Issue 55

អគ្គនាយកដ្ឋាន DITP បានដាក់បង្ហាញ​ម៉ាកល្បីៗរបស់ថៃ​ឆ្នាំ 2016 នៅទីក្រុងវៀងច័ន្ទ ពីថ្ងៃទី 29 ខែមិថុនា ដល់ថ្ងៃទី 3 ខែកក្កដា ដើម្បីផ្សព្វផ្សាយ​ផលិតផលថៃ​ក្នុង​ប្រទេសឡាវ។

ដោយមានអ្នកតាំងពិពរណ៍ចំនួន 212 នាក់មកពីប្រទេសថៃ ព្រឹត្តិការណ៍នេះ​បានទាក់ទាញ​អ្នកទស្សនា​ប្រមាណ 56,000 នាក់​ ដែលបានមកមើល​ផលិតផលថៃ ដូចជា​អាហារនិងភេសជ្ជៈ ទឹកជ្រលក់ ផ្លែឈើស្រស់ ផលិតផលសម្អាង សម្ភារៈតុបតែងផ្ទះ សម្ភារៈកីឡារ និងផលិតផលតាំងបង្ហាញ។ តាមការប៉ាន់ប្រមាណ​ ព្រឹត្តិការណ៍នេះ​បានបង្កើត​ចំណូលបញ្ជាទិញ​ប្រមាណ​ 3.4 លានដុល្លារ (125 លានបាត)។

យោងតាម​ការលើកឡើងរបស់អគ្គនាយក DITP លោកជំទាវ​ Malee Choklumlerd មានប្រសាសន៍ថា ឡាវកំពុងកៀរគរការវិនិយោគថៃបន្ថែមទៀត​ ជាពិសេសវិស័យកសិកម្ម​សរីរាង្គ។

លោកជំទាវ Choklumlerd លើកឡើងថា "តំបន់សេដ្ឋកិច្ចពិសេស Ta Kaek ដែលស្ថិតនៅ​ជិត​ស្ពានមិត្តភាពថៃ-ឡាវទីបី គឺជាតំបន់មួយក្នុងចំណោមតំបន់​សេដ្ឋកិច្ចពិសេស​ទាំង 11 ដែល​រដ្ឋាភិបាល​ឡាវ​អនុញ្ញាតសម្រាប់ការវិនិយោគ​បរទេស។"

 

365951