Issue 59

នៅថ្ងៃទី 13 ខែតុលា រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកស្រី Apiradi Tantraporn បានមានប្រសាសន៍​ថា ក្រសួងពាណិជ្ជកម្ម និងវិស័យឯកជនកំពុងប្រឹងប្រែងធ្វើការដើម្បីជម្រុញការនាំចេញទៅកាន់ប្រទេស​​កម្ពុជា ប្រទេសឡាវ ប្រទេសមីយ៉ាន់ម៉ា និងប្រទេសវៀតណាម (CLMV)។

លោកស្រី Tantraporn បានមានប្រសាសន៍ថា "យើងបានជួបប្រជុំជាមួយវិស័យសាធារណៈ និង​វិស័យ​ឯកជនដែលមកពីប្រទេសថៃ និងប្រទេសជិតខាងដើម្បីពិភាក្សាអំពីការកាត់បន្ថយរនាំងនានា និង​ពង្រីក​ការធ្វើជំនួញ។ យើងក៏អាចរៀបចំសកម្មភាពផ្សេងៗទៀត ដូចជាពិព័រណ៌ពាណិជ្ជកម្ម សកម្មភាព​ផ្គូផ្គង​អាជីវកម្ម និងសិក្ខាសាលានានាដើម្បីគាំទ្របេសកកម្មរបស់យើង"។

ក្នុងឆ្នាំ 2015 ចំនួនការធ្វើពាណិជ្ជកម្មសរុបរវាងប្រទេសថៃ និងប្រទេស CLMV មានការកើនឡើងចំនួន 5% លើសពីការធ្វើពាណិជ្ជកម្មនៅឆ្នាំមុន ដែលមានតម្លៃជាង 911 លានដុល្លារអាមេរិក (32 ពាន់​លានបាត)។ ការធ្វើពាណិជ្ជកម្មនៅក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំនេះ គឺមានការធ្លាក់ចុះចំនួន 4% ដែលមានតម្លៃត្រឹមតែជាង 569 លានដុល្លារអាមេរិក (20 ពាន់លានបាត) តែប៉ុណ្ណោះ។

 

 

368724