Issue 59

DITP បានធ្វើបទបង្ហាញអំពីពានរង្វាន់ឧត្តមភាពនៃការរចនា 2016 (DEmark) របស់ខ្លួន ទៅកាន់អ្នក​រចនាជនជាតិថៃដែលមានថ្វីដៃល្អដាច់គេនៅក្នុងពិធីមួយដែលត្រូវបានប្រារព្វធ្វើឡើងនៅថ្ងៃទី 21 ខែតុលា នៅ BITEC Bangna បាងកក។

ML Kathathong Thongyai នាយកវិទ្យាស្ថានលើកតម្កើងការរចនា និងនវានុវត្តន៍នៃប្រទេសថៃ បាន​មានប្រសាសន៍ថា "ឆ្នាំនេះ ក្រុមហ៊ុនចំនួន និងអ្នករចនាចំនួន 330 បានដាក់ជូននៅសម្ភារៈចំនួន 616 ដែលក្នុងនោះមានសម្ភារៈចំនួន 67 មកពីក្រុមហ៊ុនចំនួន 54 ទទួលបានរង្វាន់ស្លាកសញ្ញា DEmark។ ពានរង្វាន់បានទៅលើផលិតផលគ្រឿងសង្ហារិម (ប្រាំបួនរង្វាន់), រចនាបថក្នុងការរស់នៅ (26), ម៉ូដសម្លៀកបំពាក់ និងវាយនភ័ណ្ឌ (បួន), ឧស្សាហកម្ម (ប្រាំបួន), កញ្ចប់ចំណីអាហារ សុខភាព និងសម្ផស្ស (ប្រាំមួយ) និងការរចនាក្រាហ្វិច (13)។

បេសកកម្មរបស់រង្វាន់ DEmark គឺដើម្បីគាំទ្រក្រុមហ៊ុន និងអ្នករចនាដែលជាជនជាតិថៃ ក្នុងការបន្ថែម​គុណតម្លៃ និងធ្វើឲ្យមានភាពខុសប្លែកផ្នែករចនា និងការដំណើរការ។ រូបសញ្ញារបស់វា គឺជាការបញ្ជាក់​អំពីការរចនាល្អ និងស្តង់ដារគុណភាពអន្តរជាតិ។

 

 

365870