Issue 55

ថៃគឺជាប្រទេសដែលនាំអង្ករ​ធំបំផុត​ទៅកាន់ក្រុងហុងកុង ក្នុងរយៈពេលបួនខែដំបូងក្នុង​ឆ្នាំ 2016 នេះ​ ស្មើនឹង​ 59.5% នៃចំណែកទីផ្សារ បើយោងតាមរបាយការណ៍​ពី​អគ្គនាយកដ្ឋាន​ DITP នៃការិយាល័យក្នុងទីក្រុងហុងកុង។

ទោះបីជាយ៉ាងនេះក៏ដោយ លោកជំទាវរដ្ឋមន្ត្រីពាណិជ្ជកម្ម Apiradi Tantraporn បានណែនាំ​ឱ្យ​ក្រុមហ៊ុន​ថៃ​ ធ្វើពិពិធកម្មនូវផលិតផលរបស់ខ្លួន​ ដើម្បី​ឆ្លើយតប​ទៅនឹង​ការធ្លាក់ចុះជារួម​​ក្នុង​ការប្រើប្រាស់។

លោកជំទាវលើកឡើងថា "ក្រុមហ៊ុនថៃគួរពង្រីក​មូលដ្ឋានអតិថិជនរបស់ពួកគេ និងផ្តល់​នូវ​ផលិតផល​អង្ករថ្មី​ដើម្បីបន្ថែមតម្លៃ​ ដើម្បីឆ្លើយតប​ទៅនឹង​ការធ្លាក់ចុះ​ការប្រើប្រាស់អង្ករ​ដោយ​មនុស្សជំនាន់ថ្មី។"

ក្នុងខែមេសា ឆ្នាំ 2016 ហុងកុង​បាននាំចូលអង្ករ​ចំនួន 30,497 តោន។ អង្ករក្រអូប​នាំចូលចំនួន 29,065 តោន ដែលក្នុងនោះចំនួន 17,916 តោន ត្រូវបាន​នាំចូលពីប្រទេសថៃ។ ការនាំចូលអង្ករក្រអូបថៃ​ចូលក្នុងក្រុងហុងកុងមានចំនួនស្មើនឹង 59.6% និងបន្ទាប់មកដោយប្រទេសវៀតណាម​ចំនួន​ 28.5%។

368773