Issue 57

រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មលោកស្រី Apiradi Tantraporn កាលពីថ្ងៃទី 18 សីហា បានប្រកាសថា ផែនការយុទ្ធសាស្ដ្ររយៈពេល 20 ឆ្នាំរបស់ក្រសួង នឹងត្រួវបានអនុវន្ដចាប់ពីឆ្នាំនេះទៅរហូតដល់ឆ្នាំ 2035។

យុទ្ធសាស្ដ្រសំខាន់ចំនួនប្រាំមាន៖ លើកកម្ពស់ពាណិជ្ជកម្មលើសេវាកម្មមុនពាណិជ្ជកម្មទំនិញ, លើកកម្ពស់ការចាប់ផ្ដើមអាជីវកម្ម និង SMEs, លើកកម្ពស់ទីផ្សារមុនការផលិត និងធ្វើអោយប្រទេសថៃចូលទៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងតំបន់, ធ្វើវិសោធនកម្មច្បាប់ និងបទបញ្ញត្ដិ និងលើកកម្ពស់ការប្រើប្រាស់ផលិតផលបង្កើតថ្មីសម្រាប់ការធ្វើពាណិជ្ជកម្ម, ជម្រុញអោយកសិករចូលទៅកាន់ទីផ្សារផលិតផលរបស់ពួកគេដោយខ្លួនពួកគេផ្ទាល់។

លោកស្រី Tantraporn នៅឯព្រឹត្ដិការណ៍ប្រារព្ធខួបលើកទី 96 របស់ក្រសួងបាននិយាយថា "យើងនឹងផ្ដោតលើពាណិជ្ជកម្មអាជីវកម្មសេវាកម្មដែលបានកំណត់គោលដៅរួមទាំងភោជនីយដ្ឋាន ស្ប៉ា សេវាវេជ្ជសាស្ដ្រ បដិសណ្ឋារកិច្ច ភាពយន្ដ និងគំនូរជីវចល។ ប្រទេសនេះនឹងអាចនាំចេញផលិតផលជាច្រើនទាក់ទិននឹងសេវាទាំងនេះពេលដែលអ្នកប្រើប្រាស់ទទួលយកពួកវា។"

 

366134