Issue 56

DITP កំពុងជំរុញពាណិជ្ជកម្មថៃអោយឆ្ពោះទៅគោលដៅទីផ្សារសត្វល្អិតអាមេរិកដែលអាចញ៉ាំបាន ដែលមានតម្លៃ 20 លានដុល្លារសហរដ្ឋអាមេរិកនៅឆ្នាំ 2015 និងអាចជាទីផ្សារយ៉ាងធំនាពេលអនាគត។

លោកស្រី Malee Choklumlerd អគ្គនាយកទូទៅរបស់ DITP កាលពីថ្ងៃទី 2 សីហាបាននិយាយថា "ប្រទេសថៃមានសក្ដានុពលខ្ពស់មួយក្នុងការផ្គត់ផ្គង់អាហារដែលធ្វើពីសត្វល្អិត ពីព្រោះយើងមានសត្វល្អិតដែលអាចញ៉ាំបានជាង 300 ប្រភេទ"។ "ដំបូង សហគ្រិននឹងផ្ដល់នូវសត្វល្អិតបែបជាម្សៅទៅអោយអតិថិជន ហើយនៅពេលដែលពួកគេបានប្រើប្រាស់វា ពួកគេអាចផ្ដល់អោយវាទាំងនោះជាមួយនឹងម៉ឺនុយដូចជាសត្វល្អិតចម្អិនរួចក្នុងការវេចខ្ចប់គួរអោយទាក់ទាញ។"

ទិន្នន័យពី DITP បង្ហាញថា ការប្រើប្រាស់សត្វល្អិតនៅអាមេរិកបានកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ឥឡូវនេះមាន 110 ភោជនីយដ្ឋាននៅក្នុងរដ្ឋចំនួន 16 បានផ្តល់ជូននូវអាហារដែលធ្វើពីសត្វល្អិត។ ម៉ឺនុយរួមមាន Tacos កណ្ដូប ចៀនដង្កូវនាង pupae បារ ប្រូតេអ៊ីន និងខូគី ធ្វើពី ចង្វ្រិត និងចង្រិតប្រលាក់សូកូឡា ។

 

 

365945