Issue 59

DITP បានប្រារព្វពិធីធ្វើបទបង្ហាញអំពីការបញ្ជាក់ម៉ាកផលិតផលគួរជាទីទុកចិត្តរបស់ប្រទេសថៃ (TTM) 2016 នៅថ្ងៃទី 21 ខែតុលា នៅ BITEC Bangna ទីក្រុងបាងកក។

នៅក្នុងឆ្នាំ 2016 ក្រុមហ៊ុនចំនួន 32 បានទទួល TTM ដែលធ្វើឲ្យក្រុមហ៊ុន TTM ដែលមានការបញ្ជាក់សរុប​ចំនួន 696 ក្រុមហ៊ុន ចាប់តាំងពីពេលចាប់ផ្តើមរបស់ខ្លួននៅក្នុងឆ្នាំ 2012។

ML Kathathong Thongyai នាយកវិទ្យាស្ថានលើកតម្កើងការរចនា និងនវានុវត្តន៍នៃប្រទេសថៃបាន​មានប្រសាសន៍ថា "នៅឆ្នាំក្រោយ DITP នឹងរៀបចំសកម្មភាពជាច្រើនដើម្បីផ្សព្វផ្សាយអំពីម៉ាកសញ្ញាថៃដែលរួមបញ្ចូលទាំងព្រឹត្តិការណ៍ហាង T/MARK នៅក្នុងប្រទេសចិន ដើម្បីអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍នៃការប្រើប្រាស់ផលិតផល និងសេវាថៃដែលមានគុណភាពល្អ ព្រមទាំងការតាំងទីមជ្ឈមណ្ឌលចែកចាយនៅ Guangzhou ដើម្បីធ្វើការបង្ហាញផលិតផល និងសេវាដែលមានការបញ្ជាក់ TTM"។

TTM គឺជាស្លាកសញ្ញានៃផលិតផល និងសេវាដែលមានគុណភាពល្អអន្តរជាតិ — ការឯកភាពចំពោះ​ភាពល្អឥតខ្ចោះនៃផ្នែកជាច្រើន ចាប់ពីផលិតកម្មម្ហូបអាហារ ឧស្សាហកម្មធុនធ្ងន់ រចនាបថ​នៃជីវិត និងម៉ូដសម្លៀកបំពាក់ រហូតដល់ផលិតផលឱសថ និងសម្ភារៈស៉្បា។

 

 

366398