Issue 57

លោកស្រី Chantira Jimreivat Vivatrat អគ្គនាយករងរបស់ DITP បានថ្លែងថាកាលពីថ្ងៃទី 4 សីហា ថាប្រតិបត្ដិការណ៍តំបន់កំពង់ផែពាណិជ្ជកម្មឥតគិតថ្លៃ Qinzhou បានលើកទឹកចិត្ដអោយក្រុមហ៊ុនថៃប្រើប្រាស់តំបន់របស់ខ្លួន ដើម្បីចែកចាយផលិតផលថៃឆ្លងកាត់ប្រទេសចិន។

សម្រាប់រយៈពេល 2 ឆ្នាំដំបូង សហគ្រិនថៃអាចប្រើតំបន់នេះ និងអាចលក់ផលិតផលតាមអនឡាញដោយឥតគិតថ្លៃ ក្រោយពីនេះពួកគេត្រូវតែបង់ថ្លៃ 5% នៃការលក់សរុប។ លើសពីនេះ ប្រទេសចិននឹងផ្ដល់ជំនួយជាការបង្ហាញនៅលើទីផ្សារ ច្បាប់ និងបទបញ្ញត្ដិអំពីអតិថិជន និងដំណើរការនាំចូល ការប្រកួតប្រជែងអាជីវកម្ម និងភាសា។

លោកស្រី Vivatrat បាននិយាយថា "មានផលិតផលសក្តានុពលជាច្រើនសម្រាប់ទីផ្សារប្រទេសចិន រួមទាំងម្ហូបអាហារ ផលិតផលរក្សាសុខភាព អំណោយ និងរបស់របរតុបតែងផ្ទះ ផលិតផល OTOP និងឈើ"។

សម្រាប់ពត៌មានបន្ថែម សូមទំនាក់ទំនងការិយារបស់ DITP ក្នុងទីក្រុងណានជីង តាមរយៈ អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ ឬចូលទៅកាន់ www.ditp.go.th.

 

368932