Issue 54

ដំណាងការិយាល័យ​ DITP ប្រចាំនៅ​រដ្ឋ​ Los Angeles បាន​អញ្ជើញ​សហគ្រិន​ថៃចំនួន 36 ដែលជាអ្នកចូលរួម​កម្មវិធី​ "ភាគជាដៃគូ​ជាមួយក្រុមហ៊ុន​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិកត្រូនិក​" មក​សហរដ្ឋអាមេរិក​ពីថ្ងៃទី 12 ដល់ 18 ខែមិថុនា។

ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច ពួកគេ​បានជួប​ជាមួយ​តំណាង​មកពី​ក្រុមហ៊ុន​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ធំៗចំនួន រួមមាន​ក្រុមហ៊ុន​ Amazon.com ក្រុមហ៊ុន Paypal និងក្រុមហ៊ុន Alphabet ដើម្បីពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការជាសក្តានុពល​ជាមួយ Thaitrade.com.។

លោកជំទាវ Malee Choklumlerd អគ្គនាយកនៃ DITP មានប្រសាសន៍ថា "សកម្មភាព​នេះ​គឺ​ទទួល​បាន​ជោគជ័យ​យ៉ាងខ្លាំង​ ពីព្រោះ​សហគ្រិនថៃ​អាច​យកចំណេះដឹង​ដែល​ពួកគេ​បាន​រៀនសូត្រទៅអនុវត្ត​ជាមួយ​អាជីវកម្ម​តាមប្រព័ន្ធ​អេឡិកត្រូនិក​របស់ពួកគេ។"

ចុងឆ្នាំនេះ គេហទំព័រ Thaitrade.com SOOK (ការបញ្ជាទិញតិចតួច) នឹង​បង្កើត​ស្ពានឆ្លង​ទីផ្សារ​តាមប្រព័ន្ធ​អេឡិកត្រូនិកជាមួយ​គេហទំព័រ Amazon.com ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​ថៃ​តាមរយៈ​កម្មវិធី 'ការចុចម្តង, ប្រាក់ចំណូលអនឡាញទ្វេគុណ (One Click, Double Online Revenue)'។ គេហទំព័រ​ពាណិជ្ជកម្ម​តាមប្រព័ន្ធអេឡិកត្រូនិក​ក៏​នឹង​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ទូទាត់​របស់​ Paypal ដើម្បីពង្រឹង​ការប្រកួតប្រជែងរបស់ខ្លួន​ផងដែរ។

 

369109