Issue 56

DITP និងវិទ្យាស្ថានត្បូង និងគ្រឿងអលង្កាថៃ (GIT) បានរួមគ្នារៀបចំកិច្ចពិភាក្សាអាហារពេលល្ងាចមួយត្រូវអោយ​ឈ្មោះថា 'ការឆ្ពោះទៅរកអ្នកដឹកនាំសកលក្នុងឧស្សាហ៍កម្មត្បូង និងគ្រឿងអលង្កា' នៅថ្ងៃទី 8 សីហា នៅសណ្ឋាគារ Holiday Inn Silom ទីក្រុងបាងកក។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកស្រី Apiradi Tantraporn អធិបតីក្នុងអាហារពេលល្ងាចទាំងមួលបាននិយាយថា "ឧស្សាហ៍កម្មត្បូង និងគ្រឿងអលង្កាគឺពិតជាមានសារៈសំខាន់ណាស់ចំពោះសេដ្ឋកិច្ចរបស់ប្រទេស [...] ការនាំចេញនូវត្បូង និងគ្រឿងអលង្កាត្រូវបានឃើញថាមានការកើនឡើងខ្លាំងជាបន្ដបន្ទាប់ ដែលមានច្រើនជាង 7.18 ពាន់លានដុល្លារសហរដ្ឋអាមេរិកនៃប្រាក់ចំណូល ដែលធ្វើអោយប្រទេសថៃជាប្រទេសដែលនាំចេញត្បូង និងគ្រឿងអលង្កាធំជាងគេបង្អស់ទី 12 របស់ពិភពលោក"។

លោក Gaetano Cavalieri ប្រធាន CIBJO (សហព័ន្ធគ្រឿងអលង្កាពិភពលោក) ដែលជាវាគ្មិនសំខាន់ក្នុងព្រឹត្ដិការណ៍បានអោយដឹងថា "ប្រទេសថៃគឺជាប្រទេសមួយក្នុងចំណោមមជ្ឈមណ្ឌលត្បូងពណ៌ធំជាងគេទាំងពីររបស់ពិភពលោកសម្រាប់វត្ថុធាតុដើម និងផលិតផល"។ "ពិព័រណ៍ត្បូង និងគ្រឿងអលង្កាទីក្រុងបាងកកគួរតែឈរជើងជាការតាំងបង្ហាញក្នុងតំបន់មួយ ដែលច្រកផ្លូវទៅកាន់ទីផ្សារដ៏ធំនោះគឺអាស៊ាន។"

DITP នឹងធ្វើជាម្ចាស់ផ្ទះចំពោះពិព័រណ៍ត្បូង និងគ្រឿងអលង្កាទីក្រុងបាងកកលើកទី 58(BGJF ) ពីថ្ងៃទី 7 ដល់ទី 11 ខែកញ្ញានៅសាល Challenger , IMPACT, Muang Thong Thani , ទីក្រុងបាងកក។ ចំណុចលេចធ្លោនៃពិធីតាំងពិព័រណ៍នេះនឹងរួមបញ្ចូល៖ ពិព័រណ៍ 60+ ដែលផ្ដោតសំខាន់លើគ្រឿងលង្កាសម្រាប់មនុស្សចាស់ គ្រឿងអលង្កា Gemstlemen សម្រាប់បុរស ការតាំងបង្ហាញគ្រឿងអលង្កាសម្រាប់អ្នកស្រឡាញ់សត្វចិញ្ចឹម និងព្រឹត្តិការណ៍តាំងពិព័រណ៍ដែលនឹងបង្ហាញលក្ខណៈពិសេសគ្រឿងអលង្កាសម្រាប់ឱកាសពិសេស។

 

 

368627