Issue 56

ទីផ្សារផលិតផលផ្លែម្នាស់របស់អាមេរិកត្រូវបានប៉ាន់ប្រមាណថាមានកំណើនពី 5 ទៅ 8% ស្មើនឹង 1.2 ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ 2016 ដែលជាឥទ្ធិពលយ៉ាងខ្លាំងក្លាជាសកលដោយបង្កើនការនាំចូលពីបរទេសរួមមានប្រទេសថៃ នេះបើយោងតាងទិន្នន័យរបស់ DITP ដែលបានចេញផ្សាយពីថ្ងៃទី 29 កក្កដា។

លោកស្រី Malee Choklumlerd អគ្គនាយកទូទៅរបស់ DITP បានមានប្រសាសន៍ថា "អាមេរិកនឹងនាំចូលផលិតផលផ្លែម្នាស់ជាច្រើន មុនពេលធ្វើការនាំចេញពួកវាជាថ្មីទៅកាន់ប្រទេសដទៃ"។ "ម្នាស់កំប៉ុង និងទឹកម្នាស់របស់ថៃគឺជាផលិតផលសក្ដានុពលពីរសម្រាប់ទីផ្សារនេះ ហើយអាមេរិកនឹងនាំចូលបន្ថែមទៀតពីប្រទេសថៃ។"

ក្នុងឆ្នាំ 2015 ប្រទេសថៃក្លាយជាអ្នកនាំចេញដ៏ធំបំផុតនៃម្នាស់កំប៉ុង និងទឹកម្នាស់ទៅកាន់អាមេរិក ដែលមាន 59% និង 48% នៃចំណែកទីផ្សាររៀងៗខ្លួន។

លោកស្រី Choklumlerd បានណែនាំអោយផលិតករថៃធ្វើពិសោធកម្មផលិតផលរបស់ពួកគេ។ លោកស្រីបានបន្ថែមថា "អតិថិជនអាមេរិកមាននិន្នាការក្នុងការបរិភោគផ្លែឈើ និងបន្លែស្ងួតច្រើនជំនួសអោយអាហារផ្សេងទៀត។ ដូច្នេះសហគ្រិនថៃអាចរកឃើញឱកាសក្នុងទីផ្សារផ្លែឈឺស្ងួតនេះ ជាពិសេសផ្លែម្នាស់ស្ងួត។"

 

365125