ៍​វិជ្ជមានមកលើផលិតផលថៃ ជាពិសេសប្រអប់ផ្លាស្ទិចសម្រាប់ដាក់ម្ហូបអាហារ និងភេសជ្ជៈ សម្ភារៈ​ប្រើប្រាស់ក្នុងការបរិភោគអាហារ និងបរិក្ខារចរាចរណ៍។ យើងរំពឹងថា ការលក់ក្នុងមួយឆ្នាំនឹងមានតម្លៃ​យ៉ាងតិច 1.42 លានដុល្លារអាមេរិក (50 លានបាត)"។

បច្ចុប្បន្ន Khonan Shoji មានសាខាចំនួន 315 សាខានៅក្នុងប្រទេសជប៉ុន ហើយនាពេលថ្មីៗនេះ ក្រុមហ៊ុនបានបើកសាខាថ្មីមួយនៅក្នុងប្រទេសវៀតណាម។ DITP មានផែនការចែកចាយផលិតផលថៃ​ទៅកាន់ទីផ្សារនៃប្រទេសវៀតណាមតាមរយៈបណ្តាញនេះនាពេលអនាគត។

 

 

368758