Issue 55

រដ្ឋមន្ត្រីពាណិជ្ជកម្ម ឯកឧត្តម Apiradi Tantraporn បានប្រកាសកាលពីថ្ងៃទី19 ខែកក្កដាថា ក្រសួងពាណិជ្ជកម្ម​នឹងផ្សព្វផ្សាយ​ប្រទេសថៃ​ជា​មជ្ឈមណ្ឌល​សម្រាប់សេវាថែទាំមនុស្ស​ចាស់​ ដើម្បីឆ្លើយ​តប​ទៅនឹង​ការកើនឡើង​ទីផ្សារមនុស្ស​ចាស់សកល។

ឯកឧត្តម Tantraporn មានប្រសាសន៍ថា "យើងមាន​ប្រជានជនដែលមានទឹកចិត្តផ្តល់សេវាកម្ម​ យើងផ្តល់នូវថ្លៃសេវាថែទាំងសុខភាពនិងព្យាបាលដែលអាចទទួលយកបាន យើងមាន​មជ្ឈ​មណ្ឌល​ព្យាបាល​ជំងឺ​ដែលផ្តល់តម្លៃជាអន្តរជាតិនិងកម្រិតថ្នាក់ពិភពលោក និងដែលជាគោលដៅ​​សម្រាប់ទេសចរណ៍ដែល​អ្នកជំងឺនិងគ្រួសាររបស់ពួកគេ​អាច​សម្រាកនិងព្យាបាល ដូច្នេះ​ប្រទេស​ថៃ​អាច​បម្រើក្រុមមនុស្ស​ទាំងនេះបាន​និង​អាចជា​មជ្ឈមណ្ឌល​សកលសម្រាប់​សេវាកម្មព្យាបាលនិងថែទាំសុខភាពផងដែរ។"

បច្ចុប្បន្ននេះ ប្រទេសថៃ​មាន​ក្រុមហ៊ុនអាជីវកម្ម​បម្រើសេវា​ថែទាំសុខភាព​ចំនួន​ 400 ដែលចំនួន​ 49.2% ស្ថិតនៅក្នុងទីក្រុងបាងកក។

 

368780