Issue 54

លោកឧបនាយកដ្ឋមន្ត្រី Somkid Jatusripitak អបដំណើរដោយ​លោកឧបរដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ Suvit Maesincee មន្ត្រីរដ្ឋាភិបាល និង​អ្នកវិនិយោគធំៗ​ បានបំពេញទស្សនកិច្ច​ផ្លូវ​ការ​នៅប្រទេសចិន​ពីថ្ងៃ 26 ដល់ 30 ខែមិថុនា។

លោកឧបនាយករដ្ឋមន្ត្រី Jatusripitak មានប្រសាសន៍​ទៅកាន់​អ្នកវិនិយោគចំនួន​ 500​ នាក់​នៅឯ​សន្និសីទ​ស្តីពីការវិនិយោគ​ក្រោមប្រធានបទ "ប្រទេសថៃ៖ ការឆ្ពោះទៅកាន់ការរីកចម្រើន​ដោយ​ចិរភាព​" ដែលប្រព្រឹត្តឡើង​នៅថ្ងៃទី​27 ខែមិនថុនា នៅទីក្រុងសៀងហៃ ថា "វា​ជា​ឱកាស​​ដ៏​ល្អ​សម្រាប់​អ្នកវិនិយោគចិន​ក្នុងការ​ពង្រីក​ការវិនិយោគ និងអាជីវកម្ម​របស់ខ្លួនទៅ​បណ្តា​ប្រទេស​អាស៊ាន ដោយប្រើប្រាស់​ប្រទេស​ថៃ​ជាច្រក​ចេញចូល​សំខាន់​ទៅក្នុងតំបន់នេះ។"

ព្រឹត្តិការណ៍​នេះ​បានបញ្ជាក់​ធ្ងន់​អំពី​ឱកាស​ធ្វើការវិនិយោគ​នៅក្នុង​ប្រទេសថៃ ជាពិសេស​ក្នុង​វិស័យ​បច្ចេកវិទ្យាគមនាគមន៍​និងព័ត៌មាន (ICT) យានយន្ត អេឡិកត្រូនិក ទេសចរណ៍​ គ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ និង​គ្រឿងម៉ាស៊ីន។

យោងតាមទិន្នន័យ​ផ្លូវការ​ឱ្យដឹងថា​ រដ្ឋាភិបាលថៃ​បាន​អនុម័តគម្រោងវិនិយោគ​ចិន​ចំនួន​ 172 ដែល​មានតម្លៃ​ចំនួន 85.2 ពាន់លានបាត​រវាងឆ្នាំ 2010 និងឆ្នាំ 2014។ ផ្នែក​វិនិយោគ​ខ្ពស់ជាងគេ​មាន គ្រឿងចក្រ យានយន្ត បន្ទះសូឡា និង​គ្រឿងបង្គំរថយន្ត។

 

369096