Issue 55

ឧបរដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ ឯកឧត្តម Suvit Maesincee បានបំពេញទស្សនកិច្ចជាផ្លូវការមួយ​ទៅចក្រភពអង់គ្លេស​ ពីថ្ងៃទី 11ដល់ថ្ងៃទី 14 ខែកក្កដា ដើម្បី​ផ្សព្វផ្សាយ​ពីការវិនិយោគ​និងពាណិជ្ជកម្ម​រវាប្រទេសនិងបណ្តាប្រទេសសហគមន៍អឺរ៉ុប។

ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ ឯកឧត្តមឧបរដ្ឋមន្ត្រីនិងគណៈប្រតិភូបានជួបជាមួយតំណាង​មកពី​ក្រសួងសម្រាប់ជំនាញនិងនវានុវត្តន៍ពាណិជ្ជកម្ម​របស់​ចក្រភពអង់គ្លេស ដើម្បីពិភាក្សា​អំពីកិច្ចសហប្រតិបត្តិការ​ក្នុងវិស័យជាច្រើន​ ដូចជា វប្បធម៌ ការបង្កើតថ្មី សេវាកម្មមានគុណភាពខ្ពស់ និងភាពជាដៃគូយុទ្ធសាស្ត្រ។

ឯកឧត្តម Maesincee បានជួបជាមួយ​តំណាង​មកពីសមាគមន៍ពាណិជ្ជកម្មថៃក្នុងចក្រភព​អង់គ្លេស​ ដែលបានរាយការណ៍អំពីកង្វះពលកម្មជំនាញ​ថៃ ក្នុងវិស័យ​សេវាកម្ម​ ជាពិសេស​ផ្នែកចុងភៅ និងម៉ាស្សា។

ឯកឧត្តម​ឧបរដ្ឋមន្ត្រីពាណិជ្ជកម្ម​ក៏មានវត្តមាន​ក្នុង​ពិធី​ចុះហត្ថលេខា​ សម្រាប់ក្រុមប្រឹក្សា​ភាពជាអ្នកដឹកនាំពាណិជ្ជកម្ម​ថៃ-អង់គ្លេស ដែលមានគោលបំណងដើម្បីជំរុញ​សហប្រតិបត្តិការ​រវាង​ប្រទេសទាំងពីរ និង​ផ្តល់យោបល់ដល់​រដ្ឋាភិបាលនៃប្រទេសនីមួយៗ។ ក្រុមប្រឹក្សានេះ​មាន​ផែនការ​រៀបចំ​កិច្ចប្រជុំប្រចាំឆ្នាំ​ ដែល​សម្រាប់កិច្ចប្រជុំលើកដំបូងគ្រោង​នឹងរៀបចំ​ក្នុងប្រទេសថៃ​ នា​ខែកញ្ញា ឬខែតុលា ឆ្នាំ 2016 នេះ។

 

368772