Issue 53

យោងតាមរបាយការណ៍ដែលបានមកពីការិយាល័យ DITP នៅក្នុង Xiamen, ទីផ្សារប្រភេទទំនិញដែលប្រើប្រាស់ប្រចាំថ្ងៃ (FMCG) នៅក្នុងប្រទេសចិនបានកើនឡើងដល់៤,៧% នៅក្នុងឆ្នាំ២០១៥ ស្របពេលដែលទីផ្សារម៉ាកយីហោក្នុងស្រុក កើនឡើងដល់៦,២% និងម៉ាកយីហោអន្តរជាតិកើនឡើងដល់ ៣,៤%។​ផ្នែកចំណីអាហារ និងភេសជ្ជៈបានបង្ហាញនូវអត្រាកំណើនខ្ពស់បំផុត។

របាយការណ៍បានបន្ថែមទៀតថា ប្រទេសចិន បានផ្ដល់នូវអាទិភាពចំពោះម៉ាកយីហោក្នុងស្រុក ហើយម៉ាកយីហោរបស់ចិនបានពេញនិយម និងបន្តទទួលបានភាគហ៊ុនកាន់តែខ្ពស់នៅក្នុងទីផ្សារក្នុងស្រុក។

ទោះជាបែបនេះក៏ដោយ អគ្គនាយក DITP លោក Malee Choklumlerd មានប្រសាសន៍ថា វាមានឱកាសល្អច្រើនសម្រាប់បណ្ដាក្រុមហ៊ុនថៃ នៅក្នុងប្រទេសចិន។

គាត់បានមានប្រសាសន៍ថា "អ្នកត្រូវតែយល់ឲ្យអស់នូវចរិតលក្ខណៈរបស់អ្នកប្រើប្រាស់ចិន ហើយផលិតនូវផលិតផលនិងប្រើប្រាស់យុទ្ធសាស្រ្តទីផ្សារឲ្យបានសមស្របដើម្បីបម្រើសេចក្ដីត្រូវការបស់ពួកគេ"។ លើសពីនេះទៅទៀត អ្នកត្រូវតែផ្សព្វផ្សាយឲ្យគេស្គាល់ពីម៉ាកយីហោនៅក្នុងទីផ្សារនេះផងដែរ។"

 

367207