Issue 55

អគ្គនាយក DITP លោកជំទាវ Malee Choklumlerd បានលើកឡើងកាលពីថ្ងៃទី 13 ខែកក្កដា ថា សហគ្រិន​ថៃត្រូវបាន​ផ្តល់អនុសាសន៍​ឱ្យ​ស្វែងរក​ឱកាស​ពាណិជ្ជកម្ម​នៅ​ឥណ្ឌា ដែល​ជា​ទីផ្សារមាន​អតិថិជនថ្នាក់កណ្តាលស្ទុះឡើងយ៉ាងឆាប់រហ័ស។

លោកជំទាវនិយាយថា "កាលពីអតិតកាល អតិថិជនឥណ្ឌា​ចូលចិត្តទទួលទានអាហារចម្អិនថ្មីៗ ប៉ុន្តែ​តម្រូវ​ការ​ប្រើប្រាស់​របស់​គេ​បានផ្លាស់ប្តូរហើយ​នៅពេលនេះ ពួកគេ​មាន​កម្លាំងនៃការទិញ​យ៉ាង​ខ្ពស់។ អាហារក្លាសេ​គឺជាផ្នែកមួយ​ដ៏ចាំបាច់​នៃ​ផ្ទះបាយ​ឥណ្ឌា។ និន្នាការនេះ​ផ្តល់​នូវ​ឱកាស​ដ៏វិសេស​អស្ចារ្យ​សម្រាប់ពាណិជ្ជកម្មថៃ។"

លោកជំទាវ Choklumlerd បានបន្ថែមថាទេសចរណ៍ ការរៀបចំនិងទទួល​ពិធីអាពាហ៍ពិពាហ៍​ ពាណិជ្ជកម្មតាមប្រព័ន្ធអ៊ិនធឺណិត​ និង​ភោជនីយដ្ឋាន​អនឡាញ​ផ្តល់​នូវ​ឱកាស​ដ៏​ល្អបំផុត។​

 

368784