Issue 54

សហរដ្ឋអាមេរិក បានសម្រេច​ដកប្រទេសថៃ​ចេញពី​បញ្ជី​ក្រុមប្រទេស​ប្រព្រឹត្តការជួញដូរមនុស្ស​ដ៏អាក្រក់មួយ​ពី​របាយការណ៍​ស្តីពីការជួញដូរមនុស្ស​ប្រចាំឆ្នាំរបស់ខ្លួន​ ដែលត្រូវ​បាន​បញ្ចេញ​ឱ្យ​ដឹង​កាលពីថ្ងៃទី​ 30 ខែមិថុនា។

វិធានការណ៍​ ដែលបានលើកប្រទេសថៃទៅជាប្រទេស​កម្រិតទីពីរ​នៃបញ្ជីតាមដាន​ បានទទួលស្គាល់​នូវកិច្ចខិតខំប្រឹងប្រែ​ង​របស់រដ្ឋាភិបាល​ថៃ​ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការជួញដូរមនុស្ស។​

លោកជំទាវ Malee Choklumlerd អគ្គនាយក​ DITP បាន​ថ្លែង​ថា "ការដំឡើង​ថ្នាក់​របស់ប្រទេស​ថៃ​នៅក្នុងរបាយការណ៍​ស្តីពីការជួញដូរមនុស្ស​ ត្រូវបានរំពឹង​ថា​នឹង​ជំរុញ​ការនាំចេញ​ផលិត​ផល​អាហារសមុទ្រ​របស់ថៃ​ទៅកាន់​សហរដ្ឋអាមេរិក អឺរ៉ុប និង​ទីផ្សារ​បរទេស​ផ្សេងទៀត​ នៅ​ក្នុងឆមាស​ទីពីរ​នៃ​ឆ្នាំនេះ។"

 

369096