Issue 58

ក្រសួងពាណិជ្ជកម្មបានណែនាំអោយសហគ្រាសថៃបញ្ចូលវិស័យសេវារៀបចំបុណ្យសពជប៉ុន។

កាលពីថ្ងៃទី 2 កញ្ញា អគ្គនាយក DITP លោកស្រី Malee Choklumlerd បាននិយាយថា "ការិយាល័យពាណិជ្ជកម្មថៃក្នុងទីក្រុងតូក្យូបានរាយការណ៍ថា ប្រជាជនវ័យចំណាស់របស់ប្រទេសនេះបានជម្រុញឧស្សហកម្មសេវារៀបចំបុណ្យសព ហើយចំនួនអ្នកស្លាប់ខ្ពស់បំផុតបានធ្វើអោយកើនឡើងនូវតម្រូវការផលិតផលសម្រាប់សេវាកម្ម នៅពេលដែលមានមនុស្សស្លាប់"។ "អ្នកខ្លះក៏បានប្រារព្ធពិធីបុណ្យសពសម្រាប់សត្វចិញ្ចឹមជាទីស្រឡាញ់របស់ខ្លួនផងដែរ។"

Choklumlerd បានបន្ថែមថាឱកាសសម្រាប់សហគ្រិនថៃរួមមាន សំលៀកបំពាក់ ចេតិយ ផ្កាស្រស់ សំលៀកបំពាក់សត្វចិញ្ចឹម មឈូស និងវត្ថុអនុស្សាវរីយ៍។

យោងតាមវិទ្យាស្ថានស្រាវជ្រាវ Yano វិស័យនេះត្រូវបានគេព្យាករណ៍ទុកថានឹងមានតម្លៃ 17 ពាន់លានដុល្លារសហរដ្ឋអាមេរិក (ស្មើនឹង 590 ពាន់លានបាត) ក្នុងឆ្នាំនេះ ដែលកើនឡើង 0.3% បើប្រៀបទៅនឹងឆ្នាំមុន។

368003