Issue 58

DITP និងអង្គភាពពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន (JETRO) បានរៀបចំសិក្ខាសិលា និងសន្និសីទស្ដីពីការកសាងសមត្ថភាពសម្រាប់សហគ្រិនថៃក្នុងការគ្រប់គ្រងសណ្ឋាគារ និងសេវាបដិសណ្ឋារកិច្ចដែលជាប់ទាក់ទង ចាប់ពីថ្ងៃទី 5 ដល់ទី 6 កញ្ញា នៅសណ្ឋាគារ Dusit Thani ដើម្បីលើកកម្ពស់វិស័យបដិសណ្ឋារកិច្ចថៃទៅកាន់ពាណិជ្ជករដែលមកពីប្រទេសជប៉ុន និងបណ្ដាប្រទេសអាស៊ាន។

លោកស្រី Chantira Jimreivat Vivatrat អគ្គនាយករង DITP បានអោយដឹងថា "វិស័យសេវាកម្មនេះបានចូលរួមចំណែកប្រហែលជា 51.9% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះក្នុងឆ្នាំ 2015 ហើយប្រើកម្លាំងពលកម្ម 45%។ វិស័យបដិសណ្ឋារកិច្ចគឺជាសេវាដ៏សំខាន់មួយដែលរដ្ឋាភិបាលកំពុងតែយកចិត្ដទុកដាក់ ហើយវាបាននាំយកមកនូវប្រាក់ចំណូលជាច្រើនជូនប្រទេសជាតិ។"

ក្រសួងនឹងគាំទ្រ SMEs ថៃក្នុងវិស័យនេះ ដើម្បីធ្វើអាជីវកម្មឆ្ពោះទៅរកទីផ្សារបរទេសរួមមាន ប្រទេសជប៉ុន បណ្ដាប្រទេស CLMV (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម) ប្រទេសចិន ឥណ្ឌា និងអីរ៉ង់។ ពួកគេត្រូវបានលើកទឹកចិត្ដអោយទាញយកប្រយោជន៍ពីទីផ្សារទាំងនេះដោយការផ្ដល់នូវសេវាកម្មជាក្រុមដូចជា ការគ្រប់គ្រងសណ្ឋាគារ ស្ប៉ា ភោជនីយដ្ឋាន សាខាអាជីវកម្ម សំភារៈប្រើប្រាស់ក្នុងបន្ទប់ណ្ឋាគារ និងការផ្គត់ផ្គង់គ្រឿងសង្ហារឹម និងគ្រឿងតុបតែង។

368269