Issue 58

DITP បានប្រារព្ធកម្មវិធី ការនាំចេញផលិតផលបង្កើតថ្មី និងគំនិតច្នៃប្រឌិតរបស់ប្រទេសថៃឆ្នាំ 2016 (T.I.D.E. 2016) ពីថ្ងៃទី 15 ដល់ទី 18 ខែកញ្ញា នៅមជ្ឈមណ្ឌលសន្និបាតជាតិមហាក្សត្រី Sirikit ទីក្រុងបាងកក។

ព្រឹតិ្ដការណ៍នេះបង្ហាញជាពិសេសទៅតាមតំបន់ផ្សេងៗគ្នាជាច្រើនរួមមាន ការបង្ហាញនូវពិព័រផលិតផលបង្កើតថ្មីដែលមានផលិតផលបង្កើតថ្មី និងគំនិតច្នៃប្រឌិតអោយងាយស្រួលដល់បរិស្ថានជាង 300 កន្លែង, ផលិតផលបង្កើតថ្មីដែលបញ្ជាក់អោយដឹងពីអង្គភាពសាធារណៈ និងឯកជនឈានមុខរបស់ប្រទេសថៃ, តំបន់គំនិតច្នៃម៉ូតដែលបង្ហាញពីការច្នៃប្រឌិតល្អបំផុតពីប្រទេសថៃ និងពីអ្នករចនាម៉ូតបរទេស។

Chantira Jimreivat Vivatrat អគ្គនាយករងរបស់ DITP បាននិយាយថា "ការនាំចេញនៃផលិតផល និងការរចនាបង្កើតថ្មីរបស់ថៃបានកើនឡើងជាបន្ដបន្ទាប់ ដោយសារប្រទេសថៃគឺជាមូលដ្ឋានមួយយ៉ាងសំខាន់របស់ពិភពលោក។ យើងមានបំណងជម្រុញអោយប្រទេសថៃក្លាយជាមជ្ឈមណ្ឌលនៃផលិតផល និងការរចនាបង្កើតថ្មីក្នុងតំបន់អាស៊ាន។

 

366083