Issue 56

រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មលោកស្រី Apiradi Tantraporn បានថ្លែងសន្ទរកថាការពីថ្ងៃទី 31 កក្កដាថា ក្រសួងពាណិជ្ជកម្មកំពុងតែពន្លឿនការនាំចេញផ្លែធុរេនទៅកាន់ហុងកុងដែលជាផ្នែកមួយនៃការបន្ដយុទ្ធនាការរបស់ខ្លួន ដើម្បីជម្រុញធុរេនថៃនៅក្នុងផ្សារទំនើប បន្ទាប់ពីឃើញធុរេនរបស់ម៉ាឡេស៊ីទទួលបាននូវចំណែកទីផ្សារកាន់តែច្រើនឡើង។

ការិយាល័យ DITP នៅក្នុងទីក្រុងហុងកុងធ្វើការស្ទាបស្ទង់ការប្រើប្រាស់ផ្លែធូរេនរបស់ក្រុងហុងកុង ដើម្បីអនុញ្ញាតពួកគេរៀបចំនូវផែនការបង្កើនការនាំចេញផ្លែធុរេនថៃ ជាពិសេសគឺដំណើរការធុរេនមកកាន់ទឹកដីនេះ។ លោកស្រីបាននិយាយថា : «ឥឡូវនេះធុរេន Mon Thong និងធុរេន Kan Yao គឺមានការពេញនិយមច្រើនបំផុតនៅក្នុងទីក្រុងហុងកុង ហើយធុរេនថៃបង្កើតចំណែកទីផ្សារ 95% ជាមួយតម្លៃនាំចេញមានប្រមាណ 307 លានដុល្លារសហរដ្ឋអាមេរិក»។

ទិន្នន័យបានបង្ហាញថាចំណែកទីផ្សារធុរេនរបស់ម៉ាឡេស៊ីក្នុងទីក្រុងហុងកុងបានកើនឡើងយ៉ាងឆាប់រហ័សពី 5.91 % នៅក្នុងឆ្នាំ 2011 ដល់ 25% នៅក្នុងឆ្នាំ 2015។ ដើម្បីរក្សាចំណែកទីផ្សារធុរេនរបស់ប្រទេសថៃ DITP កំពុងរៀបចំពិព័រណ៍អាហារថៃមួយនៅក្នុងផ្សារទំនើបស្រុករួមមាន ផ្សារទំនើបអ៊ីអន Apita និង Park n Shop។

 

368456