Issue 57

ក្រសួងពាណិជ្ជកម្មបានជម្រុញអោយសហគ្រិនថៃធ្វើការតាំងបង្ហាញគ្រឿងម៉ាស៊ីនកសិកម្មដែលបង្កើតឡើងចុងក្រោយបង្អស់ក្នុងពិព័រ ត្រាក់ទ័រ & គ្រឿងម៉ាស៊ីនកសិកម្មរបស់ថៃ (THAITAM) 2016 ដែលនឹងត្រូវប្រារព្ធធ្វើឡើងពីថ្ងៃទី 2 ដល់ទី 11 ខែធ្នូ នៅសាកលវិទ្យាល័យ Kasetsart សាខាស្រុក Kamphaeng Saen ខេត្ដ Nakhon Pathom ។

រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មលោកស្រី Apiradi Tantraporn នៅថ្ងៃទី 10 ខែសីហាបានអោយដឹងថា "ព្រឹត្តិការណ៍នេះផ្តោតសំខាន់លើក្រុមហ៊ុនផលិតអន្ដរជាតិ និងអ្នកទិញ ជាពិសេសមកពីទ្វីបអាហ្រ្វិក អាស៊ីខាងត្បូង និងបណ្តាប្រទេសអាស៊ាន។ យើងមានបំណងអោយប្រទេសថៃឈរជើងជាអ្នកដឹកនាំការបង្កើតផលិតផលថ្មីរបស់អាស៊ាន និងជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងការផលិតគ្រឿងយន្តកសិកម្មនៅលើទីផ្សារពិភពលោក"។

ទិន្នន័យទទួលបានពីក្រសួងពាណិជ្ជកម្មបង្ហាញថាឧស្សាហកម្មគ្រឿងម៉ាស៊ីនកសិកម្មរបស់ ថៃមានតម្លៃជាង 1.9 ពាន់លានដុល្លារសហរដ្ឋអាមេរិក (ស្មើនឹង 65.91 ពាន់លានបាត) ជាមួយនឹងការនាំចូលរបស់សហរដ្ឋអាមេរិកមានតម្លៃ 1.03 ពាន់លានដុល្លារសហរដ្ឋអាមេរិក (ស្មើនឹង 35.73 ពាន់លានបាត) និងការនាំចេញរបស់ អាមេរិកមានតម្លៃ 871លានដុល្លារ (ស្មើនឹង 30.18 ពាន់លានបាត)។ ការនាំចេញគ្រឿងម៉ាស៊ីនសំខាន់ៗរួមមាន កង់នង្គ័ល ម៉ាស៊ីនកិនស្រូវ និងឧបករណ៍កិនចំណី ត្រាក់ទ័រ ម៉ាស៊ីនបូមទឹក និងម៉ាស៊ីនច្រូតស្រូវ។

 

365374