Issue 55

សហព័ន្ធឧស្សាហកម្មថៃ (FTI) ផ្តល់នូវការគាំទ្រពេញទំហឹង​ដល់អគ្គនាយកដ្ឋាន DITP សម្រាប់ការរៀបចំ​ការតាំងពិពរណ៍ត្បូងពេជ្យនិងគ្រឿងអលង្ការបាងកកលើកទី 58 ឆ្នាំ 2016 (BGJF58) ដែលនឹង​ត្រូវរៀបចំឡើងនៅ​មជ្ឈមណ្ឌល Challenger Hall, Impact, Muang Thong Thani, បាងកក ពីថ្ងៃទី 7 ដល់ថ្ងៃទី 11 ខែកញ្ញា។

សហព័ន្ធឧស្សាហកម្មថៃបានបង្កើតជាក្រុមការងារជាមួយ​អគ្គនាយកដ្ឋាន DITP ក្នុង​ផ្សព្វផ្សាយ​និងគាំទ្រ​ដល់ក្រុមហ៊ុន​ត្បូងពេជ្យនិងគ្រឿងអលង្ការ​ក្នុងប្រទេស​ឱ្យមានភាពខ្លាំងក្លាឡើង និងដើម្បីប្រកួតប្រជែងក្នុងទីផ្សារសកល។

លោក Chen Namchaisiri ប្រធានសហព័ន្ធឧស្សាហកម្មថៃ បាននិយាយថា ​"BGJF58 នឹងផ្តល់​​នូវ​ឱកាស​ដ៏មានតម្លៃមួយសម្រាប់​ពាណិជ្ជកម្ម​ត្បូងពេជ្យ​និង​គ្រឿងអលង្ការរបស់ប្រទេសថៃ ជួបជាមួយ​និង​ផ្លាស់ប្តូរ​ចំណេះដឹង​និងការបង្កើតថ្មី​ និងធ្វើពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុ​ន​និង​អ្នកបញ្ជាទិញ​មកពីប្រទេសជាង​ 160 លើពិភពលោក។"

368775