Issue 57

DITP នឹងផ្ដល់រហូតទៅដល់ 25% នៃថវិកាសរុបរបស់ខ្លួនដែលមានចំនួន 57.72 លានដុល្លារសហរដ្ឋអាមេរិក (ស្មើនឹង 2 ពាន់លានបាត) ក្នុងឆ្នាំនៃសារពើពន្ធខាងមុខនេះ សម្រាប់ជម្រុញសកម្មភាពនាំចេញក្នុងបណ្ដាប្រទេសអាស៊ាន ដែលផ្ដោតលើ CLMV (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម) ។

អគ្គនាយករបស់ DITP លោក Malee Choklumlerd កាលពីថ្ងៃទី 21 សីហា បាននិយាយថា "DITP នឹងចំណាយថវិកាដើម្បីជម្រុញពាណិជ្ជកម្មលើសេវាកម្ម និងទំនិញដោយរៀបចំពិព័រពាណិជ្ជកម្ម ដោយធ្វើការជម្រុញនៅហាងទំនើប និងបង្កើតបណ្ដាញសម្រាប់អាជីវករថៃ និងអ្នកចែកចាយក្នុងតំបន់។"

ថវិកាដែលនៅសេសសល់នឹងត្រូវប្រើដើម្បីជម្រុញពាណិជ្ជកម្មក្នុងទីផ្សារផ្សេងទៀត 25% ទៅកាន់អាស៊ីខាងកើត និងអូសេអានី, 20% ទៅកាន់តំបន់អឺរ៉ុបខាងលិច, 10% ទៅកាន់អាមេរិក និង 5% ទៀតទៅកាន់អាស៊ីខាងត្បូង អាហ្រ្វិច មជ្ឈិមប្រទេស និងអឺរ៉ុបខាងកើត។

 

 

368747