Issue 58

រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មលោកស្រី Apiradi Tantraporn បានប្រកាសកាលពីថ្ងៃទី 26 សីហា ថាក្រុមការងារនាំចេញ និងលើកកម្ពស់ការវិនិយោគក្រៅប្រទេស ស្ថិតក្រោមគណៈកម្មាធិការសហការសាធារណៈ និងឯកជនបានរៀបចំគម្រោងជាច្រើន ដើម្បីជួយសហគ្រិនថៃរុករកឱកាសអាជីវកម្មនៅក្នុងបណ្ដាប្រទេសដទៃ។

លោកស្រី Tantraporn បានបន្ថែមទៀតថា "ក្រុមការងារនេះអនុវត្ដយុទ្ធសាស្ដ្រ 'Friends Guide Friends' ដោយមានក្រុមហ៊ុនធំៗរបស់ថៃជួយអោយ SMEs បង្កើតអាជីវកម្មនៅប្រទេសជិតខាង។"

ក្នុងខែសីហា BJC ដែលជាក្រុមហ៊ុនពាណិជ្ជកម្មកំពូលមួយរបស់ប្រទេសថៃ និងក្រសួងពាណិជ្ជកម្មបានរៀបចំសកម្មភាពមួយ ដើម្បីផ្ដល់ពត៌មានអោយកាន់តែស៊ីជម្រៅអំពីទីផ្សារប្រទេសវៀតណាម ដើម្បីសន្យាជាមួយ SMEs ចំនួន 51 កិច្ចសន្យា និងបានរៀបចំការផ្គត់ផ្គង់អាជីវកម្មរវាងសហគ្រិនថៃ និងអ្នកចែកចាយវៀតណាម។

ក្រុមការងារក៏កំពុងតែពិចារណាចំពោះការបង្កើត AEC Town ក្នុងទីក្រុងភ្នំពេញប្រទេសកម្ពុជា និងមជ្ឈមណ្ឌលពាណិជ្ជកម្មវៀតណាម-ថៃ នៅទីក្រុងហូជីមិញ ជាមជ្ឈមណ្ឌលចែកចាយសម្រាប់ម៉ាកផលិតផលថៃក្នុងប្រទេសទាំងនោះ។

368096